my fault

87 8 1
                                    

                                                - តូបអាហារ -
< មិនញាំទេហេ? > hanniសួរទៅhaerinដោយឃើញនាងជាអ្នកបបួលគេមកសោះបែរជាមិនញាំអី
< ឯងញាំទៅយើងអត់ឃ្លានទេ > នាងក្រវីក្បាលញញឹមទៅវិញ
ទាំងខួរក្បាលនាងកំពុងតែច្របូកច្របល់រកផ្លូវចេញមិនឃើញនាងកាន់តែគ្មានផ្លូវបង្ហាញវាទៅកាន់មនុស្សនាងស្រឡាញ់។
< អេមិចក៏ចេញលុយឪ្យយើងទៀតហើយ? > នាងងាកមកមើលមុខhaerinឡើងថ្លែព្រោះគ្រប់ពេលhaerinតែងតែធ្វើបែបនេះ
< យើងអ្នកបបួលមកកុំរអ៊ូច្រើនពេក >
< ប្រឹងញាត់យើងឪ្យក្លាយទៅជាជ្រូកដូចពាក្យឯងនិងហេah meow? >
< តោះទៅផ្ទះមើលល្ងាចណាស់ដែរ > នាងមិនឆ្លើយនិងសំណួរhanniបែរខ្លួនអូសដៃpiggyនាងចេញទៅវិញ។
                                              - តាមផ្លូវ -
< កុំរត់លឿនពេកប្រយ័ត្នដួល > haerinស្រែកប្រាប់ពីចម្ងាយព្រោះបារម្ភពេក
< មិនអីទេ! > នាងតូចស្រែកពីម្ខាងទៀតមក
< ហឺយយ.... > haerinដកដង្ហើមធំហើយងើយមើលមេឃព្រៃតាមផ្លូវដើម្បីបន្ធូរចិត្តដែលតាន់តឹងទាំងប៉ុន្មានឪ្យរសាយអស់តែវាគ្រាន់ជាលេសសម្រាប់ខ្លាំងប៉ុន្មានឪ្យរសាយអស់តែវាគ្រាន់ជាលេសសម្រាប់ខ្លួនឯងប៉ុណ្ណោះ។
< ខ្ញុំគួរតែបន្តវាទៀតឬទេ? > នាងនៅតែបន្តនិយាយតិចៗម្នាក់ឯងរឿយៗ
< ហុឹក....ហឺយ...ឯងដើរយឺតម្ល៉េះយើងឡើងរត់មកវិញទៀតហើយ > hanniដង្ហក់ខ្យល់តិចៗរត់មកដើម្បីមកមើលឈើចាក់ធ្មេញនាងដើរមួយៗខ្លាចតែខ្យល់ស្រូបទៅបាត់ទេ។
< ហត់ខ្លាំងអត់ញាំទឹកសិនទៅ > haerinនៅតែមានរឹកពាថ្មឹងៗតាមទម្លាបមនុស្សមិនសូវចេះនិយាយស្ដី
< ឯងញាំដែរទៅ > haerinមិនទាន់ហាមាត់ផងhanniយកដបទឹកដាក់ជាប់មាត់នាងបាត់ទៅហើយជាធម្មតាពួកគេតែងតែញាំអីដដែលគ្នាដូចជាមិត្តទូរទៅ(bff)
< បានហើយយើងញាំខ្លួនឯងបានមិនបាច់ឯងចំចង្អើតចង់បាក់ម្រាមជើងមករកមាត់យើងទេ > haerinញ៉ោះhanni
< យីសចាំមើលណា > នាងតូចនេះពិនងរណាស់ក៏ប្រឹងរត់ទៅស្រាប់តែក្រិចជើង
< អូយយ! > hanniដួលលើដី
< យ៉ាងមិចហើយ ឈឺត្រង់ណាខ្លះ?? > haerinសួរទាំងញ័រមាត់ទទើតទៅកាន់hanniហាកបីដូចវាជារឿងធ្ងន់ធ្ងរណាស់អញ្ចឹង!
< ក្រិចជើងបាត់ទៅហើយ > hanniយកដៃខ្ទប់កន្លែងដែលក្រិចដោយសារវាឈឺសឹងមិនអាចកម្រើកបាន
< មោះយើងអៀវ > haerinស្រាប់តែបន្លឺពាក្យនេះឡើងមកទាំហដែលខ្លួនត្រូវរបួសពេញរាងកាយ
< តែ..... > hanniស្ទាក់ស្ទើរ
< មិនអីទេវាលែងឈឺហើយឯងក៏មិនធ្ងន់ប៉ុន្មានដែរ > haerinនិយាយបែបលេងសើចទៅវិញព្រោះមិនចង់ឪ្យម្ខាងទៀតកាន់តែបារម្ភ
< មិនសូវធ្ងន់ប៉ុន្មានមានតែធ្ងន់មួយដៃអីឡូវហើយ > នាងតូចនេះគ្រឺតខ្នាញ់និងសម្ដីដែលតមកនាងមួយម៉ាត់ៗនេះណាស់ចង់តែដាក់ឪ្យណាណីទេ
< តិចឪ្យនៅកណ្ដាលផ្លូវនិងហា > នាងកាន់តែញ៉ោះhanni
< នៅក៏បានឈើស > យ៉ាងខ្លាំងដែរតិចគេទុកឪ្យច្រមោចសែងទម្លាក់ទឹក
< មើលធ្វើហ៎ក ហាហា > ទប់មិនជាប់និងចរឹកcuteរបស់hanniនាងក៏សើចយកៗ
< សើចអី > hanniខឹងឡើងមកបន្តិចតែរបៀបចង់ឪ្យគេលួង
< មានអីផងខ្លាចអ្នកខ្លះស្រមោចសែងទម្លាក់ទឹកបាត់ > ថាហើយនាងក៏លើកhanniឪ្យតោងកខ្លួនពីក្រោយ < តោងឪ្យជាប់ណាបន្តិចទៀតដល់ផ្ទះឯងហើយ >
< យើងស្គាល់ផ្ទះយើងតើ😒 > មិនឪ្យបាត់មួយម៉ាត់សោះ
haerinអៀវhanniឡើងភ្លេចថាខ្លួនកំពុងតែមានស្នាមរបួសឈឺមិនទាន់បាត់នោះឡើយនាងបែរជាមានក្ដីសុខជាមួយនិងសកម្មភាពពេលនេះទៅវិញ។ពួកគេដើរបណ្ដើរនិយាយគ្នាលេងបណ្ដើរសើចសឹងតែដល់ផ្ទះ2 3
                                             - ផ្ទះhanni -
< ជំរាបសួរអ្នកមីង > haerinលើកដៃជំរាបសួរម៉ាក់hanniជាស្ដ្រីមេមាយ
< ចា៎ > អ្នកស្រីចំណាស់ឆ្លើយយ៉ាងខ្លីទៅវិញដោយមិនសូវពេញចិត្ត
< hanniនាងក្រិចជើងខ្ញុំក៏ជួយជូននាងមក > hanniនៅក្បែរនោះក៏ទើបតែនឹកឃើញរឿងអ្វីម្យ៉ាងឡើងមកធ្វើឪ្យនាងភាំងមួយរំពេច។
ម៉ាក់hanniមិននិយាយអីបែរជាងាកមកមើលមុខhanniឡើងស្មើធ្វើឪ្យនាងកាន់តែភ័យ
< កុំភ្លេចយកអីលាបផងណាយើងទៅផ្ទះសិនហើយកុំឪ្យយប់ទាន់ > haerinងាកមកនិយាយតិចៗនិងអង្អែលស្មានាងថ្នមៗមុននិងចេញទៅ។
< អឹមៗ... > hanniប្រឹងទប់ស្មារតីនៅមុខhaerin
< ជំរាបលាអ្នកមីង > លើកដៃលាហើយនាងក៏ចេញទៅបាត់បន្សល់ទុកនូវម្ដាយនិងកូនមួយគូរអង្គុយក្នុងភាពស្ងប់ស្ងាត់
សម្លេងស្រែកក៏បន្លឺឡើងមក < ឯងជាក្មេងចង្រៃមែន > ភ្នែកគាត់ចាប់ផ្ដើមឡើងក្រហម
< ប៉ុន្តែវាជារឿងចៃដន្យទេម៉ាក់ > នាងភ័យឡើងមកកាន់តែខ្លាំង
< បិទមាត់!! មានឯងទើបឪរបស់ឯងស្លាប់ចោលធ្វើឪ្យគ្រួសារនេះវេទនាដល់ថ្នាក់ហ្នឹងបើយើងដឹងបែបនេះយើងមិនបង្កើតក្បាលឯងមកទេ ហើយឥឡូវថែមទាំងឪ្យគេមកទទួលបាបកម្មពីឯងទៀត! > សម្ដីគាត់មុតស្រួចដូចជាដាវទៅទម្លុះចិត្តក្មេងស្រីដែលកំពុងតែភ័យនោះ
< ចូលទៅបន្ទប់ហើយសុំឪ្យព្រះលើកលែងទោសឯងទៅឯងកាន់តែបង្កររឿងខ្លាំងឡើងៗហើយចំជាក្មេងមកពីឋាននរកពិនមែនននន!! > គាត់ស្រែកឡើងអស់សម្លេង
< ប៉ុន្តែខ្ញុំមិនចង់ទេម៉ាក់ > នាងយំអង្វរម្ដាយ
គាត់លែងនិយាយហើយចាប់អូសhanniចូលទៅក្នុងបន្ទប់បាត់ដោយថែមទាំងចាក់សោរពីក្រៅគំរាមនាងទៀតផង < បើឯងមិនបួងសួងដល់ព្រឹកស្អែកទេឯងនិងគ្មានជីវិតចាក់ចេញពីទីនេះឡើយ! > ថាហើយក៏ចេញទៅ
< ហុឹកៗវាជាកំហុសខ្ញុំ? មែនហើយវាជាកំហុសខ្ញុំ ខ្ញុំគួរតែទទួលបានវា.... > រាងកាយតូចកំពុងតែយំក្នុងភាពងងឹតដោយក្ដីឈឺចាប់មិនអាចថ្លែងបាន" តើទង្វើររបស់គាត់មិនមែនជាបាបទេឬ? "។តាំងពីតូចដល់ធំនាងតែងតែជួបវាដដែលៗការធ្វើបាបលើរូបនាងតែនាងបែរជាគិតថាវាគឺជាកំហុសរបស់នាងទៅវិញនាងតែងតែគិតថាគេគ្រាន់តែមកសងនូវអ្វីដែលខ្លួនបានធ្វើកាលពីជាតិមុនទៅវិញនាងយំរហូតដល់គេងលក់។
                                        
[ ចា៎រឿងហ្នឹងខ្លីទេហើយរាងពិបាកទទួលដែលព្រោះរឿងរ៉ាវទាំងនេះមិនមែនជាកំហុសពួកគេទេបែរជាបង្ខំឪ្យពួកគេទទួលទៅវិញ!?!!? / ចាំមើលភាគក្រោយទៀតណា! Love y'all :33]

You've reached the end of published parts.

⏰ Last updated: Jul 19 ⏰

Add this story to your Library to get notified about new parts!

homeWhere stories live. Discover now