ជាដំបូងបានឪ្យយើងឃើញអំពីអំពើហឹង្សារក្នុងគ្រួសារមួយនៅឯជាយក្រុង
< ខ្ញុំសូមអង្វរខ្ញុំសុំទោសឈប់វៃខ្ញុំទៀតទៅខ្ញុំខុសហើយ > សម្លេងយំអង្វរចេញពីមាត់ក្មេងស្រីកំសត់កំពុងតែសុំអង្វរបុរសចំណាស់ដែលជាឪពុកខ្លួនឪ្យឈប់វាយដំនាងទៀត
< អញឪ្យលុយអញយកលុយឪ្យនាងឯងទៅរៀននាងឯងរៀនបានលេខ2? ចិញ្ចឹមនាងឯងមិនបានឆ្កែផង > សម្ដីដែលចេញពីមាត់បុរសជាឪពុកពិតជាឈឺចាប់ជាងយកកាំបិទមកចាក់ទម្លុះបេះដូងនាងផ្ទាល់ទៅទៀត!
< ខ្ញុំនិងខំប្រឹងមិនឪ្យប៉ាខកបំណងទៀតទេខ្ញុំស្បថ ខ្ញុំហ៊ានស្បថ > សម្លេងយំអង្វរនៅតែបន្តមានស្ដាប់ហើយសឹងតែបេះទ្រូងជាបំណែកៗការសិក្សារមិនមែនជាការបង្ខំឪ្យយកលេខល្អ
ចំណាត់ថ្នាក់ក៏មិនមែនជាអ្នកកំណត់វាស្នាឬមុខដំណែងណាមួយនាពេលអនាគតនោះឡើយ!
< អញខ្មាស់គេណាស់ដែលមានកូនរៀនខ្សោយដូចនាងឯងចឹង > គាត់ស្រែកទាំងកំហឹង100°ទៅកាន់កូនស្រីដែលកំពុងតែទ្រោមខ្លួនសឹងតែកម្រើកខ្លួនមិនរួចនោះ។ ថាហើយគាត់ក៏ចេញពីផ្ទះទៅក្រៅបាត់
< វា...វាជាកំហុសរបស់ខ្ញុំមែនទេ? ខ្ញុំគួរតែធ្វើវាឪ្យបានល្អជាងនេះ...> នាងនិយាយតិចៗម្នាក់ឯងខ្លួនពោពេញទៅដោយស្នាមជាំបន្ទាប់ពីនូវអំពើហឹង្សារ។
- បន្ទប់គេង -
ទឹង! < ម៉ោង2ហើយឯងមិនគេងទេហេ? សម្រាកបន្តិចទៅ > សារបញ្ចូនមកពីអ្នកម្ខាងទៀត
< មិនអីទេឯងសម្រាកមុនទៅpiggy > នាងតបchatទៅវិញ។ ហើយក៏ងាកមកមើលដងខ្លួនស្នាមគ្រប់កន្លែងនឹកស្រណោះខ្លួនពន់ពេកបានត្រឹមតែយកថ្នាំលាងរបួសហើយនិងយំ.....
< ស្អែកមករៀនឬអត់ចាំយើងទៅព្រះវិហាទាំងអស់គ្នាណាម៉ាក់យើងប្រាប់ថាយើងមានបាបច្រើនណាស់ត្រូវតែទៅសុំក្ដីមេត្តាពីព្រះអង្គ >
< យើងទៅតើ >
< ល្អណាស់ចឹងហើយឯងឆាប់គេងមកកុំឪ្យយើងខឹងណា >
< Okay piggy good night >
< យើងធាត់ដល់ថ្នាក់ឯងហៅយើងបែបនេះមិនឈប់ផងហេស្អែកត្រូវហើយចាំមើលណា >
< បានហើយគេងទៅ >
- ព្រះវិហារ -
< មោះអង្គុយត្រង់នេះហើយអតិតស្ថានទៅ > ក្មេងស្រីសក់ពណ៍ត្នោតលាយខ្មៅកែវភ្នែកមូលដូចព្រះច័ន្ទពេញវង់និយាយទាំងស្នាមញញឹមមកកាន់នាង
< អឹម > នាងញញឹមឡើងបន្តិច
< Okayរួចរាល់ហើយ អេសឯងមើលត្រង់នោះមានដុះផ្ការតាំងពីពេលណាក៏យើងមិនដឹង > ថាហើយនាងក៏រត់ទៅត្រុយដូចជាកូនសត្វនាងពិតជាស្រឡាញ់ផ្កាណាស់
< ឯងមិចនិងដឹងទៅបើសំងំនៅតែក្នុងព្រះវិហារសឹងតែ24ម៉ោងរាល់ថ្ងៃ > ថាហើយក្មេងស្រីសក់ពណ៍ត្នោតលាយខ្មៅនោះស្រាប់តែធ្លាក់ទឹកមុខបន្តិចតែក៏និយាយបន្លំមកវិញ
< អេថ្ងៃក្ដៅសឹងអីមិចក៏ឯងពាក់អាវដៃវែងក្រាសម្ល៉េះក្ដៅស្លាប់ហើយ > នាងក៏ងើបពីគយគុណផ្កាបែរមកមើលមុខម្នាក់ទៀតដែលកំពុងឈរដោយយកដៃទៅទាញដៃអាវនាងចេញស្រាប់តែ
< ទៀតហើយ....? > នាងតូចចាប់ផ្ដើមរលីងរលោងទឹកភ្នែកព្រោះតែស្នាមរបួសលើដៃម្នាក់ទៀតហើយដឹងយ៉ាងច្បាស់ថាមានរឿងអ្វី
< kang HAERIN! > ហៅឈ្មោះhaerinហើយនាងក៏យកដៃទៅស្ទាប់មុខhaerinថ្នមៗព្រមទាំងស្រកទឹកភ្នែកមកលាយឡំជាមួយក្ដីអាណិតនិងឈាំងស្រកទឹកភ្នែកមកលាយឡំជាមួយក្ដីអាណិតនិងឈឺចាប់
< កុំយំអីបើមិនចង់ឪ្យយកទទួលបាបដោយសារទឹកភ្នែករបស់ឯង > នាងព្យាយាមលួងលោមអ្នកម្ខាងទៀតទាំងដែលខ្លួនសឹងតែទប់ទឹកភ្នែកមិនជាប់ពេលឃើញpiggyរបស់ខ្លួនយំនាងស្រឡាញ់ ស្រឡាញ់លើសពីពាក្យថាមិត្តទៅទៀត.....
< សុំទោស....ឯងឈឺមិនដែលប្រាប់យើងឡើយ > នាងដាក់harinមួយដៃព្រោះតែចិត្តខឹងនិងអាណិតទៅលើមនុស្សតែម្នាក់ដែលចូលមកស្រោចស្រង់ជីវិតរបស់នាង
< hanniឈឺមិនដែលប្រាប់យើងផងចឹងរួចគ្នាហើយ > នាងសើចឡើងតិចៗព្រោះតែអស់សំណើចនិងចរឹករបស់piggyតូចនាងកាលដែលនាងតែងតែហៅhanniបែបនេះព្រោះhanniមានមុខមូលៗគួរឪ្យស្រឡាញ់ណាស់។
< អត់ទេ > រកយំទៀតហើយ
< បានហើយៗទៅរកទិញអីញាំវិញកុំយំច្រើនពេកហើមភ្នែកអស់ហើយ > haerinចាប់អង្អែលដៃទន់រលោងយកមកប៉ះនិងផែនថ្ទាល់នាងថ្នមៗ
នាងមិនចង់ឃ្លាតមិនចង់ចេញឆ្ងាយពីក្មេងម្នាក់នេះឡើយកែវភ្នែកស្រទន់រាល់ពេលដែលនាងបានឃើញគឺជាកម្លាំងចិត្តធំបំផុតសម្រាប់នាង
[ អស់ថ្មហីចាំមើលលើកក្រោយទៀត :3 ]