First Chapter

398 40 0
                                    

ប៉័ង! ប៉័ង! ប៉័ង!
សំឡេងកាំភ្លើងផ្ទុះឡើងទ្រហឹងពេញព្រៃជ្រៅស្ងាត់ជ្រងំដេញតាមពីក្រោយរាងកាយតូចល្អិតបំបែកមែកឈើតូចៗធ្លាក់ព្រោងព្រាតពេញផ្ទៃដី។ មនុស្សប្រុសមាឌតូចដែរខំរត់គេចពីខ្មាំងកាំភ្លើងមិនខុសអីពីមនុស្សតែលតោលរង្វេងពេញព្រៃជ្រុលខ្លួនកាន់តែជ្រៅទៅៗជារើយ។ សាច់អាវក្រណាត់ដែរជាប់និងដងខ្លួន រហែងដាច់ស្ញែកចេញពីគ្នាសេះសល់ស្បែកម៉ដ្ឋរលោងទង្គិចជាមួយនិងមែកឈើនិងបន្លារបណ្ដាលឲ្យចាក់មុតជ្រាបចូលពេញផ្ទៃស្បែកបណ្ដាលឲ្យឈាមស្រស់ហូជ្រាពេញខ្លួនប្រាណ។ ជំហ៊ានជើងពីមួយជំហ៊ានទៅមួយជំហ៊ានកាន់តែខ្សោះទៅៗជាងមុនរហូតដល់គ្មានកម្លាំងរត់បន្តររាងកាយទាំងមូលស្រាប់តែដួលប្រូសនៅនិងដី។ ក្រសែភ្នែកអស់សង្ឃឹមសម្លឹងទៅកាន់ខ្មាំងកាំភ្លើងដែរដេញតាមគេមិនឈប់ទាំងស្រពិចស្រពិលមើលមិនច្បាស់ ខណៈមាត់បើកម្ហបៗចង់ស្រែករកជំនួយតែគ្មានបានប្រយោជឡើង គ្មានមនុស្សឯណាមកនៅកណ្ដាលព្រៃជ្រៅសង្ងាត់ជ្រងំអញ្ជឹងទេ។
« យើងកំពុងប្រម៉ាញ់សត្វក្នុងព្រៃមែនទេ!! » សំឡេងសើចឌឺដងបន្លឺឡើងយ៉ាងសប្បាយចិត្តក្រោយពីមនុស្សដែរខំតាមប្រម៉ាញ់កំពុងស្ថិតនៅចំពោះមុខយ៉ាងវេទនា។ គេព្យាយាមតាមចាប់តាំងពីមេឃភ្លឺរហូតដល់មេឃងងឹតទើបតែចាប់បាន មិនខុសអីពីពេលកំពុងប្រម៉ាញ់ឡើយ។
« ...... » គ្មានសំឡេងអ្វីក្រៅពីទម្លាក់ក្បាលដល់ដីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។ មុនពេលអ្វីៗត្រូវបានងងឹតបាត់អស់សល់ត្រឹមតែពិភពលោកពណ៌ខ្មៅស្លុបមើលមិនឃើញសូម្បីតែបន្លឺ។ ខណៈការគិតនិងចិត្តក៏បានស្រាយស្រឡះបន្តិចម្ដងៗរហូតដល់គ្មានអ្វីជាបន្ទុងនិងសម្ពាធ។ រំពេញនោះរាងកាយទាំងមូលស្រាប់តែទទួលដឹងពីសីតុណ្ហភាពស្រជាក់ដែរស្រោបមកប៉ះផ្ទៃសាច់។ គេហាក់ដូចជាមានអារម្មណ៍ថាអ្វីៗនៅពេលនេះដូចជាការយល់សប្តិ។ ប៉ុន្តែរឿងរ៉ាវដែរជួបប្រទះជារឿងពិត។ មិនយល់ឡើយថាវាជាអភូតហេតុអ្វីបណ្ដាលឲ្យគេទទួលដឹងគ្រប់យ៉ាងជុំវិញខ្លួនទាំងមើលមិនឃើញយ៉ាងដូច្នេះ។
« លោកម្ចាស់ អារហារខ្ញុំរៀបចំរួចរាល់ហើយ »
« អឹម »
ចិញ្ចើមក្រាស់ជ្រួញចងចូលគ្នាដោយនឹកឆ្ងល់ក្នុងចិត្ត។
' តើនេះជាសំឡេងរបស់អ្នកណា? ហេតុអ្វីខ្ញុំមើលមិនឃើញ? តើខ្ញុំពិតជាស្លាប់ហើយមែនទេ? ' សំណួរគ្មានចម្លើយផុសឡើងពេញប្រសាទទាំងច្របូកប្រចល់ជាខ្លាំង។ គេពិតជាចង់បើកភ្នែកសម្លឹងមើលគ្រប់យ៉ាងនៅពេលនេះខ្លាំងណាស់ ប៉ុន្តែមិនអាចសូម្បីតែកម្រើងដៃ។
     « ជួយប្ដូរសម្លៀកបំពាក់ឲ្យគេផង »
« ចាសលោកម្ចាស់ »
សំឡេងរបស់បុរសនោះនៅបន្តរការសន្ទនាទៅកាន់មនុស្សស្រីម្នាក់ទៀត។ ស្ដាប់ទៅឋានៈរបស់ពួកទាំងទាំង២ម្នាក់ជាចាហ្វាយនិងម្នាក់ទៀតជាមនុស្សបម្រើ។ បន្ទាប់ពីពេលនោះគេហាក់ដូចជាស្លាប់ម្ដងទៀតខណៈដែរអ្វីដែរទទួលដឹងឮពីដៃរបស់មនុស្សស្រីបានស្ទៀបអអង្អែលសព្វប្រាណរបស់គេ ទោះបែបនេះក្ដីគេដូចជាគ្មានអារម្មណ៍ស្រើបស្រាលអ្វីក្រៅពីទទួលដឹងថាមួយតួខ្លួនរបស់គេនៅពេលនេះស្ពឹកស្ពន់អស់ទៅហើយ។

GOLDEN BOY | TAEKOOKWhere stories live. Discover now