Chapter 01

249 22 6
                                    

•ត្រឡប់ទៅពេលវេលាម្សិលមិញ
« យើងកំពុងប្រម៉ាញ់សត្វក្នុងព្រៃមែនទេ!! » សំឡេងសើចឌឺដងបន្លឺឡើងយ៉ាងសប្បាយចិត្តក្រោយពីមនុស្សដែរខំតាមប្រម៉ាញ់កំពុងស្ថិតនៅចំពោះមុខយ៉ាងវេទនា។ គេព្យាយាមតាមចាប់តាំងពីមេឃភ្លឺរហូតដល់មេឃងងឹតទើបតែចាប់បាន មិនខុសអីពីពេលកំពុងប្រម៉ាញ់ឡើយ។
     « ...... » គ្មានសំឡេងអ្វីក្រៅពីទម្លាក់ក្បាលដល់ដីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។ មុនពេលអ្វីៗត្រូវបានងងឹតបាត់អស់សល់ត្រឹមតែពិភពលោកពណ៌ខ្មៅស្លុបមើលមិនឃើញសូម្បីតែបន្លឺ។ ខណៈការគិតនិងចិត្តក៏បានស្រាយស្រឡះបន្តិចម្ដងៗរហូតដល់គ្មានអ្វីជាបន្ទុងនិងសម្ពាធ។
«ទីនេះជាកន្លែងលេងបិទពួនរបស់ពួកឯងតាំងពីពេលណា?» រំពេចនោះសំឡេងគ្រលធំបន្លឺឡើងនៅចំពោះមុខបុរសឈុតខ្មៅតាមប្រម៉ាញ់មនុស្សមាឌល្អិតទាំង៣បណ្ដាលឲ្យភាពព្រឺព្រួចកើតឡើងបន្ទាប់ពីសម្លឹងឃើញផ្ទៃមុខរបស់គេ។ មិននឹកស្មានដល់ឡើយថាក្នុងព្រៃជ្រៅស្ងាត់បែបនេះបែជាមានវត្តមានគេនៅទីនេះដែរ។
« ខ្ញុំ... ខ្ញុំ... »
« ឯងសម្លាប់មនុស្ស? ទីនេះជាទឹកដីរបស់យើង ចង់សម្លាប់នរណាម្នាក់ក៏ត្រូវមានការអនុញ្ញាតិពីយើងដូចគ្នាមិនមែនចេះតែលើកដៃបាញ់តាមក្បាលវ៉ាល់របស់ពួកឯងទេ ឆាប់ហុចកាំភ្លើងមកណេះ! សម្លាប់មនុស្សមិនមែនជារឿងល្អ បើមានអ្នកដឹងច្បាស់ណាស់ពួកឯងគិតថារត់រួចឬ » សម្ដីប្រកបដោយការបារម្ភរបស់បុរសម្នាក់នោះធ្វើឲ្យអ្នកប្រម៉ាញ់ទាំង៣លង់ខ្លួនបន្តិច ទើបហុចកាំភ្លើងដែរនៅនិងដៃរបស់ពួកគេទៅឲ្យបុរសនោះដោយមិនបានពិចារណាអ្វីទាំងអស់។
ប៉័ង! ប៉័ង!
ខណៈពេលនោះរាងកាយរបស់អ្នកប្រម៉ាញ់២នាក់ដេកស្លាប់ភ្លាមៗក្រោមថ្វីរបស់ម្ចាស់ដែនដីមួយនេះ បន្ទាប់ពីប្រគល់កាំភ្លើងឲ្យគេរួច គេបាញ់រះតម្រង់រកក្បាលបុរសប្រម៉ាញ់ទាំង២ភ្លាមៗ។ ចុងក្រោយកាំភ្លើងក៏លើកភ្ជុងតម្រង់ទៅកាន់អ្នកប្រម៉ាញ់ទី៣ដែរនៅចំពោះមុខ។ បណ្ដាលឲ្យគេលើកដៃសំពះទាំងញ័រខ្លួនទទ្រើត ហើយក៏លុតជង្គុងចុះក្រាបឱនដល់ដីស្រដីរដាក់រដុបយ៉ាងញាប់មាត់។
« សូមមេត្តា.... » ប៉័ង! ដង្ហើយសំឡេងសុំក្ដីអាណិតពីយមរាជចិត្តត្រជាក់មិនទាន់ផុតមាត់ក៏ត្រូវប្រល័យគ្មានសល់សូម្បីដង្ហើមចង្រិត។ គេបោះកាំភ្លើងចោលរលាស់ដៃចេញដោយរិកពាខ្ពើមរអា ទើបងាកមកចាប់អារម្មណ៍រាងកាយតូចល្អិតស្ថិតនៅក្នុងភាពននោលគោកស្រោចដោយឈាមពាសពេញរាងកាយនេះវិញម្ដង។
« មិនអន់! » ប្រអប់ដៃលើកទៅស្ទាបនៅត្រង់ចំណុចទ្រូងខាងឆ្វេងចង់ដឹងដើម្បីពិនិត្យមើលឲ្យច្បាស់តើគេរស់ឬស្លាប់។ ម្រាមដៃនៅមិនស្ងៀមចេះតែរេរានៅមិនឈប់តម្រង់ស្ទាបអង្អែលចុះអង្អែលឡើងរឿយៗតម្រង់ទៅច្របាច់លេងដើមទ្រូងដែរមានសាច់ពើតៗនោះ។ បន្តិចក្រោយមកទើបគេលើកត្រកងកាយតូចនៅក្នុងដៃសម្ដៅទៅកាន់វីឡារបស់ខ្លួនវិញដែរនៅជ្រុងម្ខាងមិនឆ្ងាយពីទីនេះ ដោយមានមនុស្សមាឌតូចទៅជាមួយ។

GOLDEN BOY | TAEKOOKWhere stories live. Discover now