ជីវិតរបស់ខ្ញុំ~
តាមដោយជំហានជើងស្រឡូនបោះទៅមុខជារឿយៗរបស់ក្មេងប្រុសម្នាក់ទឹកមុខស្មើធេងបញ្ជាក់ពីអត្តចរិកទន្ទឹមនិងនេះវាឈានដល់ម៉ោង1យប់ទៅហើយបើវិភាគលើរូបរាងរបស់គេវិញទំនងជាសិស្សវិទ្យាល័យដោយលើខ្លួនរបស់គេមានពាក់អាវHodieដៃវែងក្របក្បាលខាងក្រោយខ្នងមានស្ពៀយកាតាបគេបន្តដើររហូតមកដល់កន្លែងញ៉ាំអាហារដែរតែងតែញ៉ាំជាប្រចាំរៀងរាល់យប់ទើបដើរចូលទាំងមិនស្ទាក់ស្ទើរ
"លោកពូនេះប្រាក់"ក្រោយញ៉ាំអាហាររួចអាល្អិតដើរទៅជិតលោកពូអ្នកលក់មុននិងដកលុយប៉ុន្មានយ័នឲ្យគាត់ថ្លៃអាហារ។គាត់ទទួលលុយមុននិងដកដង្ហើមធំសម្លឹងមុខអាល្អិតចំពោះមុនទាំងក្តីបារម្ភ
"ដើរទៅផ្ទះប្រយ័ត្នប្រយែងផង"មិនឲ្យគាត់បារម្ភយ៉ាងមិចបានថ្នាក់នេះម៉ោង1យប់ទៅហើយកូនសិស្សវិទ្យាល័យដទៃប្រហែលកំពុងតែទៅដល់ផ្ទះ
ញ៉ាំអាហារឆ្ងាញ់ៗសម្រាកស្រួលខ្លួនទៅហើយប្លែកអីតែអាល្អិតម្នាក់នេះនៅដើរតែលតោលម្នាក់ឯងមិនទាន់ចូលផ្ទះទៀត។ គាត់ប្រកបរបរនេះ6ឆ្នាំហើយអាល្អិតម្នាក់នេះក៏ជាភ្ញៀវប្រចាំនៅទីនេះមក6ឆ្នាំដូចគ្នាឃើញតាំងពីនៅក្មេងៗរហូតដល់ពេញវ័យពេញរូបរាងហើយគាត់ផ្ទាល់ក៏ដឹងប្រវត្តិរបស់អាល្អិតម្នាក់នេះខ្លះៗមកដែរ។
"បាទ"អាល្អិតពោលចប់ក៏ដើរចេញព្រោះគោលដៅនិងត្រឡប់ទៅផ្ទះវិញ។នៅតាមផ្លូវគេជ្រើសរើសដើរតាមផ្លូវកាត់ព្រោះខ្លាចជួបនិងសន្តិសុខឬប៉ូលីស
យាមត្បាតតាមផ្លូវបើឲ្យពួកគេឆែកដឹងប្រាកដជារឿងធំមិនខាតត្បិតអីគេនៅមិនទាន់គ្រប់អាយុ18ឆ្នាំស្រួលបួលនៅឡើយមិនអាចនៅដល់ម៉ោង12យប់ប៉ុន្តែនេះម៉ោង1យប់ទៅហើយ។ ជាប្រចាំគេតែងតែជ្រើសរើសដើរផ្លូវកាត់វាមានរយះពេលយូររហូតចាំមិនបានថាវាប៉ុន្មានឆ្នាំទៅហើយ។++++
"ម៉ាក់.."គ្រាន់តែបានបើកទ្វារចូលមកក្នុងផ្ទះភ្លាមអ្វីដែលគេឃើញមុនគេគឺអ្នកម៉ាក់ដែលតែងខ្លួនស្អាតបាតកំពុងតែចង់ទៅណាបន្ត។គេទម្លាក់ទឹកមុខចុះព្រោះដឹងក្នុងចិត្តស្រាប់។
"ជេយ៉ុនគេមានឃើញកូនដែរទេ"អ្នកម៉ាក់វ័យប្រហែលសាមក្រាស់ពោលសួរបកទៅកូនប្រុសវិញ
ទាំងបារម្ភត្បិតអីខ្លាចបុរសដែលចេញទៅមុននេះឃើញកូនប្រុស។
"ទេ,ខ្ញុំចាំរហូតដល់គេចេញឡានទៅផុត"ជេយ៉ុន
ក្រវីក្បាលបញ្ជាក់ប្រាប់ម្តាយ។គាត់ដកដង្ហើមធូរទ្រូងមុននិងសម្លឹងមុខកូនប្រុសម្តងទៀត
"ល្អណាស់ចឹង ងងុយហើយមែនទេចូលដេកចុះ"
គាត់លើកដៃអង្អែលក្បាលកូនថ្នមៗទាំងក្តីអាណិតស្រឡាញ់។
"ម៉ាក់តែងខ្លួនបែបនេះចង់ទៅណាទៀតមែនទេ"
គេចាប់ដៃម្តាយសួរបកទៅវិញកែវភ្នែកជ្រៀបដោយទឹកសំណើម។ ទោះជាស្ថិតក្នុងវ័យសាមសិបក្រាស់ក្តីក៏ម្តាយរបស់គេមានសម្រស់ស្រស់ស្អាតដូចជាស្រ្តីដែលស្ថិតក្នុងវ័យម្ភៃឆ្នាំជាងមិនប្តូរ។
"ម៉ាក់មានភ្ញៀវមួយទៀតកូនចូលដេកទៅណាកុំបារម្ភពីម៉ាក់អី"គាត់ញញឹមតិចៗកុំឲ្យកូនបារម្ភ។
"ប៉ុន្តែម៉ាក់ទើបតែបញ្ចប់វាជាមួយភ្ញៀវមុននេះមិនចឹង!!ហេតុអីមានភ្ញៀវទៀត"ជេយ៉ុនហាក់មិនចង់ឲ្យគាត់ទៅគេកាន់ដៃម្តាយកាន់តែណែនជាងមុន។
"ជេយ៉ុនកូនចូលដេកទៅណា អ៎រ..នេះលុយយកទុកសម្រាប់បង់សាលារៀននិងចាយវាយខ្លះបើខ្វះចាំប្រាប់ម៉ាក់ឮទេម៉ាក់ទៅហើយចាក់សោរផ្ទះស្រួលបួលណា"គាត់បេះដៃកូនប្រុសថ្នមៗរួចក៏ដកលុយជាច្រើនពីកាបូបដាក់លើបាតដៃជេយ៉ុន។
"អ្ហឹកៗ"ទីបំផុតគេក៏មិនអាចទប់ទឹកភ្នែកបានសម្លឹងទៅម្តាយដែលដើរចេញទៅមិនងាកក្រោយ។
លុយនិងដៃគេកាន់ក្តាប់ណែនក៏ព្រោះតែវាមុខគត់ដែលធ្វើឲ្យជីវិតគេត្រូវមកវេទនាបែបនេះដោយសារចង់បានវាទើបម្តាយរបស់គេត្រូវប្រព្រឹត្តការងារដ៏សែន
ស្មោគគ្រោក។ ជាស្រ្តីសោភានីគាត់ដេកជាមួយបុរសជាច្រើននាក់ដើម្បីចង់បានប្រាក់យកមកផ្គត់ផ្គង់គ្រួសារ។គេពិតជាស្អប់ការងារមួយនេះបំផុតក្នុងជីវិតរបស់គេ បើកភ្នែកធំដឹងក្តីអ្វីដែលគេដឹងមុនដំបូងគឺម្តាយខ្លួនដេកថ្ងូរក្រោមទ្រូងបុរសដែលមាននាមជាភ្ញៀវនិងទទួលបានលុយពីបុរសម្នាក់ម្នាក់នោះ។
ប៉ុន្តែគេមិចនិងអាចស្អប់ម្តាយខ្លួនឯងបានទៅ។
ពិភពលោកមួយនេះពិតជាអាក្រក់សម្រាប់គ្រួសាររបស់គេយ៉ាងនេះឬ??យ៉ាងមិចដែររសជាតិថ្មីទទួលយកបានអត់
chelii_2005 it'me
YOU ARE READING
→YOUR BODY🔞 SIM JAEYUN
Teen FictionIf I die, everything will be fine!!! (មិនណែនាំសម្រាប់ក្មេងមិនទាន់គ្រប់អាយុ18+) បើចូលអានត្រូវទទួលយកគ្រប់យ៉ាងមិនពេញចិត្តសូមរំលង