ភាគ១៤ 2/2

493 98 43
                                    

មកដល់សាលារៀនគ្រប់យ៉ាងដែលស៊ុននូបានគិតត្រូវរលាយមួយពព្រិចភ្នែក។គេសង្ឃឹមថាជេយ៉ុនប្រាកដជាដោះស្រាយរឿងរបស់គេដោយខ្លួនឯង។ប៉ុន្តែអ្វីៗខុសស្រឡះគេខ្លួនឯងទៅវិញដែលជាគោលដៅតែមួយរបស់សិស្សគ្រប់គ្នានៅពេលនេះ។ដោយសារតែរីគីម្នាក់គត់។ព្រឹកមិនទាន់មកដល់ផ្ទះអ្នកដទៃឡូឡាគ្មានក្រែងចិត្តម្ចាស់ផ្ទះ។នេះមិនដឹងនាំជេយ៉ុនទៅដល់ណាហើយទេ។
"ស៊ុននូដឹងដំណឹងជេយ៉ុនឬនៅ"
"មែនហើយស៊ុននូ"
"អឺ..គឺ."ស៊ុននូសែនឈឺក្បាលកាលបើមនុស្សជាច្រើនរោមគេជិតឈឹងស្ទើរដកដង្ហើមមិនរួច។
"មែនហើយពួកយើងពិតជាបារម្ភគេណាស់"
"រឿងដែលពួកយើងធ្លាប់មើលងាយគេនិងឯងពេលនេះធ្វើឲ្យពួកយើងស្តាយក្រោយណាស់"
"មិនអីទេៗ"ស៊ុននូ
"ចុះជេយ៉ុននៅឯណា"
"គេនិងមករៀនប៉ុន្តែពេលនេះស្ថានភាពផ្លូវចិត្តរបស់គេមិនទាន់ប្រសើរទេ"ស៊ុននូព្យាយាមញញឹមតបតទៅពួកគេវិញសឹងវិលមុខដួលទៅហើយ។
"ហ្វូកូននាងអាក្រក់ណាស់"
"មែនហើយ"
"អរគុណគ្រប់គ្នាដែលបារម្ភពីជេយ៉ុន ប៉ុន្តែយល់ល្អអ្នកទាំងអស់គ្នាកុំអាលទៅរញ៉ែរញ៉ៃជេយ៉ុនអីណា"
ស៊ុននូថាចប់គ្រប់គ្នាក៏ងក់ក្បាលយល់ព្រម។ហើយទីបំផុតស៊ុននូក៏អាចរំដោះខ្លួនចេញមកបានយ៉ាងហត់
នឿយជាខ្លាំង។

++++

"ហត់ខ្លាំងណាស់ទម្រាំរំដោះខ្លួនចេញបាន"សំឡេងរអ៊ូង៉ូវបន្លឺចេញពីក្រអូមមាត់ស៊ុននូកាលបើគេពេលនេះស្ថិតក្នុងបន្ទប់ទឹកចំណែកទឹកមុខមិនបាច់និយាយសែនពិបាកមើល។
"មិត្តចង្រៃ!!រឿងរបស់ខ្លួនឯងឲ្យយើងអ្នកដោះស្រាយជំនួស!!យល់ដល់មានលុយឲ្យចាយច្រើនៗនិងតើ
ចាំមើលពេលយើងរកបានប្រុសអ្នកមានធ្វើប្តីយើងលែងមើលមុខឯងហើយស៉ីមជេយ៉ុន"ស៊ុននូសែន
ខ្នាញ់និងជេយ៉ុន។ដឹងហើយឮហើយថាគេមិនចូលចិត្តអ្វីបែបនេះទេ។ដោយធ្វើអ្វីជេយ៉ុនមិនបានមានតែបញ្ចេញកំហឹងលើកដៃលើកជើងវៃនេះវៃនោះឆ្កេងឆ្កាងពេញបន្ទប់ទឹក។គេមិនដឹងឡើយថាមានសិស្សប្រុសម្នាក់កំពុងអោបដៃជាប់ទ្រូងសម្លឹងគ្រប់សកម្មភាពគេទាំងអស់។
"ចឹងយកយើងទៅយើងចិញ្ចឹម"សំឡេងបន្លឺឡើងស្របនិងការអស់សំណើចរបស់គេធ្វើឲ្យស៊ុននូគាំងស្ញេញ។គេភ្លេចខ្លួនទៅថាទីនេះជាបន្ទប់ទឹកសាលា។
"អ្នកប្រុសជុងវ៉ុន"ស៊ុននូញឹមៗសម្លឹងទៅអ្នកម្ខាងទៀតដែលកំពុងតែដើរចូលមកកាន់តែកៀកនិងគេ។
"អ៎រ!ស្គាល់យើងហ៎"ជុងវ៉ុនធ្វើជាភ្ញាក់ផ្អើលរួចញញឹម
សម្លឹងទៅកាន់ស៊ុននូជាប់។
"អ្នកប្រុសជាអ្នកណាអ្នកទីនេះប្រាកដក្នុងចិត្តច្បាស់ណាស់"ស៊ុននូនិយាយត្រូវសិស្សក្នុងសាលានេះអ្នកណាដែលមិនស្គាល់អ្នកប្រុសត្រកូលយ៉ាងម្នាក់នេះទៅ។មិនត្រឹមតែជាកូនអ្នកមានទេថែមជាសិស្សពូកែទៀត។
"បានមើលឯងជិតៗបែបនេះទើបដឹងថាសម្រស់របស់
ពួកឯងទាំងពីរស្អាតគ្មានកន្លែងទាស់សោះ"នាយសង្ហាបញ្ចេញចរិកព្រានចាប់លើកចង្កាតូចឡើងដើម្បីគយគន់សម្រស់រាងតូចម្នាក់នេះ។
"នៅទីនេះគ្មានជេយ៉ុនទេ ខ្ញុំលាសិនហើយ"ស៊ុននូឃ្នើសចិត្តជាខ្លាំងទើបគេគេចចេញពីការប៉ៈពាល់របស់
អ្នកម្ខាងទៀត។ន័យរបស់នាយគេយល់ច្បាស់ណាស់។
"យើងមិនមែនរកជេយ៉ុនប៉ុន្តែយើងរកឯង!!ស៊ុននូ"
មិនត្រឹមនិយាយតែមាត់នាយរហ័សទាញចង្កេះតូច
មកបុកទ្រូងមាំរួចឱនមុខជ្រប់និងកញ្ជឹក-ករាងតូច។
ស្នាមញញឹមគែមមាត់រំលេចឡើងហាក់មិនគួរឲ្យទុកចិត្ត។
"អ្នកប្រុសធ្វើអី"ស៊ុននូពិតជាចង់រុញចេញ។ប៉ុន្តែក៏ឃាត់ចិត្តដឹងហើយថានេះជាអ្នកណា។គេមិនអាចបង្ករឿងជាមួយនាយឡើយ។មិនចឹងអ្នកខាតបង់ជាគេនេះហើយ។
"យើងគ្រាន់តែចង់ស្និតស្នាលជាមួយឯងប៉ុណ្ណោះ"
ស្រដីចប់នាយប្រហើនប្រើបបូរមាត់ថើបកញ្ជឹង-ក
មួយខ្សឺតរួចបន្តដល់សៀតផ្កាមួយខ្សឺត។ចំណែករាងតូចគាំងទ្រឹងធ្វើអីមិនចេញព្រោះមិននឹកស្មានថានាយ
និងធ្វើបែបនេះ។
"ប៉ុន្តែអ្នកប្រុសលែងខ្ញុំសិនទៅ យើងមិនមែនស្និតស្នាលគ្នារហូតដល់អ្នកប្រុសអាចធ្វើអ្វីក៏បានដូចបែបនេះដែរ"គេប្រមូលភាពក្លាហានទាំងអស់រុញ
ជុងវ៉ុនចេញ។ប៉ុន្តែមិនដូចការគិតនាយមានតែចាប់គេ
រុញផ្អឹបជាប់ជញ្ជាំងហើយឃាំងគេជាប់ដោយដៃមាំរបស់នាយទៅវិញ។
"ប៉ុន្តែពេលនេះយើងចង់ស្និតជាមួយឯងបើអាចស្និតប្រាណនិងប្រាណទៀតវាកាន់តែល្អ"សម្តីព្រានហាក់មិនមែនជាអត្តចរិករបស់ជុងវ៉ុនពីមុនវាស្ទើរតែអាចឲ្យស៊ុននូឆ្គួតបាន។មិនមែនគេមិនធ្លាប់ជួបមនុស្សបែបនេះឡើយ។ប៉ុន្តែគេមិនដែលគិតថាអ្នកប្រុសត្រកូលយ៉ាងម្នាក់នេះព្រានដល់ម្លឹង។
"សុខៗអ្នកប្រុសក៏ចង់ស្និតស្នាលជាមួយខ្ញុំភ្លាមៗបែបនេះវាចម្លែកខ្លាំងណាស់ដឹងទេ"ស៊ុននូ
"វាអាចមើលទៅភ្លាមៗពេក ប៉ុន្តែយើងពេញចិត្តឯង"
"ខ្ញុំមិនមែនចិត្តងាយទេ"ស៊ុននូ
"ចង់បានអ្វីយើងអាចឲ្យឯងបានទាំងអស់ គ្រាន់តែធ្វើជាមនុស្សរបស់យើង"ជុងវ៉ុនលើកដៃម្ខាងអង្អែល
ត្រគៀកស៊ុននូចុះឡើងដោយគ្មានការហាមពីសំណាក់ម្ចាស់វាឡើយ។ទើបនាយបានចិត្តស្ទាបអង្អែលស្ទើរគ្រប់កន្លែង
"ប្រុសកំដរហ៎"ស៊ុននូ
"ឬឯងមិនគិតថាយើងអាចលើកឋានៈឯងក្លាយជាអ្នកប្រុសតូចក្នុងត្រកូលរបស់យើងទេ"នាយអស់សំណើចលើកមេដៃវាសថ្នមៗលើបបូរមាត់ផ្កាឈូកចុះឡើងហាក់កំពុងទប់ចិត្តជាខ្លាំង។
"មិនហ៊ានស្រមៃទេខ្ពស់ពេកខ្លាចធ្លាក់មកវិញបាក់កងាប់"

រង់ចាំភាគបន្ត....><

→YOUR BODY🔞 SIM JAEYUNWhere stories live. Discover now