ពួកគេទាំងពីរក៏មិនមែនទៅណាឆ្ងាយក្រៅពីហាងសាច់អាំងដ៏ល្បីប្រចាំនៅទីនេះភ្ញៀវចេញចូលមិនដាច់ដោយឡែកភ្ញៀវភាគច្រើនសុទ្ធតែជាក្រុមសិស្សនិងនិស្សិតចូលមកញ៉ាំ។ស្ថិតនៅតុដាច់ដោយឡែក
ព្រោះមិនចង់ឲ្យមានអ្នករំខានឬក៏មិនចង់ឲ្យមានអ្នកមកកាត់ចង្វាក់ឲ្យប្រាកដទៅ។
"មិនខ្លាចធាត់ទេញ៉ាំម្លឹងៗ"សិស្សប្រុសម្នាក់នោះឃើញជេគញ៉ាំរហូតមាត់ទំពាមិនឈប់មិនសូម្បីនិយាយរកគេមួយម៉ាត់តាំងពីបានញ៉ាំ។ល្មោភញ៉ាំឬក៏អត់ឃ្លានមកពីណាប្រាកដ។
"ថី!!គ្មានលុយចេញហ៎"ជេយ៉ុនសម្លក់ថ្លែនព្រោះមនុស្សកំពុងឃ្លាន។ចិត្តសែនមួលម៉ៅបើញ៉ាំច្រើនហើយធាត់បានគេប្រាកដជាញ៉ាំឲ្យបែកពោះតែម្តងតែមនុស្សគេនេះញ៉ាំមិនឡើងគីឡូហើយស្រួលមិនស្រួលស្រកគីឡូមិនដឹងខ្លួនទៀត។
"យើងគ្រាន់តែបារម្ភខ្លាចលែងស្អាតត្រឹមអាហារប៉ុន្នឹងកម្ទេចលុយយើងទេ"គេឆ្លើយហីៗព្រោះជារឿងពិត។
ជេយ៉ុនសែនជ្រេញចរិកកូនអ្នកមានទើបពេបមាត់
បន្តិចហើយបន្តញ៉ាំសាច់អាំងគីមឈីរបស់ខ្លួនយ៉ាងរីករាយ។
"បើដឹងថាស្រួលចឹងរាប់ឯងធ្វើមិត្តតាំងពីយូរ"បន្លឺចប់
សំឡេងអស់សំណើចក៏ឮឡើងស្តាប់មើលទៅហាក់ដូចជាជេយ៉ុនរាប់អានគេព្រោះតែផលប្រយោជន៍។គេដឹងតើ!!ប៉ុន្តែមនុស្សគេនេះ
ចូលចិត្តចរិកលះៗបាតសង្គមបែបនេះព្រោះចរិកតែមួយមនុស្សត្រឹមត្រូវចាក់អត់ចូល។
"ប្តូរពីមិត្តមកជាដៃគូរSexវិញរឹតតែល្អឯងចង់បានអីយើងឲ្យនឹង"គេញាក់ចិញ្ចើមទ្រឺតៗលេបខាយដាក់រាងតូចធ្វើឲ្យជេយ៉ុនជ្រួញចិញ្ចើមមិនពេញចិត្តប៉ុន្តែក៏ប្តូរមកញញឹមឡើងវិញ។
"បើមានសមត្ថភាពយើងបើកដៃឲ្យ"ជេយ៉ុនព្រិចភ្នែកម្ខាងដាក់គេធ្វើឲ្យគេអស់សំណើចបែរមុខចេញបន្តិច
ព្រោះមិនចង់គិតលើសពីនេះ។
"យ៉ាងជុងវ៉ុនយើងនិយាយលេង"ជេយ៉ុនភ្ញាក់ក្រញែងខ្លួនក្រោយដឹងដល់ដៃអ្នកម្ខាងទៀតកំពុងតែអង្អែលភ្លៅរបស់ខ្លួន។គេមិនបានភ័យព្រោះដឹងថាអ្នកម្ខាងទៀតគ្រាន់តែចង់ញោះប៉ុន្តែគេមិនចូលចិត្តអ្នកណាដែលប៉ៈពាល់ខ្លួនរបស់គេដោយគេមិនបានអនុញ្ញាត។
"ក្លិនឯងក្រអូបណាស់ចឹងតើទើបប្រុសស្អាតប្រចាំសាលាកាងជាប់យ៉ាងនេះ"ជុងវ៉ុនដកដៃចេញវិញលើកកែវស្រាសូជូនរបស់ខ្លួនផឹកបន្ត។ទោះផឹកម្នាក់ឯងក៏មិនឯកាដែលយ៉ាងណាមានមនុស្សកំដរ
ញ៉ាំសាច់អាំងអង្គុយឲ្យមើលមុខដែរ។
"កុំនិយាយពីគេអី"ជេយ៉ុនបញ្ចេញទឹកមុខមិនពេញចិត្តក្រោយរំលឹកដល់រីគី។ថ្ងៃនេះបើកុំតែនាយខឹងនិងហ្វូកូម្ល៉េះប្រាកដជាមកឆាឆៅគេទៀតមិនខាន។
"យ៉ាងមិច!!ក្រែងស៉ីគ្នាក្នុងបន្ទប់ទឹកសោះ"ជុងវ៉ុនឡកឡើយចាំមើលប្រតិកម្មខឹងរបស់ជេយ៉ុន។ប៉ុន្តែផ្ទុយទៅវិញជេយ៉ុនមិនបានបញ្ចេញអ្វីក្រៅពីធ្វើមុខធម្មតាហើយគេក៏ដឹងដូចគ្នាថានៅក្នុងបន្ទប់ទឹកសាលាថ្ងៃមិញនោះជុងវ៉ុនក៏នៅក្នុងនោះដូចគ្នា។
"នៅមិនទាន់"
YOU ARE READING
→YOUR BODY🔞 SIM JAEYUN
Teen FictionIf I die, everything will be fine!!! (មិនណែនាំសម្រាប់ក្មេងមិនទាន់គ្រប់អាយុ18+) បើចូលអានត្រូវទទួលយកគ្រប់យ៉ាងមិនពេញចិត្តសូមរំលង