កណ្តឹងសាលាបន្លឺឡើងស្របនិងសិស្សានុសិស្សងើបឈរឱនលាលោកគ្រូអក្សរសាស្រ្ត។គ្រាន់តែលោកគ្រូចេញផុតសិស្សម្នាក់ៗក៏ចេញពីថ្នាក់អស់ដើម្បីទៅប្តូរឯកសណ្ឋានសម្រាប់រៀនម៉ោងក្រោយ។
គឺម៉ោងកីឡា។សិស្សដទៃចេញពីថ្នាក់ម្តងម្នាក់ៗរហូតដល់អស់ទៅហើយនៅឡើយតែជេយ៉ុនម្នាក់គត់
"នៅម៉ោងកីឡាទៀត"ជេយ៉ុនឱនក្បាលក្រាបនិងតុទាំងហត់នឿយ។ព្រោះអ្វីដឹងទេ?ម៉ោងដែលគេមិនចូលចិត្តបំផុតប៉ុន្តែកាលវិភាគមានក្នុងថ្ងៃតែមួយ។+++
ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ឃើញថាសិស្ស
ម្នាក់ៗដូចជាសប្បាយចិត្តនិងម៉ោងកីឡាណាស់។ប្រហែលមានតែគេម្នាក់ប៉ុណ្ណោះដែលមិនចូលចិត្តម៉ោងមួយនេះ។វាគួរឲ្យធុញបំផុតហើយសម្រាប់គេ។
ជេយ៉ុនរង់ចាំរហូតដល់គេគ្រប់គ្នាផ្លាស់ប្តូរឯកសណ្ឋានរួចទើបគេចូលបន្ទប់ផ្លាស់ជាក្រោយ។គេមិនចង់រញ៉ែរញ៉ៃជាមួយសិស្សទាំងនេះឡើយព្រោះគ្មានអ្នកណាចូលចិត្តគេនោះទេ។
"ហេតុអីបើកមិនបាន"ជេយ៉ុនស្លន់ភ្លាមៗក្រោយទ្វារបើកចេញមិនបាន។
"មានអ្នកណានៅក្រៅទេបើកទ្វារឲ្យខ្ញុំផង"គេស្រែកសុំជំនួយក្រែងមានអ្នកណាក៏ខាងក្រៅ។ទាំងដែល
ពេលគេចូលបន្ទប់ផ្លាស់គ្រប់គ្នាចេញអស់ទៅហើយ។
តើអ្នកណាអាចមកធ្វើរឿងនេះបាន។
"សំណាងល្អណា"សំឡេងដែលរាងតូចចាំច្បាស់ថាជាអ្នកណា។គេក្តាប់ដៃសឹងបាក់ម្រាម។គិតពុំខុសគ្មានអ្នកណាដែលស្អប់គេខ្លាំងក្រៅពីមនុស្សស្រីម្នាក់នេះឡើយ។
"អ្នកនាងហ្វូកូបើកទ្វារឲ្យខ្ញុំភ្លាមណា"ជេយ៉ុនគោះទ្វារខ្លាំងៗទាមទារឲ្យហ្វូកូបើកទ្វារ។ពេលនេះខណៈជិតដល់ម៉ោងកីឡាទៅហើយ។បើទៅពុំទាន់ម៉ោងគេប្រាកដជាធ្ងន់កមិនខាន។
"យើងធ្លាប់ប្រាប់ឯងហើយថាកុំឲ្យទៅរវល់ជាមួយបងរីគីតែឯងមិនស្តាប់ថ្ងៃនេះបើយើងមិនបានប្រដៅឯងឲ្យរាងម្តងទេកុំហៅយើងថាហ្វូកូឲ្យសោះ"នាងមិនដែលក្រោមអ្នកណា។រឹតតែមិនដែលចាញ់អ្នកណាងាយៗ។សំអាងអីមនុស្សធន់ទាបៗដូចជាគេនាងត្រូវមកចាញ់គ្រប់យ៉ាងដូច្នេះ។
"អ្នកនាងគួរតែទៅប្រាប់នីគីមិនមែនមកប្រាប់ខ្ញុំ អ្នកនាងក៏មានភ្នែកមើលមិនបានខ្វាក់មើលឃើញថាអ្នកណាតាមអ្នកណាត្រុកៗដូចឆ្កែ"ជេយ៉ុនពោលចប់ភ្លាមធ្វើឲ្យនាងក្រមុំក្តៅក្រហាយភ្លែត។ព្រោះពុំគិតថានិងអាចឮសម្តីបែបនេះចេញពីមាត់គេបាន។
"ឯងហ៊ានថាឲ្យបងរីគីយើងនិងទៅប្រាប់គាត់ពីសន្តានអាក្រក់របស់ឯង"ហ្វូកូសែនក្រហល់ក្រហាយ
ក្នុងចិត្ត។
"អញ្ចើញបាទ"គេមិនបានខ្លាច។បើបានប្រាប់មែនគេរឹតតែសប្បាយចិត្តថែមទៀត។
"ពួកឯងចូលទៅចាប់វាទៅ"នាងទ្រាំលែងបានទៀតហើយទើបបញ្ជាកូនចៅដែលជាមនុស្សប្រុសមាឌធំខ្ពស់ដែលនាងយកមកជាមួយដើម្បីចូលទៅចាប់អ្នកដែលនៅខាងក្នុងបន្ទប់ចេញមក។ចាំមើលគេនៅក្អេងក្អាងទៀតបានឬអត់។
"ចង់ធ្វើស្អីលែងយើង"ជេយ៉ុនព្យាយាមរើបម្រាស់ចេញពីរង្វង់ដៃពួកគេ។ប៉ុន្តែកម្លាំងស្តួចស្តើងរបស់គេអាចឈ្នះមនុស្សប្រុសដែលមានមាឌធំទាំងនេះបានយ៉ាងមិច។
"កុំមកប្រហើនជាមួយយើងឲ្យសោះ"ហ្វូកូលើកដៃច្របាច់ថ្ពាល់ជេយ៉ុនខ្លាំងៗ។ក្រចកស្រួចមុតផ្ទៃមុខរបស់រាងតូចរហូតចេញឈាមមករឹមៗទៀតផង។
"កុំអាងថាបងរីគីនៅខាងឯងហើយឯងអាចធ្វើអ្វីតាមតែចិត្តឲ្យសោះបើមិនចង់វិនាសនៅឲ្យឆ្ងាយពីបងរីគីព្រោះមិនយូរយើងនិងបងរីគីនិងភ្ជាប់ពាក្យជាមួយគ្នាមិនខាន"ហ្វូកូញញឹមឌឺដងព្រោះគិតថាចុងក្រោយនាងនៅតែជាអ្នកឈ្នះ។
"អូហូ!!ឡូយដល់ហើយបានស៉ីគ្នាប៉ុន្មានដងបន្តិចទៀតនិងមានប្រធានបទក្តៅៗក្នុងសាលាថា
កូនប្រុសច្បងនៃត្រកូល នីស៉ីម៉ូរ៉ារីគីភ្ជាប់ពាក្យជាមួយនិងប្អូនស្រីចុងនីស៉ីម៉ូរ៉ាហ្វូកូត្រូវទេអ្នកនាងតូច"
ជេយ៉ុនញញឹមតបតែជាស្នាមញញឹមចម្អកឡកឡើយ
ធ្វើឲ្យហ្វូកូច្រាលឈាមមុខក្រហមតែតដោយសារការខឹង។
ផាច់*
"មុខរបស់ឯងវាសមនិងដៃរបស់យើងខ្លាំងណាស់"
ជេយ៉ុនត្រូវងាកទៅម្ខាងយ៉ាងខ្លាំងតាមកម្លាំងដៃហ្វូកូទះ។ឈាមក៏ចេញតាមគែមមាត់ដែលបញ្ជាក់ពីកម្លាំងថាមិនតិចនោះទេ។ស្នាមម្រាមដៃប្រាំច្បាស់ៗរំលេចលើផ្ទៃមុខសរលោងដែលប្រែទៅជាក្រហម។
"ភើយ"ជេយ៉ុនស្តោះឈាមចេញពីមាត់ងើបមុខប្រឈមជាមួយហ្វូកូទាំងមិនញញើត។
"អស់ក្បាច់ឬនៅបាទ"ជេយ៉ុនប្រែជាសំឡេងស្រទន់ពោលសួរទៅនាង។បើថាលេងគេត្រឹមប៉ុន្នឹងនាងជាមនុស្សដែលអន់បំផុតហើយក្នុងវចនានុក្រមរបស់គេ។ដឹងទេថាគេមិនចូលចិត្តលេងជាមួយមនុស្សល្បិចកម្រិតទាបព្រោះវាមិនសប្បាយ។
"នៅហ៊ានឌឺដងយើងទៀតបានយើងនិងឲ្យឯងស្គាល់អ្វីថាខ្មាស់គេរហូតងើបមុខមិនរួចស៉ីមជេយ៉ុន"ហ្វូកូស្តីចប់ក៏មានមនុស្សប្រុសដែលជាសិស្សក្នុងសាលានេះ
ចូលមក។ម្នាក់ៗញញឹមលាក់គំនួចសម្លឹងទៅជេយ៉ុនដូចជាចំណីយ៉ាងចឹង។ជេយ៉ុនញ័រជើងភ័យបុកពោះ
ភឹបៗរកថាមិនត្រូវ។ព្រោះសិស្សប្រុសទាំងអស់នេះហើយដែលតែងតែមានគំនិតមិនល្អមកលើគេ។
"ចង់ធ្វើអី"ជេយ៉ុនព្យាយាមរើចេញ។ដូចដែលដឹងថា
គេត្រូវកូនចៅរបស់ហ្វូកូចាប់ជាប់។ទើបមិនអាចរត់គេចទៅណាបាន។
"ចេញទៅវិញទៅ"នាងបញ្ជាឲ្យកូនចៅរបស់នាងត្រឡប់ទៅវិញទើបពួកគេលែងជេយ៉ុនរួចឱនគោរពនាងហើយចាកចេញទៅបាត់។
"ជេយ៉ុនចុងក្រោយឯងនៅតែមានថ្ងៃនេះទាល់តែបានឯណាទៅមនុស្សខ្លាំងពីមុនថ្ងៃនេះយើងនិងធ្វើឲ្យឯងស្រែកថ្ងូរហៅឈ្មោះយើងម្តងម្នាក់ៗ"
"អ្ហាយ!!!អាចង្រៃ"
YOU ARE READING
→YOUR BODY🔞 SIM JAEYUN
Novela JuvenilIf I die, everything will be fine!!! (មិនណែនាំសម្រាប់ក្មេងមិនទាន់គ្រប់អាយុ18+) បើចូលអានត្រូវទទួលយកគ្រប់យ៉ាងមិនពេញចិត្តសូមរំលង