My step mother: end

6.9K 100 11
                                    

សូមអានដោយរីករាយ
_______________________________><
       ក្រោយពីរាងក្រាសងើបទៅធ្វើការបាត់ហើយម៉ោងជាជាង30នាទីក្រោយមករាងតូចក៏បានភ្ញាក់ពីដំណេកហើយគេក៏បានត្រឹមតែសម្រក់ទឹកភ្នែកប៉ុណ្ណោះហើយវាដូចគ្នានឹងកាលដែលគេរៀបការចូលក្នុងគ្រួសាចនលើកដំបូងយ៉ាងចឹង

    ថេយ៉ុងក្រោកពីលើគ្រែយ៉ាងលំបាកហើយក៏រើសសម្លៀកបំពាក់របស់ខ្លួនមកស្លៀកមុននឹងដើរយ៉ាងពិបាកទៅបន្ទប់របស់គេវិញដែលវានៅមិនឆ្ងាយប៉ុន្មាននោះទេពីបន្ទប់រាងក្រាស

ក្រាក.....

ក្រឹប......

   រាងតូចបើកទ្វានឹងបិទរួចហើយគេក៏បានត្រឹមតែដាក់ខ្លួនអង្គុយយំដោយក្ដីឈឺចាប់បំផុតព្រោះតែអ្នកមានឈ្មោះជាកូនចុងរបស់គេ

"ហ៉ឹក ហ៉ឹក ខ្ញុំមិនដឹងថាខ្លូនឯងនឹងនៅកំដរលោកអ៊ុំដល់ពេលណានោះទេ ហ៉ឹក ហ៉ឹក"រាងតូចយំខ្លាំងៗដោយក្ដីឈឺចាប់

    ក្រោយពីយំសោះអស់ពីខ្លួនហើយរាងតូចក៏ងើបខ្លួនទៅងូតទឹកទាំងទឹកភ្នែកមិនទាន់ជូតនៅឡើយ។រាងតូចលាយទឹកក្ដៅដោយខ្លួនឯងគ្រាន់តែគេដាក់ខ្លួនចូលទៅក្នុងទឹកភ្លាមរាងកាយទាំងមូលរបស់គេគឺក្រហាយដូចជាសាច់ប្រលាស់អំបិលយ៉ាងចឹង

   ក្រោយពីត្រាំទឹកអស់ពេលជាយូរហើយរាងតូចមានអារម្មណ៍ថាស្រួលខ្លួនជាងមុនឆ្ងាយណាស់តែស្នាមដែលរាងក្រាសបន្សល់ឲ្យគឺវាពុំបានបាត់ទៅណានោះឡើយគឺនៅមានដដែលធ្វើឲ្យរាងតូចកាន់តែស្អប់ខ្លួនឯងអស់ដើមតែម្ដង

  ពេលដែលងូតទឹករួចរាល់ហើយរាងតូចក៏បានចុះមកខាងក្រោយហើយប្រុងនឹងចេញទៅខាងក្រៅតែម៉ែដោះឃាត់ឲ្យនៅញ៉ាំបបរសិនព្រោះដឹងថារាងតូចឈឺតាមរយះរាងក្រាស

Skip
_________________________

    បែបមកមើលរាងក្រាសវិញគឺពេលនេះគេធ្វើការបណ្ដើរបានឲ្យជំនិតរបស់គេសើបរឿងរបស់រាងតូចនឹងលោកប៉ារបស់គេប៉ុន្ដែរឿងដែលទទួលបាននោះគឺភ្លាវខ្លាំងណាស់

    ជីវប្រវត្តិរបស់គីមថេយ៉ុងនឹងលោកចន:ស្គាល់គ្នាតាំងពីថេយ៉ុងនៅរៀនបឋមលោកចនអ្នកទាំងពីគឺមានភាពស្នឹតស្នាលគ្នាខ្លាំងណាស់ដូចឪពុកហើយនឹងកូនយ៉ាងចឹងក្រោយមកថេយ៉ុងក៏បានបាត់ខ្លួននឹងដំណឹងរហូតដល់ថ្ងៃដែលគេនឹងលោកចនរៀបការនឹងគ្នាតែម្ដងនឹងឯង

Short NovelWhere stories live. Discover now