ប្រុសស្នេហ៍:3

6.1K 112 4
                                    

សូមអានដោយក្ដីឈឺចាប់ម្ដងលើកនេះ🤩
___________________________
       គ្រប់យ៉ាងប្រែជាស្ងប់ស្ងាត់លែងមានសម្លេងអ្វីទាំងអស់នៅក្នុងត្រចៀករបស់រាងតូចដោយសារតែពាក្យសម្ដីចេញពីមាត់របស់មនុស្សដែលខ្លួនស្រឡាញ់ល្អនឹងគ្នាសុខៗក៏មកសុំគេបែកស្រឡាញ់គ្នាមករាប់ឆ្នាំតែថ្ងៃនេះរាងក្រាសកើតអ្វីឲ្យប្រាដកទៅ

"ហ៉ឹក ហ៉ឹក កុំអីខ្ញុំស្រឡាញ់ហ៊ាណាស់ ហ៉ឹក ហ៉ឹក សូមអង្វរ កបែកគ្នាអី ហ៉ឹក ហ៉ឹក"រាងតូចយំយកៗទឹកភ្នែកស្រក់ដូចបាកទំនុកយ៉ាងចឹងតែរាងក្រាសសម្លឹងមើលទៅគេដោយទឹកមុខស្មើធេងតែម្ដង

"យើងមានប្រពន្ធយើងមានគ្រួសារហើយយើងដេកជាឯងរាប់មិនអស់មករាប់ឆ្នាំឯងគិតថាយើងស្រឡាញ់ឯង?"ថ្លើមធ្លាក់មកដល់ដីមនុស្សដែលគេស្រឡាញ់បំផុតនិយាយសម្ដីបែបនេះដាក់គេទៅរួច

"ខ្ញុំខំស្រឡាញ់បង ខ្ញុំមើលថែរបងមុនពេលដែលបងមានស្រីម្នាក់នោះ ខ្ញុំទ្រាំលំបាកជាមួយនឹងបងគ្រប់យ៉ាងខ្ញុំមិនដែលប្រកែក មិនថាបងចង់បានអ្វីក៏ដោយក៏ខ្ញុំធ្វើឲ្យបងគ្រប់យ៉ាងទាំងអស់ប៉ុណ្ណឹងហើយនៅខ្ញុំមិនល្អដល់ស្រីចង្រៃម្នាក់នោះទៀតឬ?"រាងតូចសួរទៅកាន់រាងក្រាសទាំងទឹកភ្នែកហូរមកមិនឈប់

"ឯង គ្មានសិទ្ធិនិយាយបែបនេះដាក់នាងនោះទេ ផាច់!!!!!! នេះលុយទាំងអស់នេះយកទៅបើឯងចង់បានវាណាស់"ថ្ពាល់របស់គេត្រូវបានរាងក្រាសទះឲ្យបែកមាត់ឡើងហូរឈាមមកយ៉ាងច្រើនហើយថែមទៀតបោះលុយនៅកណ្ដាលមុខរបស់គេហើយក៏ដើរចេញទៅយ៉ាងធម្មតាហើយក៏ងាកមើលញញឹមឡក់ឡើយរាងតូចថែមទៀតផង

"ហ៉ឹក ហ៉ឹក ខ្ញុំខុសអ្វី? ហ៉ឹក ហ៉ឹក ហ៉ឹក"រាងតូចយំយកៗម្ដងទៀតគេឈឺចាប់ណាស់ឈឺស្ទើរឆ្កួតទៅហើយប៉ុន្ដែពេលយំសុខៗគេយកដៃមកស្ទាបពោះហើយក៏ឈប់យំវិញមុននឹងនិយាយតិចម្នាក់ឯង

"អាប៉ាមិនធ្វើអ្វីឆ្កួតៗនោះទេកូនកុំភ័យអីអាប៉ានឹងរឹងមាំដើម្បីកូនណា"រាងតូចញញឹមតិចៗគេមិនមែននៅតែឯងទៀតនោះទេគឺគេមានកូនចឹងហើយគេនឹងមិនឯការនោះទេ

        មិនបាច់ឆ្ងល់នោះទេថាហេតុអ្វីគេដឹងថាខ្លួនឯងមានកូនព្រោះថាកាលពីព្រឹកមិញមុនពេលដែលរាងក្រាសមកគេក៏យកប្រដាប់ពិនិត្យទឹកនោមដែលគេទិញមកទុកព្រោះគេដឹងថាថ្ងៃណាមួយគេនឹងមានទារកតូចៗជាមួយនឹងរាងក្រាសមិនខាននោះទេប៉ុន្ដែវាក៏ក្លាយជាការពិតមែន

Short NovelWhere stories live. Discover now