សូមអានដោយរីករាយ
________________________><
ជាសង្សានិងគ្នាមកជាច្រើនឆ្នាំហើយក៏ប្រែជាសោះកក្រោះដាក់គ្នាក៏ព្រោះតែរឿងសង្សាចាស់របស់រាងក្រាស់គេបានវិលមកវិញធ្វើឲ្យរាងតូចចាប់ឈឺយ៉ាងខ្លាំងវាមិនដែលស្រឡាញ់គ្នាជិត5ឆ្នាំហើយរាងក្រាស់មិនព្រមសុំខ្លួនរៀបការទៅគេមិនខឹងនោះទេក៏ប៉ុន្ដែក្រោយពីស្រីម្នាក់នោះបានត្រឡប់មកវិញរាងក្រាស់ក៏កាន់តែប្លែកទៅៗតែម្ដងនៅក្នុងហាងអាហារមួយកន្លែងដែលជាហាងអាហារដល់ល្បីឈ្មោះហើយក៏ជាហាងលំដាប់ផ្កាយផងដែលក្នុងបន្ទប់អាហារ Vip មួយក្នុងនោះគឺមានចន ជុងគុក នឹង កាំង ម៉ារីអា ដែលពួកគេគឺជាអតិតសង្សានឹងគ្នាកាលពី5ឆ្នាំមុន
"អាហារនៅទីនៅគឺនៅតែឆ្ងាញ់ដូចដើមតើពិតមែនទេជុង?"ម៉ារីអាសួរទៅកាន់រាងក្រាស់ទាំងស្នាមញញឹមយ៉ាងស្រស់ដោយពួកគេមិនបានដឹងទេថាមិនមែនមានតែពួកគេតែដែលអាចនិយាយគ្នាឬក៏ស្ដាប់ការនិយាយរបស់គ្នាក៏ប៉ុន្ដែគឺមានមនុស្សម្នាក់ទៀតក៏បានស្ដាប់ឮវាផងដែរ
"ពិតមែន គឺវាហាក់ដូចជាម៉ារីដែលមិនប្រួលប្រែផងដែរ"ពេលដែលឮប្រយោគរបស់រាងក្រាស់លើកឡើងបែបនេះធ្វើឲ្យម៉ារីអាសើចតែគេមិនបានដឹងឡើយថាគេការវាចារបស់គេធ្វើឲ្យមនុស្សម្នាក់ទៀតក្ដាបដៃយ៉ាងជាប់ដោយគំហឹង
"ក៏ព្រោះតែក្ដីស្រឡាញ់ដ៏តូចរបស់ខ្ញុំនៅតែមានសម្រាប់ជុងនោះអី"ម៉ារីអាពោលចប់រាងក្រាស់រកតបមិនទាន់ក៏មានមនុស្សម្នាក់ទៀតក៏បើកទ្វាមកហើយនិយាយជំនួស
"ហើយចំណែកឯភាពជាស្រីសោភិនីរបស់អ្នកនាងក៏នៅជាដូចដើមផងដែល កាំង ម៉ារីអា"រាងតូចគីម ងេយ៉ុងកូនប្រុសតែម្នាក់របស់ម្នាក់ហាងដែលពួកគេកំពុងតែអង្គុយញ៉ាំតែពួកគេពុំបានដឹងឡើយ
"ថេយ៍?អូននិយាយអីឲ្យចេះគិតថាម៉ារីអាមិនមែនជាប្រភេទស្រីបែបនោះទេ"គ្រាន់តែឮសង្សារបស់ខ្លួននិយាយមើលងាយមនុស្សដែលខ្លួនធ្លាប់ស្រឡាញ់ធ្វើឲ្យរាងក្រាស់ទប់គំហឹងមិនបានសល់ថ្នាក់ស្រែកដាក់គេចំណែកឯម៉ារីអាវិញគឺនាងញញឹមចុងមាត់ឌឺរាងតូច
YOU ARE READING
Short Novel
Short Storyរឿងមួយនេះជាប្រភេទ BL s*x ចង់អានក៏អានចុះតែបើប៉ះពាល់អារម្មណ៍កុំបន្ទោសអ្នកសរសេរឲ្យសោះហើយក្នុងនេះក៏មានពាក្យមិនសរម្យច្រើនដែល🤏🔞 Taekook all story 🤯 ____________________________ Writer by me junalifa <3