ប្រទេសអាឡឺម៉ង់ក្នុងរដូវគ្រិស្តម៉ាសជារដូវធ្លាក់ព្រិលនឹងជាបុណ្យនៃការប្រារព្ធពិធីគោរពសាសនាគ្រិស្តជាថ្ងៃដែលព្រះយេស៊ូគ្រិសប្រសូត។ ប្រទេសដែលកាន់សាសនាគ្រិស្តតែងតែប្រារព្ធពិធីនេះនៅថ្ងៃទី25ខែធ្នូជារៀងរាល់ឆ្នាំ។
សំឡេងសម្រិបជើងដើររបស់បុរសមាឌធំកំពុងដើរ
សម្ដៅមកមួយៗមករកបុរសមាឌល្អិតកំពុងឈរសម្លឹងមើលព្រិលធ្លាក់ខាងក្រៅបង្អួចដោយភាពស្ងៀមស្ងាត់។« នារដូវធ្លាក់ព្រិលបែបនេះអូនមិនចង់ដើរលេងឬចេញក្រៅរំហែរអារម្មណ៍បន្តិចទេហ៎េស? »
« អូនមិនចង់ចេញទេព្រោះខ្លាចឈឺ »បុរសមាឌធំដើរសម្ដៅមកឱបអ្នកជាគូស្នេហ៍ពីក្រោយខ្នងដោយអារម្មណ៍សប្បាយរីករាយដែលទទួលបានភាពកក់ក្ដៅពីគូស្នេហ៍
« ចេញទៅក្រៅបន្តិចបានទេ? បងមានកាដូអោយណា! »
« អឹម...អូ..ជុប »បបូរមាត់សុីជម្ពូរដែលរៀបនឹងនិយាយស្ដីបដិសេធទៅកាន់គូស្នេហ៍ប៉ុន្តែសម្ដីមួយនោះត្រូវលេបចូលក្នុងពោះវិញមួយរំពេចពេលត្រូវបបូរមាត់ក្រាស់ទំលាក់បបូរមាត់មកផ្អឹបលើបបូរមាត់ស្ដើង។
« ហ្ហឹម...ហេនស្ការីយ៍! បងលួចកេងចំណេញលើអូនទៀតហើយ! »
« អ្នកណាប្រើអោយអូនបដិសេធនឹងបង? ពេលនេះឈប់ខ្វល់រឿងនេះ! មកទៅរៀបចំខ្លួនចេញទៅក្រៅជាមួយបង បងមានកាដូពិសេសម្យ៉ាង! »នាយកម្លោះកាន់ដៃអ្នកជាគូស្នេហ៍ដើរមកបន្ទប់ដើម្បីផ្លាស់សម្លៀកបំពាក់ចេញទៅក្រៅ។
« អូនស្លៀកពាក់បែបនេះស្អាតណាស់ »
« បងដូចគ្នា »បន្ទាប់ពីផ្លាស់ប្ដូរសម្លៀកបំពាក់រួចរាល់នាយកម្មលាន់មាត់សរសើរទៅកាន់គួរស្នេហ៍របស់ខ្លួនទងស្នាមញញឹម កែវភ្នែកសម្លឹងមើលមិនដាក់ ហាក់ជក់ចិត្តនឹងការសម្លឹងមើលសម្រស់ដ៏ផូរផង់របស់អ្នកដែលមាននាមជាគូស្នេហ៍។
« សម្លឹងមើលយ៉ាងនេះតិចប្រយ័ត្នអូនខ្វេះគ្រាប់ភ្នែកមកចេញមកក្រៅណា! »
« អ្ហឹម...សង្សារអ្នកណា មិចក៏ឆ្នាស់យ៉ាងនេះ? »អ្នកដែលត្រូវបានគូរស្នេហ៍សរសើរមុននេះ កំពុងអៀននឹងសម្ដីញ៉ោះញ៉ង់លេងសើចរបស់គូស្នេហ៍របស់ខ្លួនទើបបណ្ដាលអោយចិត្តនិយាយពាក្យសម្ដីលេងសើចទៅកាន់គូស្នេហ៍ ឯនាយកម្លោះពេលឮគូស្នេហ៍និយាយបែបនេះក៏បន្តសួរវិញទាំហស្នាមញញឹម។
YOU ARE READING
~ស្រោមមុខខ្មៅ 𝑩𝒍𝒂𝒄𝒌 𝑭𝒂𝒄𝒆 𝑴𝒂𝒔𝒌🎭𝚂𝚂2
Actionទំនាក់ទំនងស្នេហាមួយនេះគឺជាកម្ម រឿងរ៉ាវល្អក់កករជាច្រើនតែងចូលមកបំបែក។ ក្បែរគ្នាកាន់តែយូបញ្ហាក៏កាន់តែចូលមក ស្នេហាមួយនេះត្រូវមានម្នាក់រស់នឹងម្នាក់ស្លាប់ ទោះអំណាចស័ក្តិធំយ៉ាងណាក៏វាមិនឈ្នះនឹងអំណាចព្រហ្មលិខិតដែរ។ ជួបគ្នាឆាប់ៗណា Mommy²🙏❤️