Episode 03

540 65 10
                                    

នាយកម្លោះជេមមីណាយ៍បន្ទាប់ពីហៅឈ្មោះរបស់អ្នកដែលបានបែកគ្នាជាយូឆ្នាំមក នាយចាប់ផ្ដើមសម្លឹងមើលហ្វតដោយក្រសែរភ្នែកនឹករលឹក។ ឯហ្វតក៏មិនចាញ់នាយប៉ុន្មានដែរនាយនៅមានចិត្តស្រឡាញ់នាយកម្លោះបន្តិចបន្តួចប៉ុន្តែបើធៀបនឹងចិត្តដែលឈឺអាចថាចិតហតដែលនៅស្រឡាញ់វានៅចាញ់ចិត្តដែលឈឺនឹងស្អប់នោះទេ។ ដំណក់ទឹកភ្នែកជាច្រើនដំណក់មិនដឹងហូរមកពីណាបានស្រក់ចុះមកកាត់ថ្ពាល់របស់ហ្វត។ ឯហ្វតពេលភ្ញាក់ខ្លួនឡើងវិញឃើញខ្លួនហូរទឹកភ្នែកបែបនេះនាយក៏ប្រញ៉ាប់យកដៃជូតទឹកភ្នែកចេញដើម្បីកុំអោយនាយកម្លោះចាប់បានឃើញខ្លួនយំបែបនេះ។

« ហ្ហឹក... »

ហ្វតយកដៃជូតទឹកភ្នែករបស់ខ្លួនរួចក៏ប្រញ៉ាប់ដើរចាកចេញពីនាយកម្លោះយ៉ាងលឿន។ ពេលមកដល់ក្នុងកម្មវិធីវិញហ្វតប្រញ៉ាប់ហៅស្ការីយ៍អោយនាំខ្លួនត្រឡប់ទៅវិញ។

« ស្ការីយ៍! នាំអូនទៅអូតែលវិញ អូនអារម្មណ៍មិនល្អទេ ពេលនេះបងនាំអូនទៅវិញសិនទៅ »

នាយកម្លោះហេនស្ការីយ៍ប្រញ៉ាប់នាំអ្នកជាគូស្នេហ៍ត្រឡប់ទៅវិញ។ បើក្រឡេកមកមើលនាយកម្លោះជេមមីណាយ៍ឯនេះវិញពេលនេះនាយកំពុងនៅក្នុងបន្ទប់ទឹកនៅឡើយឯដៃរបស់នាយក៏កំពុងកាន់ទូរសព្ទរបស់ហ្វតដូចគ្នា។ នាយយកទូរសព្ទហ្វាតមកបើកមើលឃើញរូបអេក្រង់ទូរសព្ទតាំងរូបហ្វតនឹងហេនស្ការីយ៍ថតជាមួយគ្នាពរពេញទៅដោយស្នាមញញឹម។ ពេលមើលរូបអេក្រង់លើទូរសព្ទរបស់ហ្វតនេះហើយវាដូចជាមានកាំបិតជាច្រើនដងចូលមកចាក់ទំលុះបេះដូងរបស់នាយរាប់ពានដងអញ្ចឹង នាយបន្តបើកទូរសព្ទរបស់ហ្វតព្រោះហ្វតមិនបានដាក់លេខកូដក្នុងទូរសព្ទឡើយទើបបានជានាយអាចចូលមើលបាន។ នាយកម្លោះអូសចុះអូសឡើងនាយសម្រេចចិត្តចូលមើលរូបភាពក្នុងទូរសព្ទរបស់ហ្វត។ ពេលចូលទៅដល់ក្នុងកម្មវិធីរូបភាពនាយឃើញរូបរបស់ហ្វតនឹងហេនស្ការីយ៍ជាច្រើនថតជាមួយគ្នាមានទាំងរូបថើបគ្នាលេងសើចប្រឡែងជាមួយគ្នាទៀតផងបើរូបខ្លះទៀតមានទាំងរូបគេងលក់ជាមួយគ្នា។ នាយអូសរហូតដល់ឃើញរូបមួយសន្លឹកស្ទើរតែធ្វើអោយនាយទន់ជង្គង់ដួលទៅឥដ្ឋទៅហើយ នោះជារូបមួយសន្លឹកពេលដែលហេនស្ការីយ៍សុំហ្វតរៀបការ  នាយមើលរូបនោះហើយទើបនាយចាប់ភ្លឹកថាអម្បាញ់មិញនេះនាយក៏បានឃើញដៃរបស់ហ្វតពាក់ចិញ្ជៀនមួយវង់ដែលហេនស្ការីយ៍ប្រគល់ជូនហ្វតផងដែរ។

~ស្រោមមុខខ្មៅ 𝑩𝒍𝒂𝒄𝒌 𝑭𝒂𝒄𝒆 𝑴𝒂𝒔𝒌🎭𝚂𝚂2Where stories live. Discover now