ក្រឡេកមកមើលហ្វតនឹងគូស្នេហ៍របស់ខ្លួនឯនេះវិញពេលនេះពួកគេទាំងពីបានស្នាក់នៅក្នុងអូតែលមួយកន្លែង សភាពរបស់ហ្វតបន្ទាប់ពីបានជួបមុខរបស់នាយកម្លោះជេមមីណាយ៍ភ្លាមធ្វើអោយនាយចាប់ផ្ដើមនឹកស្រមៃដល់រឿងរ៉ាវដែលបានកើតឡើងកាលពីប្រាំឆ្នាំមុន។ កំពុងអង្គុយសុខៗហេនស្ការីយ៍ត្រូវជាគូស្នេហ៍របស់ខ្លួនដើរចូលមកជាមួយនឹងកែវទឹកដោះគោមួយកែវហុចមកអោយខ្លួន។
« នេះអូនញ៉ាំសិនទៅ មើលមិនស្រួលខ្លួនត្រង់ណាប្រាប់បងមកណា! »
« អូនមិនអីទេស្ការីយ៍ តែយប់នេះយើងគេងបែកបន្ទប់គ្នាមួយយប់សិនបានទេ? »
« តាមចិត្តអូនចុះ »នាយកម្លោះហេនស្ការីយ៍ដើរចាកចេញពីបន្ទប់របស់ហ្វតឯហ្វតបន្ទាប់ពីនាយដើរចាកចេញទៅបាត់នាយទាញរូបថតមួយសន្លឹកយកមកមើល។ នោះជារូបរបស់នាយនឹងនាយកម្លោះជេមមីណាយ៍ នាយសម្លឹងមើលរូបនោះបណ្ដើរទឹកភ្នែកស្រក់ចុះមកបណ្ដើរ។
« អូនមិននឹកស្មានថាយើងនឹងបានជួបគ្នាម្ដងទៀតទេជេម! តែអូនសុំអង្វរបងកុំត្រឡប់មកយកអូនចុះចូលក្នុងនរកនោះម្ដងទៀតអី »
ហ្វតសម្លឹងមើលរូបថតនោះបណ្ដើរនិយាយបណ្ដើរកែវភ្នែកដាមដផយទឹកភ្នែក ក្នុងចិត្តនឹកស្រមៃដល់អតីតកាលដ៏ឈឺចាប់កន្លងមក។ ពេលវេលានៅតែអោយពួកគេទាំងពីរជួបគ្នាដដែល បញ្ហាការយល់ច្រឡំជាច្រើននៅតែកើតមាន។ ហេតុអ្វីទៅ បើដឹងថាស្នេហាមួយនេះមិនអាចកើតឡើងហើយហេតុអ្វីក៏នៅតែអោយជួបអញ្ចឹង? ឬត្រូវចាំដល់ឃើញម្នាក់ស្លាប់ទៅអាចបញ្ចប់ស្នេហាដែលមានតែបញ្ហាមួយនេះ?
ហ្វតយករូបថតមួយសន្លឹកយកទៅទុកវិញរួចដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនប្រាណ។
...
ថ្ងៃពិធីមង្គលការក្នុងភូមិគ្រឹះណាតាវ៉ាត់ពេលនេះត្រូវបានបញ្ចប់ដោយរលូន។ នាយកម្លោះប៉ននាំអ្នកជាប្ដីតូចរបស់ខ្លួនឡើងមកខាងលើបន្ទប់។ ក្នុងបន្ទប់ពរពេញទៅដោយពណ៍ក្រហមខាងលើពូកមានរូបបេះដូងដែលផ្គុំឡើងដោយកុលាបក្រហមជុំវិញចំណែកឯតុក្បែរក្បាលគ្រែមានទានក្រអូបមួយត្រូវបានគេដុតទុកចោលសម្រាប់យប់ផ្សំដំណេករបស់ពួកគេទាំងពីរ។ ទានក្រអូបដែលបានដុតនោះបញ្ចេញក្លិនក្រអូបប្រហើរដាស់អារម្មណ៍នឹងពង្វក់ចិត្តនាយកម្លោះប៉នអោយចូលមករកភូវិន។ នាយដើរមកអោបចង្កេះរបស់ភូវិននឹងស្រង់ក្លិនពីកញ្ចឹងករបស់ភូវិន។
YOU ARE READING
~ស្រោមមុខខ្មៅ 𝑩𝒍𝒂𝒄𝒌 𝑭𝒂𝒄𝒆 𝑴𝒂𝒔𝒌🎭𝚂𝚂2
Actionទំនាក់ទំនងស្នេហាមួយនេះគឺជាកម្ម រឿងរ៉ាវល្អក់កករជាច្រើនតែងចូលមកបំបែក។ ក្បែរគ្នាកាន់តែយូបញ្ហាក៏កាន់តែចូលមក ស្នេហាមួយនេះត្រូវមានម្នាក់រស់នឹងម្នាក់ស្លាប់ ទោះអំណាចស័ក្តិធំយ៉ាងណាក៏វាមិនឈ្នះនឹងអំណាចព្រហ្មលិខិតដែរ។ ជួបគ្នាឆាប់ៗណា Mommy²🙏❤️