នៅក្រោមពន្លឺនៃព្រះអាទិត្យ នាពេលព្រឹកព្រាងមួយកំពុងតែបញ្ចេញកម្តៅយ៉ាងរោលរាលស្រោចទៅ លេីរាងកាយតូចស្តេីង ខ្ពស់ម្រាមដៃបន្លាក្រូចមួយកំពុងតែឈរស្រោចទឹកផ្កានៅមុខផ្ទះ ធ្វេីអោយបែកញេីសស្រក់ប្រឡាក់អាវស្តេីងល្ហៀរបស់ខ្លួនអោយជោគ។ នាងតូចស្ត្រីមេផ្ទះមានឈ្មោះថា លីហ្សា ដែរទេីបតែរៀបការថ្មីថ្មោងជាមួយនឹងម្ចាស់ក្រុមហ៊ុនលក់ឡានមួយដ៏ធំប្រចាំប្រទេស។
"រីងៗ..."សំឡេងកណ្តឹងផ្ទះបានរោទិ៍ឡេីង ស្រស់ស្រីលីហ្សាក៏ទម្លាក់បំពង់ស្រោចទឹកចោល រួចប្រញាប់រត់ទៅបេីកទ្វារថាអ្នកណាមក។"សួស្តីចាស៎"លីហ្សា បេីកទ្វារបងផ្ទះបង្ហាញអោយឃេីញកំលោះ ក្មេងសង្ហាមួយរូបកំពុងតែឈរនៅចំពោះមុខរបស់ខ្លួន រាងកាយទំនងជាមេីលទៅរឹងមាំខ្លាំងណាស់ដែរអាចនិយាយថា សុីដាច់ស្វាមីរបស់នាងទៀត។
"ខ្ញុំមករក បងយ៉ុនហ្គី!"សំឡេងពិរោះប្រកបដោយទឹកដម បានបន្សាយមកកាន់នាងព្រមទាំងស្នាមញញឹមគំនួច សម្លឹងមកចំដេីមទ្រូងមូលក្លំកំពុងតែពួនលាក់អាត្មានៅក្នុងអាវស្តេីងមួយនោះ។
"អរ..គាត់ កំពុងតែនៅខាងក្នុង មកតាមខ្ញុំមក"លីហ្សា រាងក្តៅៗភាយស្លឹកត្រចៀកតិចៗេពលដែរឃេីញគេមេីលមកនាងបែបនេះ។
"ជាអ្នកបម្រេីថ្មីមែនទេ?ឈ្មោះអី?"កំលោះ ជុងហ្គុកដេីរបណ្តេីរចោទសួរសំណួរលេបខាយនាងតូចបណ្តេីរ។
"ឈ្មោះលីហ្សា!"នាង ញញឹមបែបមិនសមពេលដែរលឺគេសួរថានាងជាអ្នកបម្រេីមែនទេ?ទាំងដែរនាងនៀកជាប្រពន្ធម្ចាស់ភូមិគ្រឹះទាំងមូលណា រឺមកពីរូបរាងនាងពិបាកមេីលពេកមែនទេ?ប្រុសភ្នែកស្អុយនេះគួរអិយចង់ទះមួយកំផ្លៀងណាស់។
"យ៉ុនហ្គី មានគេមករកបង"នាងតូច ប្រាប់ទៅកាន់អ្នកដែរកំពុងតែអង្គុយលេីសាឡុងមេីលកាសែតស្របពេលដែរនាង ដេីរទៅផ្ទះបាយយកទឹកមកជូនភ្ញៀវ។"អ៊ោវ...ឯង មកពីប្រទេសបារាំងពីពេលណា?ហេតុអីមិនប្រាប់បង អោយទៅទទួល?ឯណាវ៉ាលី ?ហេីយមកយ៉ាងមិច?"អ្នកជាបងប្រុសដែរបែកប្អូនជាយូរក៏ចាប់ផ្តេីមសួរសំណួរជាច្រេីនទៅកាន់អ្នកដែរដាក់បង្គុយចុះមិនទាន់ក្តៅគូទផង។
"ខ្ញុំក៏មកដល់តាំងពីយប់មិញ ខ្ជិលរំខានបងក៏ស្នាក់នៅខន់ដូរបណ្តោះអាសន្នសិនទៅ ម្យ៉ាងទៀតទេីបតែមកដល់គ្មានឡានបេីកទេក៏ជិះតាក់សុីមក រកថាសុំឡានបង១,២គ្រឿងលេងតាស"