🔞៣៤+៣៥ 🔞

15.9K 228 23
                                    

"ជីមីន"សំឡេងដង្ហេីយហៅភិតៗពីចម្ងាយបាន ដាស់សតិអារម្មណ៏អ្នកដែរដេីរភ្លឹកៗ ប្រញាប់បញ្ឍប់ដំណេីររបស់ខ្លួន រួចបែរមុខមកទាំងចងចិញ្ចេីមដាក់ម្ចាស់សំលេងអំប្បិញមិញ។

"ស្អីហា៎..ហៅប៉ុណ្ណោះសោះមេីលធ្វេីមុខ"ថេយ៉ុង ពេបមាត់ហក់ទៅអៀកក ជីមីនធ្វេីហី។

"វាដាច់អារម្មណ៏"ជីមីន និយាយហេីយបន្តដំណេីរទៅមុខជារេីយៗ។

" ភ្នែកដក់ៗ មុខខ្មៅៗអែរចឹងសង្ស័យយប់មិញបញ្ចូល power បេន ខ្លួនឯងហាស"

"កុំចេះ "
"ហៃយ៉ា...ប្រញាប់តែខឹង ថ្ងៃនេះយេីងមានដំណឹងល្អណា" ថេយ៉ុង ចាប់ដៃជីមីនអោយឈប់ រួចទាញទូរស័ព្ទរបស់ខ្លួនចេញមកបង្ហាញរូបគ្រូគណិតសង្ហាមួយរូប នៅលេីអេក្រង់។

"ជាអ្នកណា?សង្ហាណាស់តេី" ជីមីន សម្លឹងមេីលជូតមុខជូតមាត់ សម្លៀងចង្កូមទុកមុនតែម្តង ធ្វេីមេីលតែអាហារ។
" គ្រូបន្ទុកថ្នាក់យេីងថ្មី សំខាន់លឺមកថាជាគ្រូឯកទេសខាងគណិតទៀតផង"
"គ្រូគណិតមែនទេ?"

"យ៉ាងមិចចាប់អារម្មណ៏ហ៎?" ថេយ៉ុង យកស្មាខ្លួនបុកស្មារបស់រាងស្តេីងតិចៗ ចាប់ផ្តេីមញោះគេលេងតែម្តង។
"...." ជីមីន មិនតាមតបតអ្វីទេគេក៏បោះជំហ៊ានចូលទៅអង្គុយក្នុងថ្នាក់យ៉ាងស្ងៀមស្ងាត់រងចាំលោកគ្រូកំលោះសង្ហាមកដល់។ ប្រហែលជា ១០នាទីក្រោយមកសំលេងស្បែកជេីងកកិតនឹងអដ្ឋបានបន្លឺឡេីងស្របពេលដែរ លោកគ្រូសង្ហា ខ្ពស់ ស្បែកដូចព្រិល ស្នាមញញឹមដូចជាស្ករបានចូលមកឈរនៅក្នុងថ្នាក់យ៉ាងរំភេីយ។ ជីមីន ភ្លឹកនឹងសម្រស់សង្ហាខាបព្រលឹងមួយនេះអស់សូម្បីតែពេលលោកគ្រូណែនាំខ្លួនក៏គេមិនបានស្តាប់លឺដែរ។

"សួស្តី!អ្នកទាំងអស់គ្នា លោកគ្រូឈ្មោះមីន យ៉ុនហ្គីជាគ្រូបន្ទុកថ្នាក់ថ្មីដូច្នេះ សូមណែនាំខ្លួនម្នាក់ម្តងអោយលោកគ្រូស្គាល់ផង" យ៉ុនហ្គី ញញឹមយ៉ាងស្រស់ ហេីយដាក់បង្គុយចុះលេីកៅអីរងចាំកូនសិស្សទាំងអស់ណែនាំខ្លួនម្នាក់ម្តង។
"ខ្ញុំ គីម ថេយ៉ុង" ក្រោយពីសិស្សទាំងអស់ណែនាំខ្លួនរួចមកក៏បានដល់វេនថេយ៉ុង និងជីមីនដែរនៅក្រោយគេ។
"ល្អណាស់ ចុះម្នាក់ទៀតនោះ?" យ៉ុនហ្គី ចង្អុលទៅចំជីមីនដែរអង្គុយភ្លឹក មិនព្រិចភ្នែកនោះ ។

ប្រលោមលោកក្តៅសាច់ 🔞Where stories live. Discover now