part : 30

315 40 8
                                    


_មួយខែក្រោយមកលឿនដូចកុហក រយះពេលដែលស៊ុននូបានមករស់នៅជាមួយតាគី នៅឯប្រទេសជប៉ុនគេញញឹមបានច្រើនជាងមុនទៀត ពេលនេះអ្វីដែលគេត្រូវគិតគឺធ្វើការនិងមើលថែកូននៅក្នុងផ្ទៃរបស់គេអោយមានសុខភាពល្អតាមដែលពេទ្យបានប្រាប់មមកាន់គេ

ស៊ុននូអង្គុយនៅកញ្ចុះក្បែរស្រះទឹកមិនដឹងជាកំពុងតែគិតអ្វីនោះទេនៅក្នុងចិត្ត បើសូម្បីតែតាគីហៅនិងបក់ដៃដាក់គេបួនប្រាំដងទើបគេបែមករក តាគីទាំងទឹកមុខឆ្ងល់

" ស៊ុននូ...ស៊ុននូលឺយើងហៅទេ...គីម ស៊ុននូ~~ " តាគី ស្រែកហៅគេមួយសំឡេងចុងក្រោយទើបស៊ុននូបែមករកអ្នកដែរឈរច្រត់ចង្កេះសម្លក់មកកាន់ខ្លួន

" ហាស៎...? " ស៊ុននូ យាគីក៏ចូលអង្គុយទល់មុខស៊ុននូ ទើបនិយាយ

" ឯងកើតអី? យើងហៅឡើងចង់ស្អកក.ទៅហើយ! " តាគី ស៊ុននូ ក៏ញឹមៗហើយក៏ហុចទឹកក្រូចច្របាច់ទៅអោយតាគីមុននិងនិយាយ

" គ្រាន់តែគិតរឿងបន្ដិចបន្ដួចប៉ុណ្ណោះ ហេតុអីឯងថ្ងៃនេះត្រឡប់មកវិញលឿនម្ល៉េស? "ស៊ុននូ សួរឡើងធ្វើឃើញថាគេធ្វើការដល់តែល្ងាចទើបត្រឡប់មកវិញតែនេះត្រឡប់មកវិញលឿនជាងរាល់ដង

" ឯងមានមើលម៉ោងទេថាម៉ោងប៉ុន្មានហើយ?" តាគី ក្រេបទឹកក្រូចបន្ដិចមុននិងតបស៊ុននូ ស៊ុននូក៏ងក់ក្បាលនិងញញឹមដាក់គេបន្ដិច តាគីក៏និយាយឡើងនៅពេលដែលនឹកឃើញរឿងម្យ៉ាង

" ថ្ងៃស្អែក ជេគ ហ្យុង និងជុងវ៉ុនមកលែងឯង " តាគី ស៊ុននូក៏បានបែមកនិយាយជាមួយតាគី

" យើងដឹងហើយគាត់បានខលមកប្រាប់យើងមុនឯងមកដល់! " ស៊ុននូ

" ចុះឯងគាត់មានបានប្រាប់រឿងលោកស៊ុងហ៊ុនជួបគ្រោះថ្នាក់ដែលទេ? " តាគី

" គេ...គេមានរឿងអី? " ស៊ុននូក៏និយាយតិចៗសួរមកកាន់តាគី

" គាត់មិនប្រាប់ទេ...? គឺខេ គេបានប្រាប់យើងថាលោកស៊ុងហ៊ុនចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ព្រោះតែការផ្ទុះរថយន្ដរបស់គេនៅមុខក្រុមហ៊ុនគេ... "តាគី ឃើញស៊ុននូក្រវីក្បាលថាខ្លួនមិនដឹងទើបគេនិយាយប្រាប់ស៊ុននូ ស៊ុននូលឺបែបក៏មានអារម្មណ៍តក់ស្លុតទឹកភ្នែកបែជាស្រក់ចុះមកទាំងមិនដឹងខ្លួនធ្វើអោយតាគីភាំងបន្ដិចចេះភ្លេចខ្លួនទៅកើត ទោះជាគេធ្វើបាបមកកាន់ខ្លួនយ៉ាងណាក៏នៅតែមានចិត្តបារម្ភពីគេដែល ទើបស៊ុនូសួរតាគី ទាំងសំឡេងញ័រ

រឿង គំនុំស្នេហ៍🔥( ចប់ )Where stories live. Discover now