part33 : ពេលនេះគីមស៊ុននូនៅឯណា?

338 41 12
                                    


___រយះពេលមួយអាទិត្យពេញ ដែលស៊ុងហ៊ុនជិះមកឈប់ចាំលបមើលស៊ុននូឡើយ មិនថាទៅក្រុមហ៊ុនឬក៏ត្រឡប់មកវិញនោះទេ នាយក៏មិនភ្លេចឆ្លៀតជិះមកអើតរកមើលស៊ុននូនៅឯផ្ទះដែលតែ លទ្ធផលគឺនៅតែមិនឃើញស៊ុននូបែបនិងដដែលនិង

ថ្ងៃនេះក៏មិនខុសពីរាល់ដងគេក៏មករកមើលស៊ុននូទៀតហើយ គ្រាន់តែជិះកាត់ប៉ុណ្ណោះមិនបានចូលទៅឡើយព្រោះនាយដឹងហើយថាស៊ុននូមិននៅឡើយ

" តើពេលនេះអូននៅឯណាស៊ុននូ? ពេលនេះបងដឹងខ្លួនខុសហើយ តែបើជាមិនឃើញអូននៅទៅវិញ តើពេលណាទើបឈប់គេចបងទៅ? " ស៊ុងហ៊ុន និយាយក្នុងចិត្តម្នាក់ឯង ពេលនេះអារម្មណ៍របស់គេនឹកស៊ុននូហើយថែមទាំងចង់សុំទោសកំហុសទាំងប៉ុន្មាននិងប៉ះពៅគ្រប់យ៉ាង

ថ្ងៃថ្មី__ស៊ុងហ៊ុនបានចូលទៅហាងកាហ្វេមួយកន្លែងដើម្បីណាត់ជួបជាមួយដៃគូរសហការណ៍របស់នាយ ស៊ុងហ៊ុនបែសម្លឹងមើលកន្លែងគួរសមមួយដែលនៅឆ្ងាយពីគេ

"លោកត្រូវការកម្មង់អ្វីដែលបាទ ? " ជុងវ៉ុន សួរទៅកាន់ស៊ុងហ៊ុនដោយឈ្ងកមុខចាំកក់ការ កម្មង់របស់ភ្ញៀវមិនបានដឹងឡើងថាជាស៊ុងហ៊ុន

" សុំកាហ្វេស្ករ30 មួយមក " ស៊ុងហ៊ុន

" ចឹងលោកត្រូវការអ្វីបន្ថែមដែ...លោកស៊ុងហ៊ុន? "ជុងវ៉ុនក្រោយពីកក់ហើយក៏ងើយមុខមើលទៅភ្ញៀវចង់សួរថាត្រូវការអ្វីបន្ថែមដែរទេ ទើបភ្ញាក់បន្ដិចនៅពេលដឹងថាជាស៊ុងហ៊ុន ស៊ុងហ៊ុនក៏ញឹមមកកាន់ជុងវ៉ុនវិញហើយក៏និយាយ

" យកប៉ុណ្ណឹងបានហើយ ! ឯងធ្វើការនៅទីនេះមែនទេ?" ស៊ុងហ៊ុន ឆ្លើយហើយក៏សម្លឹងមើលហាងបន្ដិចហើយក៏បែមកសួរជុងវ៉ុនវិញ ធ្វើនាយដឹងថាជុងវ៉ុនជាសង្សាររបស់ប្អូនប្រុសនាយ

" ត្រូវហើយជាហាងរបស់ខ្ញុំ ចឹងលោកយកតែប៉ុណ្ណឹងទេ? "ជុងវ៉ុន ងក់ក្បាលតិចៗតបទៅស៊ុងហ៊ុន

" ប៉ុណ្ណឹងបានហើយ តើឯងអាចទំនេរសម្រាប់និយាយជាមួយខ្ញុំប្រហែល5នាទីក្រោយពេលដែលខ្ញុំនិយាយការងារហើយបានទេ? " ស៊ុងហ៊ុន

" អរ៎...បាទ " ជុងវ៉ុឆ្លើយហើយក៏ប្រញាប់ទៅប្រាប់ការកម្មងរបស់ភ្ញៀវអោយទៅបុគ្គលហើយក៏បែរមកមើលស៊ុងហ៊ុនដែលកំពុងតែងើបឈរនិយាយរាក់ទាក់ជាមួយនិងមនុស្សប្រុសចំណាស់ម្នាក់

រឿង គំនុំស្នេហ៍🔥( ចប់ )Where stories live. Discover now