part35 : រីករាយដែលបានជួបលោកស៊ុងហ៊ុន

274 38 18
                                    


ម៉ោង9:30នាទី អង្គប្រជុំក៏បានមកដល់ស៊ុងហ៊ុនក៏បានទៅបន្ទប់ប្រជុំដោយមាននាយជេយ៍ ជាប្អូនដើរដំណើរគ្នាជាមួយគ្នាចូលទៅ អង្គប្រជុំទាំងមូលនាំគ្នាគោរពមកកាន់ស៊ុងហ៊ុនពេលដែលនាយចូលទៅដល់ប្រៀបដូចជាគោរពមកកាន់ប៉ារបស់ស៊ុងហ៊ុនផងដែល!

" សូមអស់លោករកកន្លែងគួរសម! " ស៊ុងហ៊ុន អញ្ជើញអោយពួកគេនាំគ្នាកន្លែងគួរសម រួចអង្គប្រជុំទាំងមូលក៏បានបានចាប់ផ្ដើម

មួយម៉ោងក្រោយមកអង្គប្រជុំបានបញ្ចប់ ស៊ុងហ៊ុនបានក្រោកឡើងនិយាយណែនាំជេយ៍ ដែលជាប្អូនអោយអ្នកនៅក្នុងបន្ទប់ប្រជុំទាំងអស់អោយបានស្គាល់និងបានដឹងអំពីវត្តមានគេនៅមានដំណែងនៅក្នុងក្រុមហ៊ុនមួយនេះបន្ដពីខ្លួន

" ខ្ញុំសូមណែនាំបន្ដិច ផាក ជុងស៊ុង ដែលត្រូវជាប្អូនប្រុសរបស់ខ្ញុំនិងត្រូវ មកធ្វើជាប្រធានរបស់ផាកក្រុបបន្ទាប់ពីខ្ញុំ! " ស៊ុងហ៊ុន បន្ដមកអ្នករួមហ៊ុនទាំងអស់ក៏បានទះដៃក្រោយពីស៊ុងហ៊ុនស្រដីចប់ ក៏ប៉ុន្ដែនៅតែអ្នកមិនពេញចិត្តប៉ុន្មានអ្នក

" គេអាចឡើងជាប្រធានបន្ទាប់ពីលោក តែខ្ញុំថាគេគ្មានសមត្ថភាពឡើយ! សមត្ថភាពអាចមិនទាន់បានល្អក្នុងការគ្រប់គ្រង់ក្រុមហ៊ុននោះទេ! " គាត់បែរជាថាគេក្មេងមិនគិតថាគេគ្មានសមត្ថភាពដូចជាស៊ុងហ៊ុនដែលជាប្រុស ក្រោយពីគាត់ស្រដីចប់គ្នាគាត់ប៉ុន្មានអ្នកក៏យល់ស្របតាមគាត់ទាំងដែលមិនទាន់បានមើលពីសមត្ថភាពរបស់គេនៅឡើយ

" មែនហើយ/មែនហើយខ្ញុំយកស្របតាមលោក! "

" ខ្ញុំដឹងថាមិនធ្លាប់ធ្វើពីមុនក៏ប៉ុន្ដែ ខ្ញុំអាចបង្ហាញពីសមត្ថភាពរបស់ខ្ញុំអោយអស់លោកបានឃើញ ប៉ុន្ដែពេលនេះពួកលោកមិនទាន់ទាំងបានឃើញខ្ញុំបញ្ចេញសមត្ថភាពផងក៏អាកាត់ទៅហើយ! " ជេយ៍ ចេញមកនិយាយនៅពេលដែលឃើញចាស់ៗជាអ្នករួមហ៊ុនបែជានិយាយបែបនេះមិនកាន់គេ

" បើមិនយល់ទាស់ទេ! ពួកលោកអាចចាំមើលពីសមត្ថភាពរបស់ខ្ញុំ បើ សិន ជា មិន បាន ល្អទេ ខ្ញុំសុខ ចិត្ត ចុះ ចេញ ពីដំណែង ជា ប្រធានរង នេះចុះ! " ជេយ៍ និយាយសង្កត់សំឡេងមួយនិងញញឹមមានព្រាបទៅលោកគាត់ សំឡេងទះដៃក៏បន្លឺឡើង

រឿង គំនុំស្នេហ៍🔥( ចប់ )Where stories live. Discover now