Ep 03

145 20 0
                                    

Ep 03 : សុំទោស

តុកៗ!

សំឡេងគោះទ្វារបន្លឺឡើងនៅខាងមុខបន្ទប់របស់អាល្អិតម្តងជាពីរដង តែអ្នកខាងក្នុងមិនព្រមឆ្លើយទាល់តែសោះ។

«កុំភ្លេចចេញមកញ៉ាំបាយផង ប្រយ័ត្នឈឺក្រពះ» សំឡេងគ្រលរនិយាយទាំងស្រាលៗមុននឹងត្រលប់ទៅវិញព្រោះនាយកំពុងតែរៀបទៅធ្វើការដូចគ្នា ដែលមកគោះទ្វារបែបនេះព្រោះបារម្ភខ្លាចក្មេងមិនចេញមករកអីញ៉ាំ។

ពេលដែលឮសម្រឹបជើងអ្នកជាពូដើរទៅផុត ជុងវ៉ុន ក៏និយាយឡើង៖

«ចាំបាច់មកធ្វើដូចបារម្ភធ្វើអី ទាំងដែលអម្បាញ់មិញនេះមកស្រែកសម្លុតខ្ញុំ ជេយ៍ ពូចាត់ទុកខ្ញុំជាស្អីឱ្យប្រាកដទៅ។ ជាពូនិងក្មួយ ហេតុអ្វីក៏មកថើបខ្ញុំបែបនេះ? ខ្ញុំស្អប់ពូ!» ជុងវ៉ុន និយាយយ៉ាងវែងអន្លាយព្រោះតែខឹងនឹងរាងក្រាស់ខ្លាំងពេក។

មួយសន្ទុះក្រោយអាល្អិត ជុងវ៉ុន ក៏ចេញមកញ៉ាំបាយព្រោះតែពោះវាកូរខ្លាំងពេកណាមួយ ជេយ៍ ក៏ទៅបាត់ហើយទើបមិមចាំបាច់ខ្លាចក្នុងការប្រឈមមុខជាមួយ។

«ខេក!» ក្រោយពីនឹកឃើញខេកដែលទិញមកមិនទាន់បានញ៉ាំរាងតូចក៏ប្តូរចិត្តទៅយកខេកពីទូរទឹកកកមកញ៉ាំវិញ មិនបានញ៉ាំបាយនោះទេ។

រ៉ឺងៗ!!

សំឡេងកណ្ដឹងរោទ៍ឡើងនៅខាងមុខភូមិគ្រឹះ ជុងវ៉ុន ឆ្ងល់ណាស់មិនដឹងថាអ្នកណាគេមករកអីទេ បើជាពូ ជេយ៍ ក៏មិនមែនដែរព្រោះទើបតែចេញទៅអម្បាញ់មិញ។ ដោយមិនឃើញអ្នកបម្រើ ទើបអាល្អិតដើរទៅបើកទ្វារជំនួស។

«បងគ្រីស!» ជុងវ៉ុន ស្រែកឡើងកាលបើឃើញបងប្រុសដែលខ្លួនគោរពស្រលាញ់នៅឈរចំពោះមុខ។

«វ៉ុននី!»

«បងចូលក្នុងសិនមក»

«អ៊ឺម!» ថាហើយ គ្រីស ក៏ដើរទៅបើកឡានរបស់ខ្លួនចូលមកខាងក្នុងភូមិគ្រឹះ។ ហើយបន្ទាប់មកក៏ចូលទៅខាងក្នុងភូមិគ្រឹះជាមួយ ជុងវ៉ុន។

«បងអង្គុយចុះសិនទៅ ខ្ញុំទៅយកទឹកផ្លែឈើឱ្យបងញ៉ាំ» ជុងវ៉ុន និយាយហើយក៏រៀបនឹងដើរទៅតែក៏មានអ្នកបម្រើម្នាក់និយាយឡើង៖

លោកពូកំពូលស្នេហ៍ "My Love Uncle"Where stories live. Discover now