Ep 02

142 20 4
                                    

Ep 02 : គាត់មានសង្សារហើយ

ទៅដល់ហាងកាហ្វេជេយ៍ និង ជុងវ៉ុន ក៏អង្គុយចុះ ជុងវ៉ុន ទម្លាក់ប្រអប់ខេកទុកទៅម្ខាង គេសម្លឹងមុខលោកពូភ្លឹះៗព្រោះមិនទាន់អស់ចម្ងល់នៅឡើយ។

«ពូ! តើអ្នកណាដែលពូចង់ឱ្យខ្ញុំចួបនោះ?»

«ដល់ពេលឯងក៏គង់តែដឹង?» ជេយ៍ ឆ្លើយបែបហីៗ ធ្វើឱ្យជុងវ៉ុនអន្ទះសាក្នុងចិត្តយ៉ាងខ្លាំង។

បន្តិចក្រោយមកក៏មាននារីម្នាក់ដើរចូលមករកពួកគេ នាងស្លៀករ៉ូបពណ៌ខ្មៅត្រឹមជង្គង់ដៃតូច វៀលខ្នងបញ្ចេញសាច់សខ្ចី មាត់លាបក្រែមពណ៌ក្រហមយ៉ាងស៊ិចស៊ី រាងរៅស្រឡូនគួរឱ្យបេតី។

«អូនអង្គុយចុះសិនមក!» ជេយ៍ ក្រោកទៅទាញតុឱ្យនារីម្នាក់នោះអង្គុយយ៉ាងយកចិត្តទុកដាក់ ទាំងទង្វើ និងពាក្យសម្តី អូន បង ទៅវិញទៅមកធ្វើឱ្យបេះដូងដែលនៅក្នុងទ្រូងរបស់អាល្អិត ជុងវ៉ុន ឈឺឆៀបៗឡើងមកដូចត្រូវគេយកកាំបិតមកឆ្កឹះឆ្កៀលយ៉ាងអ៊ីចឹង។

«ចាំអូនយូរហើយមែនទេ ជេយ៍?» នាងនិយាយទាំងញញឹមស្រស់ដាក់ ជេយ៍ ហើយ ជេយ៍ ក៏ញញឹមតបទៅវិញយ៉ាងសង្ហាដូចគ្នា។ ជុងវ៉ុន មើលទៅពួកគាត់ទាំងពីរឆ្លាស់គ្នាដោយញញឹមបង្ខំទាំងមិនសប្បាយចិត្ត។

«ជុងវ៉ុន នេះគឺជាសង្សាររបស់ពូ ស៊ីម មីគី (Sim Miki)» ជេយ៍ ណែនាំសង្សារខ្លួនឱ្យក្មួយស្គាល់ហើយក៏មិនភ្លេចណែនាំ ជុងវ៉ុន ទៅកាន់សង្សារឱ្យស្គាល់វិញដូចគ្នា។

«សួស្តី ជុងវ៉ុន ឯងមើលទៅគួរឱ្យស្រលាញ់ដល់ហើយ» មីគី សរសើរជុងវ៉ុន។

«បាទអរគុណ! អ្នកមីងស្រស់ស្អាតណាស់ពិតជាសាកសមនឹងពូជេយ៍ដល់ហើយ»

«អីយ៉ា! ក្មេងនេះប៉ិនបញ្ជោរដល់ហើយ គួរឱ្យក្នាញ់ណាស់» មីគី និយាយទាំងក្នាញ់នឹងលូកដៃទៅចាប់ថ្ពាល់ប៉ោងៗរបស់ ជុងវ៉ុន នាយល្អិតក៏ញញឹមស្ញេញទៅ។

«ឯងអាយុប៉ុន្មានហើយ ជុងវ៉ុន?»

«បាទអាយុ18ឆ្នាំហើយ»

«ឮថារៀនឆ្នាំទីមួយមែនទេ? តើរៀនផ្នែកអីដែរ ជុងវ៉ុន?»

«បាទ៎ខ្ញុំ រៀនផ្នែក Graphic design»

លោកពូកំពូលស្នេហ៍ "My Love Uncle"Where stories live. Discover now