Ep 06
«កើតអីកូន ជេយ៍ មុខមិនស្រស់សោះអ៊ីចឹង?» អ្នកស្រីផាក សួរទៅកូនប្រុសដែលចេញពីបន្ទប់ក្មួយប្រុសដោយទឹកមុខស្រពាប់ស្រពោនបរិយាយមិនចេញ។
«កូនមិនបានកើតអីទេ? ចុះអ្នកម៉ាក់មិនទាន់ចូលគេងទេឬ?» ជេយ៍ ញញឹមបន្លប់ទៅសួរអ្នកម៉ាក់របស់គេវិញ។
«ម៉ាក់មិនទាន់ងងុយទេ! មានរឿងអីប្រាប់ម៉ាក់បានណា ជេយ៍ កូនកុំបាច់លាក់បាំងអី»
«គ្មានពិតមែនណាម៉ាក់ ចុះលោកប៉ាគាត់ចូលគេងហើយឬ?»
«គាត់ទើបតែចូលគេងអម្បាញ់មិញដែរទេ! ចុះកូនថ្មើរណាទៅគេង ធ្វើការងារច្រើនផងប្រញាប់ទៅគេងទៅណា ប្រយ័ត្នឈឺ»
«បាទ៎ម៉ាក់កូនដឹងហើយ! ម៉ាក់ដូចគ្នាកុំភ្លេចប្រញាប់ចូលគេងផង កូនទៅបន្ទប់សិនហើយ»
«Good night my son!»
«Good night mommy! I hope you have a nice dream!» ជេយ៍ និយាយដោយស្នាមញញិមដាក់លោកស្រីផាក មុននឹងដើរចេញ។
«យ៉ាប់មែនកូនកំលោះនេះ...» លោកស្រីផាក គ្រវីក្បាលព្រោះតែ ជេយ៍ មិនព្រមចែករំលែករឿងក្នុងចិត្តឱ្យគាត់ដឹងគេសុខចិត្តលាក់បាំងទៅកើត ជាម្តាយកូននឹងគ្នាសោះ។
«លោកយាយ!» អាល្អិត ជុងវ៉ុន ចុះមកខាងក្រោមក៏ចួបនឹងលោកយាយដែលកំពុងអង្គុយក្រេបតែយ៉ាងជ្រងោរៗនាយភ្ញាក់បន្តិច។
«មិនទាន់គេងទេហេស៎អាល្អិត?»
«នៅទេលោកយាយ! ចុះលោកយាយអង្កាល់បានចូលគេង?»
«យាយមិនទាន់ងងុយ!»
«ចៅចុះមកក្រោមមានការអ្វីឬ?»
«គឺលោកយាយមានឃើញពូ ជេយ៍ ទេ» គេនិយាយទាំងធ្វើភ្នែកម៉ក់ៗ។
«ជេយ៍គេទើបតែទៅបន្ទប់អម្បាញ់មិញ ចៅមានរឿងអ្វីមែនទេ? បើមានក៏ឆាប់ទៅដោះស្រាយទៅណាកុំទុកយូរពេក»
«បាទលោកយាយ អ៊ីចឹងចៅទៅរកគាត់សិនហើយ»
«ហ៊ឹម!» លោកស្រីនិយាយទាំងគ្រវីក្បាល គាត់ដៅទុកតាំងពីឃើញទឹកមុខ ជេយ៍ មុននេះឯណោះ មិនដឹងជាពូក្មួយប្រភេទអីគេទេ?
តុកៗ!!
«ចាំបន្តិច!» ជេយ៍ ដើរទៅបើកគន្លឹះទ្វារ ក៏ឃើញ ជុងវ៉ុន ឈរធ្វើមុខម៉ក់ៗ។
YOU ARE READING
លោកពូកំពូលស្នេហ៍ "My Love Uncle"
Romance...រឿងនេះអំពីស្នេហារវាងពូនិងក្មួយចិញ្ចឹម។ ដែលជេយ៍ គឺជាពូរបស់ ជុងវ៉ុន នាយបានចិញ្ចឹមគេតាំងពីប៉ាម៉ាក់គេបានគ្រោះថ្នាក់ចរាចរស្លាប់មកម្ល៉េះ។ ចង់ដឹងថាសាច់រឿងបន្តយ៉ាងណា អាចចូលអានទៅបាន...