ភាគ៤+៥

915 75 14
                                    

ជេយ៉ុននៅចាំរហូតដល់រថយន្តរបស់ជុងវ៉ុនចេញទៅផុតទើបងាកក្រោយបំណងតែមួយគត់គឺចូលផ្ទះ។
តែក៏ប្រទះនិងមនុស្សមិនចង់ជួបកំពុងឈរអោបដៃផ្អែកខ្នងនិងមាត់របងផ្ទះញញឹមមកកាន់គេទៅវិញគេគិតថាគ្មានមនុស្សនៅផ្ទះហើយតើចុះមនុស្សអាណាថាម្នាក់នេះជាអ្នកណា។និយាយលេង!!តែបន្លំមែន
"បានប៉ុន្មានលើកហើយ"ឮតែសម្តីក៏បញ្ជាក់ហើយថាមិចមិនចង់ព្រោះជួបលើកណាក៏គេម្នាក់នេះមកទាន់ហេតុការណ៍បែបនេះរហូត។សំឡេងអស់សំណើចដើម-ករបស់គេធ្វើឲ្យជេយ៉ុនមិនពេញចិត្តជាខ្លាំង។
"យើងគ្រាន់តែឲ្យអ្វីដែលគេចង់បានប៉ុណ្ណោះ"ជេយ៉ុនតបហីៗមិនបានខ្វល់ច្រើនព្រោះជារឿងពិត អ្នកម្ខាងទៀតឮហើយពេបមាត់ញាក់ស្មារជ្រេញរឹកពា
ជេយ៉ុនជាខ្លាំងតែកុំមើលចរិកខ្លួនឯង។
"គេឲ្យប៉ុន្មាន"ចូលមកដល់ក្នុងផ្ទះគេនៅតែជំរិតសួរព្រោះក្នុងខ្លួនគេពេលនេះវាញ័រចង់ដឹងរឿងអ្នកដទៃ។
ភ្នែកគេនៅភ្លឺត្រចៀកគេនៅស្តាប់បានល្អសំឡេងថ្ងូរអ្នកក្នុងឡាននៅដកជាប់ក្នុងខួរគេនៅឡើយទេគិតហើយព្រឺសម្បុរ។
"មិត្តថ្មីយើង"ជេយ៉ុន
"ពេញចិត្តគេហ៎មើលទៅអ្នកប្រុសត្រកូលយ៉ាងម្នាក់នេះក៏មិនណយប៉ុន្មានដែរជាកូនប្រុសអ្នកមានមុខមាត់ក្នុងសង្គមតែយើងថាគេមិនមែនType របស់ឯងទេ"ឃើញទេដឹងទៀតថាម្នាក់ក្នុងឡាននោះជាអ្នកណា។អ្វីក៏ដោយក៏មិនអាចគេចផុតពីក្រសែភ្នែកពិឃាតគេម្នាក់នេះបានដែរ។
"ថ្ងៃនេះគេPayអាហារយើងឆ្ងាញ់ណាស់"ជេយ៉ុនញញឹមតបទៅវិញតែបែរជាធ្វើឲ្យអ្នកម្ខាងទៀតចាប់ផ្តើមមួលម៉ៅឡើងព្រោះមិនបានអ្វីដែលខ្លួនត្រូវការ។
"ស៉ីមជេយ៉ុន!!!ឯងអាចឆ្លើយចម្លើយឲ្យត្រូវនិងសំណួរយើងសួរទៅបានទេ"ម្នាក់នេះគឺគីមស៊ុននូបងប្អូនដែលមានអាយុដំណាលគ្នា។ម៉ាក់របស់គេជាបងស្រីរបស់ម៉ាក់ជេយ៉ុន។កែវភ្នែកគេសម្លឹងសម្លក់ហាក់ក្រឺតខ្នាញ់និងជេយ៉ុនជាខ្លាំងព្រោះឲ្យតែនិយាយគ្នាមិនដែលបានជាសាច់ការឡើយ។
"អត់ប្រយោជន៍"មួយឃ្លាខ្លីធ្វើឲ្យស៊ុននូចំហមាត់។
"ស្អែកនេះថ្ងៃសម្រាកមិនរៀនមានការងារធ្វើណា"
ស៊ុននូនៅតែដើរខ្វែលៗតាមជេយ៉ុនមកដល់ក្នុងបន្ទប់ដេក។គេដាក់ខ្លួនដេកនៅពូកមិនក្រែងចិត្តម្ចាស់វាសូម្បីបន្តិចរួចទើបច្រត់ដៃសម្លឹងទៅម្ចាស់បន្ទប់។
"នៅឯណា"ជេយ៉ុនងើបមុខសួរស្របពេលកំពុងដោះ
ស្រោមជើងចេញដាក់ចូលកន្រ្តក។
"នៅសណ្ឋាគារលំដាប់ផ្កាយប្រាំណាគេខ្វះអ្នករត់តុសម្រាប់កម្មវិធីទើបបងថេនីនគាត់ទាក់ទងមកពួកយើងធ្វើឬអត់"ឃើញជេយ៉ុនចាប់អារម្មណ៍ភ្លាមស៊ុននូក៏ប្រាប់ឡើងទាំងភាពជឿជាក់។កម្រជេយ៉ុននិយាយស្រួលជាមួយណាស់ចឹងហើយដូចមានមោទនភាពលើខ្លួនឯងដែរ។
"បានប៉ុន្មាន"
"200$"
"អូខេប្រាប់បងនីនទៅ"ដឹងចំនួនទឹកលុយនិងទទួលបានជេយ៉ុនយល់ព្រមដោយគ្មានលក្ខខណ្ឌ។ធ្វើការមួយថ្ងៃបានដល់ទៅ200$គិតច្រើនធ្វើអីវាជាការងារក្រៅម៉ោងតើ។សិស្សវិទ្យាល័យដូចពួកគេត្រូវតែក្តោបក្តាប់ឱកាស។
"យើងមិនទាន់បានអីចូលក្រពះទេឃ្លាន"ស៊ុននូលើកដៃអង្អែលពោះខ្លួនឯងបញ្ចេញទឹកមុខកំសត់ឲ្យអ្នកម្ខាងទៀតអាណិត។ប៉ុន្តែផ្ទុយពីការពិតជេយ៉ុនអត់បានអាណិតរឹតតែអត់មើលមុខទៀត។
"យើងប្រាប់ថាឃ្លានឯងឮទេ"សំឡេងឆ្នាស់ឆ្នើមបន្លឺឡើងស្របនិងក្នុងចិត្តមួលម៉ៅផងអន់ចិត្តផង។
"នេះឯងពិតជាអត់ចិត្តមែនយើងខំចាំឯងមកផ្ទះនិងអាលបានញ៉ាំអីជាមួយគ្នាតែឯងបែរជាក្បត់យើងទៅញ៉ាំអីតែពីរនាក់អ្នកប្រុសត្រកូលយ៉ាងទៅវិញ"
"អ្នកណាប្រើឲ្យចាំ"ជេយ៉ុន
"យើងឃ្លានជូនទៅញុាំអីបន្តិចមក"
"ជេយ៉ុនយើងឃ្លានពិតមែនណាអាណិតដល់កូនកញ្ជ្រោងខ្ជីខ្ជូចម្នាក់នេះផង"ពេលនេះក្បាច់អីក៏បញ្ចេញមកអស់ហើយសង្ឃឹមថានិងទទួលបានផលមួយទៅចុះដាក់ទន់មិនតិចទេ។ស៊ុននូរលីងរលោងទឹកភ្នែកព្រោះឃ្លានស្មើនេះម៉ោងជិត11យប់ទៅហើយនៅមិនទាន់បានអីចូលក្រពះទៀត។គិតមើលថាអ្នកណាមិនឃ្លាន។
"ប្រាប់ថាអត់លុយទៅចាំបាច់និយាយច្រើនធ្វើអីយើងងូតទឹកសិន"ជេយ៉ុនដឹង។ដឹងថាគេអត់លុយព្រោះបើមិនចឹងគេប្រាកដជាកម្ម៉ង់អាហារមកញ៉ាំពេញផ្ទះមិនខាន។មនុស្សនេះទោះឆ្គួតឡប់យ៉ាងណាក៏ចិត្តទូលាយគ្រាន់បើដែរគ្រាន់តែថាបើមានលុយក្នុងខ្លួនប៉ុន្មានបំផ្លាញប៉ុន្នឹង។នេះហើយចរិកអន់បំផុតរបស់គីមស៊ុននូ។
"ជេយ៉ុននៅតែល្អជាងគេ"

→YOUR BODY🔞 SIM JAEYUNWhere stories live. Discover now