បេះដូងរបស់គេ ( JoongDunk )

384 18 0
                                    

មនុស្សម្នាក់ដែលចូលចិត្តតែញាំស្កគ្រាប់ប្រែទៅជាចូលចិត្តជក់បារី ចូលចិត្តផឹកទឹកដោះគោប្រែទៅជាស្រា ចូលចិត្តដើរលេងនៅកន្លែងធម្មជាតិប្រែជាសង្ងំក្នុងបារ ចូលចិត្តមនុស្សម្នាក់ស្មោះប្រែជាមនុស្សសាវា។

ទាំងនេះសុទ្ធតែជាអ្វីដែលលោកចង់ឃើញមែនឬ?លោកទៅ បាត់ខ្ញុំក៏ប្ដូរទៅជាមនុស្សម្នាក់ផ្សេងទៀត លោកដឹងទេពេលនេះនៅ ក្នុងកញ្ចក់ខ្ញុំសម្លឹងមើលខ្លួនឯងហាក់ដូចជាមនុស្សមិនស្គាល់។

តាមពិតពេលនេះខ្ញុំទើបយល់ថាតាមពិតខ្ញុំមិនបានខុសអ្វីនោះទេតែមកពីបេះដូងលោកមិនធ្លាប់មានខ្ញុំទៅវិញទេ។ លោកមិន ទាន់ភ្លេចគេហេតុអីមកស្រលាញ់ខ្ញុំ?ដឹងទេភាពវ័យក្មេងរបស់ខ្ញុំ 5ឆ្នាំពេញចំណាយលើលោក។

5ឆ្នាំដែលកំដរលោករងចាំគេមកវិញ...បើខ្ញុំដឹងពីដំបូងថាពួកយើងមិនអាចទៅរួច...ខ្ញុំដើរចេញតាំងពីយូរហើយ។លោកដឹងទេលោកធ្វើអោយខ្ញុំខ្លាចខ្លួនឯង។

ពីក្មេងប្រុសធម្មតាម្នាក់ក្លាយជាមនុស្សប្រុសចាស់ទុំរហូតគួរអោយខ្លាច។ បាត់បង់ចំណូលចិត្តនឹងភាពយុវវ័យ បាត់បង់នូវការទុកចិត្ត បាត់បងភាពវ័យក្មេង បាត់បង់មិត្តភក្តិហើយចុងក្រោយខ្ញុំក៏បាត់បង់លោក។

កាលពីប្រាំឆ្នាំមុនពួកយើងបានជួបគ្នាដោយចៃដន្យសោយសារតែជុង អាឆេនគេបានបើកឡានមកប៉ះខ្ញុំ។ ពួកយើងក៏ឈ្លោះគ្នាយ៉ាងខ្លាំងបន្ទាប់ពីចរចារគ្នារួចពួកយើងចែកផ្លូវគ្នាតែអារម្មណ៍ខ្ញុំពេលនោះនៅតែមួលម៉ៅ។

បន្ទាប់ពីមកដល់ក្រុមហ៊ុនហើយដាំង ក៏ដាក់គូទអង្គុយដោយអារម្មណ៍មិនល្អពេលនោះមិត្តល្អរបស់គេហ្វូត ក៏សួរគេ

" ឯងកើតស្អីនឹងបានមួលម៉ៅទាំងព្រឹក " ហ្វូតសួរឡើងហើយក៏សម្លឹងមើលមកខ្ញុំដោយកែវភ្នែកចង់ដឹងចង់លឺ

" មកតាមផ្លូវយើងជួបអាមនុស្សខ្វាក់ម្នាក់បើកឡានមិនចេះមើលផ្លូវទេមកប៉ះយើងហើយថែមទាំងសម្ដីឈ្លើយទៀត " ដាំងរៀបរាប់យ៉ាងវែងអន្លាយដាក់មិត្តស្រាប់តែពេលនោះសំឡេងមនុស្សស្រីម្នាក់បន្លឺឡើង

" ស្ងាត់ៗ!! នេះជាប្រធានថ្មីរបស់ពួកយើង " មេការនិយាយចប់ហោស៊ាំងក៏ងាកទៅមើលឃើញថាវាជាអាប្រុសឈ្លើយព្រឹកមិញធ្វើអោយដាំងប្រញ៉ាប់គេចពីភ្នែកគេយ៉ាងលឿន។

" ងាប់ហើយអៃហ្វូត!នោះគឺអាប្រុសឆ្កួតព្រឹកមិញ " ដាំងអោនទៅនិយាយដាក់ហ្វូតតិចៗ។

" លើកនេះងាប់ហើយឯង " ហ្វូតនិយាយឡើងព្រមទាំងលើកដៃដាក់លើបំពុងកររបស់គេជាការគំរាម ធ្វើអោយដាំងកាន់តែមានអារម្មណ៍មិនស្រួលលើសដើម។

" ដាំង ណាត់តាឆៃ? មកការិយាល័យយើងបន្តិច " ជុងនិយាយឡើងហើយក៏សម្លឹងមើលទៅដាំងហាក់ដូចជាប្រាប់ថា'ឯងងាប់មិនស្អាតទេ'

តាមពិតនោះជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំដែលជួបរឿងបែបនេះ គេគ្រាន់តែហៅខ្ញុំទៅនិយាយរឿងការងារហើយក៏ប្ដូរទៅធ្វើជាលេខារបស់គេ។

តែគេមិនដឹងទេថាខ្ញុំជាមនុស្សដែលឆាប់ភ័យ ឆាប់គិតច្រើន ឆាប់មានអារម្មណ៍ថាគ្មានសុវត្ថិភាព។ ពេញមួយយប់ខ្ញុំគេងមិនលក់នោះទេហើយនៅរៀបចំឯកសារអោយគេទៀត។

" ឯងដឹងទេថាកាលពីមុនចៅហ្វាយគឺរស់រាយណាស់តែក្រោយសង្សារបស់គាត់ចាកចេញពីគាត់ទៅគាត់ក៏ក្លាយជាមនុស្សឈាមត្រជាក់ដូចដែលឃើញរាល់ថ្ងៃនេះ " បុគ្គលិកនាំគ្នាខ្សិបខ្សៀវគ្នានិយាយជាដើមចៅហ្វាយជារឿងធម្មតាទៅហើយគ្រាន់តែពួកគេមិនហ៊ាននិយាយមុខចៅហ្វាយ។

បណ្ណាល័យស្នេហ៍Where stories live. Discover now