ប្រពន្ធ១០០លាន ( PondPhuwin)

263 21 0
                                    

ប៉ន ណារាវីតមនុស្សប្រុសដែលមានទាំងអំណាច ទាំងរូបរាង មិនតែប៉ុណ្ណោះរឹតតែឆ្លាតនឹងឈាមត្រជាក់ទៀតផង។ មនុស្សដូចជាគេមិនចេះមានមនោសញ្ចេតនានោះទេ អ្វីដែលគេគិតនោះគឺវាមានប្រយោជន៍សម្រាប់គេឬអត់តែប៉ុណ្ណោះ។

" លោកគិតថាលុយដែលលោកបានពីខ្ញុំតិចណាស់ឬលោកតាំងសាក់យឺន " ប៉ននិយាយឡើងទៅកាន់មនុស្សប្រុសវ័យដែលអាចធ្វើឪពុកគេបានដោយកែវភ្នែកកាចព្រោះអ្នកចំពោះមុខដូចជាមិនខ្លាចស្លាប់សោះដែលមានមកបោកប្រាស់គេដល់កន្លែង។

" លោកប្រុស...គឺ...គឺខ្ញុំនឹងសងវិញតែខ្ញុំសុំពេលបន្តិចសិនបានទេ? " លោកតាំងសាក់យឺននិយាយឡើងដោយសំឡេងញ័រគេក៏ដឹងថាអ្នកចំពោះមុខបើគ្មានប្រយោជន៍គឺមិនព្រមមានការដោះដូរនោះទេ តែក្រៅពីរកូនប្រុសពីរនាក់គេក៏គ្មានអ្វីដោះដូរដូចគ្នា។

" បីថ្ងៃ!បើបីថ្ងៃនៅតែមិនបានកុំបន្ទោសខ្ញុំអោយសោះ " ប៉ននិយាយចប់គេក៏ដើរចេញទៅវិញ តែពេលគេចេញទៅគេក៏ឃើញក្មេងប្រុសម្នាក់ដើរចូលមកមើលទៅដូចជាក្មេងទើបតែ17-18ឆ្នាំតែប៉ុណ្ណោះ។

" លោកប៉ាខ្ញុំមកវិញហើយ " ភូវីនស្រែកប្រាប់អ្នកជាឪពុកព្រមទាំងសម្លឹងមើលមុខប៉នដោយមានអារម្មណ៍ថាអ្នកម្ខាងទៀតកាចៗចម្លែកៗដោយប្រាប់មិនត្រូវ។

" ភុឡើងទៅក្នុងបន្ទប់កូនទៅ " លោកតាំងសាក់យឺនឃើញខ្សែរភ្នែកប៉នដែលសម្លឹងភូវីនរួច គាត់ក៏ប្រញ៉ាប់អោយកូនប្រុសឡើងទៅលើព្រោះកូនគាត់យ៉ាងណា៎ក៏ជាអូមេហ្គានៅជិតពួកអាល់ហ្វាលទាំងនេះពេកមិនល្អនោះទេ។

" បាទ " ភូវីននិយាយចប់ក៏ឡើងទៅលើបាត់ចំណែកប៉នក៏ទៅវិញដូចគ្នា ព្រោះមនុស្សដូចជាគេមិនចូលចិត្តក្មេងរឹតតែមិនខ្វល់ពីស្នេហាឬរឿងលើគ្រែដូចគ្នាអ្វីដែលខ្វល់នោះគឺលុយនិងអំណាច។

ប៉នទៅបាត់លោកតាំងសាក់យឺនក៏ហៅដាំងដែលជាកូនប្រុសច្បងទៅក្នុងបន្ទប់សិក្សា ដើម្បីរកដំណោះស្រាយសម្រាប់បំណុលដែលកើតឡើងដោយចៃដន្យបែបនេះ។

" ដាំងប៉ាក៏មិនចង់តែខាងនោះគេនិយាយថាត្រូវការកូនត្រកូលយើង " លោកតាំងសាក់យឺននិយាយឡើងព្រោះប៉នទុកពេលអោយគាត់តែបីថ្ងៃប៉ុណ្ណោះលុយ១០០លានបីថ្ងៃមិចនឹងអាចទៅរួចទៅអ្វីដែលជួយបានមានតែអោយកូនប្រុសច្បងទៅអ្នកម្ខាងទៀតតាមកិច្ចសន្យា។

បណ្ណាល័យស្នេហ៍Where stories live. Discover now