ម្ចាស់ស្នេហ៍ម្ចាស់ជីវិត ( GeminiFourth)

278 23 1
                                    

    ហ្វូត ណាត់ថាវ៉ាត់ជាក្មេងប្រុសធម្មតាៗម្នាក់ដែលថ្ងៃមួយគេបានជួបមនុស្សម្នាក់ដែលល្អនឹងគេខ្លាំងណាស់រហូតគេអត់សង្ស័យមិនបានថាមនុស្សម្នាក់នះលង់ស្រលាញ់គេឬយ៉ាងមិចហេតុអីក៏ធ្វើល្អនឹងគេយ៉ាងនេះតែគេក៏មិនខ្វល់ដូចគ្នាព្រោះគេស្រលាញ់មនុស្សម្នាក់នោះទៅហើយ។

    “ ហ្វូតអូនកំពុងគិតអីនឹង? “ មនុស្សប្រុសមាឌធំម្នាក់អោបហ្វូតពីខាងក្រោយដោយក្ដីស្រលាញ់ព្រមទាំងសួរឡើង។

    “ អូនកំពុងគិតថាហេតុអីបងស្រលាញ់អូន? “ ហ្វូតញញឹមឡើងយ៉ាងគួរអោយស្រលាញ់ព្រោះគេដឹងត្រឹមថាអ្នកចំពោះមុខគឺតាមស្រលាញ់គេច្រើនឆ្នាំតែនៅតែមិនដឹងនោះទេថាហេតុអីបានជារាងក្រាស់ស្រលាញ់គេយ៉ាងនេះ?

    “ ក៏ព្រោះហ្វូតហ្វូតរបស់បងគួរអោយស្រលាញ់នោះអី “ ជេមមីណាយនិយាយឡើងដោយក្ដីស្រលាញ់ព្រោះគេតែងតែស្រលាញ់រាងស្ដើងមករហូតស្រលាញ់មិនធ្លាប់ប្រែប្រួលសូម្បីតែម្ដង។

    “ បងនេះសម្ដីផ្អែមណាស់! “ ហ្វូតនិយាយឡើងថែមទាំងអោបអ្នកម្ខាងទៀតដោយក្ដីស្រលាញ់។

    “ បងផ្អែមចំពោះតែហ្វូតហ្វូតតែម្នាក់ប៉ុណ្ណោះ “ ជេមនិយាយឡើងព្រមទាំងកាន់ដៃរាងស្ដើងដោយក្ដីស្រលាញ់។

    “ បានហើយមកញាំបាយមកអូនធ្វើអាហាររួចហើយ “ ហ្វូតនិយាយឡើងព្រមទាំងរាងក្រាសមកកាន់តុអាហារព្រមទាំងចាប់អាហារអោយរាងក្រាស់ដោយក្ដីស្រលាញ់។

    “ បាទ “ ជេមឃ្ងោកមុខញាំអាហារទាំងនោះដោយអារម្មណ៍ទាំងមានក្ដីសុខ ហើយក៏ច្របូកច្របល់ដូចគ្នា។

    “ យ៉ាងមិចឬ?អាហារមិនត្រូវមាត់បងឬ? “ ហ្វូតសួរឡើងព្រោះឃើញអ្នកម្ខាងទៀតញាំតិចជារាល់ដង។

    “ អត់ទេបាទគ្រាន់តែបងគិតថាអូនធ្វើអាហារឆ្ងាញ់ជាងរាល់ដងមិនដាច់ចិត្តញាំអោយអស់ “ ជេមនិយាយឡើងព្រមទាំងចាប់អាហារមកញាំហើយក៏សម្លឹងមើលអ្នកចំពោះមុខដោយក្ដីស្រលាញ់។

    “ បងចូលចិត្តស្អែកអូនធ្វើអោយញាំទៀតក៏បាន “ ហ្វូតនិយាយឡើងព្រោះគេមិនគិតទេថាសិស្សពូកែដូចសង្សាគេបែរជាល្ងីល្ងឺបែបនេះ។

បណ្ណាល័យស្នេហ៍Where stories live. Discover now