គឺជាអូនមករហូត ( FirstKhaotung)

165 11 3
                                    

    តាមពិតពេលនេះទើបយល់ថាស្នេហាមិនបែងចែកមុនក្រោយ បែកចែកត្រឹមស្រលាញ់ឬមិនស្រលាញ់ ក្រោយបែកគ្នាជាមួយនឹងសង្សាដែលស្រលាញ់គ្នាបីឆ្នាំមកគេក៏រៀបការនឹងមនុស្សដែលគេមិនបានស្រលាញ់ទាល់តែសោះ។

    នៅក្នុងពីធីមង្គលការដែលប្រណិតតែកូនកម្លោះរបស់ខ្ញុំបែរជាមិនមែនជាគេ ខោតាំងសម្លឹងមើលជុំវិញខ្លួនដោយអារម្មណ៍ល្ហល្ហេវ វាជាមង្គលការដែលគ្មានក្ដីស្រលាញ់យ៉ាងណា៎ក៏បានត្រឹមតែល្អមើល។

    “ លោកច្បាស់ហើយឬថានឹងរៀបការនឹងខ្ញុំ? “ ខោតាំងសួរឡើងទៅកាន់អ្នកដែលកំពុងតែបំពាក់ចិញ្ចៀនអោយគេ។

    “ អូនក៏ដឹងក្រៅពីគេបងរៀបការនឹងអ្នកណា៎ក៏ដូចតែគ្នា " ហ្វឺសនិយាយឡើងទៅកាន់អ្នកចំពោះដោយសំឡេងស្រទន់បែបគួរសមមិនមែនភ្លន់ភ្លន់ព្រោះក្ដីស្រលាញ់។

    “ អូនគ្រាន់តែចង់អោយបងគិតម្ដងទៀត “ ខោតាំងនិយាយឡើងព្រមទាំងបំពាក់ជញ្ចៀនអោយអ្នកម្ខាងទៀត គេក៏គ្រាតែចង់អោយរាងក្រាស់គិតអោយច្បាស់ព្រោះគេមិនចង់អោយរាងក្រាស់ស្ដាយក្រោយនៅពេលក្រោយ ព្រោះគេក៏ទើបតែបែបមនុស្សដែលស្រលាញ់មកដូចគ្នា។

    “ បំពាក់មកបងគិតច្បាស់ហើយ “ ហ្វឺសនិយាយទៅកាន់អ្នកចំពោះមុខព្រមទាំងងក់ក្បាលជាការទទួលដឹង។

    “ បងចង់ស្ដាយក្រោយក៏យឺតពេលដែរ “ ខោតាំងនិយាយលេងសើចឡើងអោយអ្នកម្ខាងទៀតញញឹម ហើយវាក៏បានផលហ្វឺសញញឹមតាមសម្ដីរាងស្ដើងដូចគ្នា។

    “ អូននេះ...បងគិតថាបងប្រហែលជាស្ដាយក្រោយក្រោយ “ ហ្វឺសងនិយាយឡើងតាមពិតពួកគេទើបតែបែកមនុស្សដែលពួកគេស្រលាញ់ទើបសម្រេចចិត្តរៀបការនឹងគ្នាតែម្ដង។

    “ លែងទាន់ហើយ! “ ចោតាំងនិយាយឡើងបែបលេងសើចពួកគេមើលទៅដូចជាមិត្តដែលយល់ពីគ្នាជាងដូចជាប្ដីប្រពន្ធដែលរៀបការដោយក្ដីស្រលាញ់។

    ក្រោយរៀបការរួចពួកគេក៏ប្រើជីវិតបែបប្ដីប្រពន្ធទូទៅធម្មតាព្រឹកឡើងហ្វឺសក៏ត្រៀមអាហារអោយខោតាំងរួចក៏ដាស់រាងស្ដើងអោយញាំងាហារនឹងទៅក្រុមហ៊ុនជាមួយគ្នា។

បណ្ណាល័យស្នេហ៍Where stories live. Discover now