ភាគទី : 07 » [ លើកលែងឲ្យបងផងមីន ]
Yoonmin Novel
___________
#ក្លឹបរបស់ជុងហ្គុក
ថេយ៉ុងនិងជីមីននៅធ្វើការតាមធម្មតា តែបើ មានពីទំនាក់ទំនងអ្នករត់តុនិងថៅកែទាំង2 មិនធម្មតាទេ គ្រាន់តែមិនទាន់ប្រកាស ប្រាប់គ្រប់គ្នាឲ្យដឹងតែប៉ុណ្ណោះ ណាមួយ
ជីមីនគឺមិនទាន់ព្រមឆ្លើយថាស្រលាញ់ទៅកាន់យ៉ុនហ្គីនៅឡើយទេ
«ជីមីន ស្អែកឯងចូលរៀនហើយហ្អី?»
«អឺមម យប់នេះដឹងតែដេកមិនលក់ទេ ភ្លេច អារម្មណ៍នៅសាលាអស់ហើយ ចង់មានមិត្តច្រើនៗដូចកាលនៅស្រុកកំណើតណាស់»
«លោកយ៉ុនចិត្តល្អមែន ចេញថ្លៃបង់សាលា ឲ្យឯងរៀនដល់ជាប់ទៀត» ថេយ៉ុង
«គ្នាក៏មិនចង់ជំពាក់គុណគាត់ដែរ» ជីមីននឹកដល់ចំនុចនេះក៏ប្រែទឹកមុខ ដំបូងប្រកែក ថាមិនទទួលដែរ ប៉ុន្តែគេលើកហេតុផលមក និយាយក៏សម ហើយយើងក៏ចង់រៀនផង
«គ្នាមើលដឹងថាគេស្រលាញ់ឯងខ្លាំង» ថេយ៍យកស្មាម្ខាងគាស់ស្មាមិត្តតិចៗ
«ខ្លាចក្រែងតែចូលចិត្តមួយឆាវ...មនុស្ស ចរឹកប្រភេទគាត់ពិបាកស្មានចិត្តណាស់» ជីមីននិយាយក៏ត្រូវម្យ៉ាងដែរ ព្រាននារីកែ ចរឹកងាយៗមិនបានទេ សុខៗគេមកធ្វើល្អវា ច្បាស់ជាដោយសារគេលង់នឹងយើង1ឆាវ ខ្លាចតែថ្ងៃណាមួយត្រលប់ទៅជាលេងត្រូវការវិញនោះ យើងមិនខូចចិត្តម្ដងទៀតទៅហើយទេអី
«នោះជារឿងអនាគត សំខាន់ពេលនេះគេល្អនឹងឯងទៅបានហើយមែនទេ? កុំគិត ច្រើនអីណា» ពួកគេក៏បំបែកគ្នាធ្វើការរៀងខ្លួន ទោះថ្ងៃមុខទៅជាយ៉ាងណា ជីមីនមិនចង់ឲ្យរឿងដដែលៗកើតឡើងលើខ្លួនទៀត ទេ ជាពិសេសគឺការដាក់ចិត្តស្រលាញ់លើមនុស្សខុស
___________
#ម៉ោង 2 រំលងអាធ្រាត
ថេយ៉ុងនិងជីមីនចុះពីឡានក្រុងហើយដើរ បណ្ដើរគ្នាចូលមកក្នុងផ្លូវលំចូលទៅបន្ទប់ជួលរបស់ពួកគេ
«ជីមីន...អ្ហើស..បងរកអូនឃើញហើយ» សម្លេងដង្ហក់ហត់គឃូសរបស់ជេឃ្យុងដែលរត់តាមមកពីក្រោយពួកគេទាំង2
«បងជេឃ្យុង?! លែង! លែងដៃខ្ញុំ» ជីមីនភ័យមិនស្ទើរទេ មុខមាត់របស់ជេឃ្យុងជាំខៀវមើលសឹងតែមិនចង់ស្គាល់ ហើយមក ដល់ចាប់ដៃចាប់ជើងដូចជាស្រលាញ់ជីមីនណាស់អញ្ចឹង
«នែ! លែងដៃមិត្តយើងណាស» ថេយ៉ុងជួយបេះដៃជីមីនចេញនិងទាញឲ្យមកម្ខាង នេះបើជីមីនដើរតែឯងដូចមុនយ៉ាប់ហើយ
«លើកលែងឲ្យបងផងមីន បងដឹងខុសហើយ ហ្ហើស! ពួកយើងចាប់ផ្ដើមសារថ្មីណា» ថាមិច?! លើកលែង?! ចាប់ផ្ដើមសារថ្មី?! គិតងាយសម្បើមម្លេះនៀក វាយធ្វើបាបគ្នាស្ទើរតែស្លាប់ គ្នាកើតបញ្ហាផ្លូវចិត្ត ដេកមមើរមករាប់ខែ ចុងក្រោយមកនិយាយអីងាយៗអញ្ចឹងមែនទេ?
«អត់ទេ!» ជីមីនក្រវីក្បាលតិចៗគាំងធ្មឹង បន្ទាប់ពីលឺប្រយោគអស់នេះ កាលពីមុនបើ លឺបែបនេះប្រហែលជាត្រេកអរណាស់ តែពេលនេះមិនអាចទេ ជីមីននៅចាំក្នុងខួរក្បាលបានយ៉ាងច្បាស់ថាគេនិយាយស្អីខ្លះនៅយប់នោះ គេនិយាយថាមិនបាន
ស្រលាញ់មនុស្សប្រុសទេ គេបោកប្រើ យើងល្ងង់ណាស់ គេឲ្យមិត្តគេមកធ្វើបាបយើងទៀតផង
«ជីមីនចូលក្នុងទៅ តោះ!» ថេយ៉ុងអូសដៃ មិត្តឲ្យឆាប់ចូលបន្ទប់ បើនៅយូរក្រែងប្រុស មាឌធំម្នាក់នេះធ្វើរឿងឆ្គួតឡប់អ្វីឡើងមក
«បងសុំនិយាយតែ 2នាក់ត្រឹមប៉ុន្មាននាទី បានទេ?» ជេឃ្យុងស្រែកឃាត់ក្រោយខ្នង តែអ្នកទាំង2 នៅតែដើរទៅមុខបន្តទៀត
«រូបថតរបស់អូននៅក្នុងដៃបង» ជេឃ្យុង និយាយតែប៉ុណ្ណេះ ជីមីនក៏ងាកមកវិញយ៉ាង លឿន បេះដៃថេយ៉ុងចេញហើយប្រាប់មិត្តឲ្យចូលទៅក្នុងមុន
«ថេយ៍ចូលទៅមុនគ្នាទៅណា៎» ជីមីន
«តែ! រូបថតអី?» ថេយ៉ុងចងចិញ្ចើមឆ្ងល់មិនអស់ចិត្តនឹងពាក្យសម្ដីទាំងអស់នោះ
«គ្មានអីទេ ឯងទៅងូតទឹកមុនគ្នាទៅ ចាំគ្នាចូលទៅតាមក្រោយ»
«អេ! គឺ!ជីមីន...»
ជីមីនរុញថេយ៉ុងឲ្យចូលបន្ទប់បិទទ្វារហើយក៏ងាកមកសម្លឹងមុខជេឃ្យុងវិញទាំងកែវភ្នែកចាប់ផ្ដើមរលីងរលោង
«ខ្ញុំទាយដឹងថាបងមិនដែលស្រលាញ់ខ្ញុំពិត ទេ គោលដៅបងគ្រាន់តែចង់ឲ្យខ្ញុំបោកលុយរបស់យ៉ុនហ្គីប៉ុណ្ណោះ» 🥹 ជីមីន
«ដំបូងបងថាមិនចង់យករូបចាស់នោះចេញមកទេ តែពេលបងទាក់ទងសារទៅអូន គឺអូនបែរជាព្យាយាមគេចពីបងតើ» នាយនៅធ្វើជាខ្លួនឯងល្អបានទៀត មិនចេះខ្មាស់គេមែន សួរថាយករូបបែបនេះមកគម្រាមគេហើយគេនឹងលើកលែងឲ្យឬ?
«លុបរូបហ្នឹងចោលទៅ» ជីមីន
«វាជាហេតុផលដែលឲ្យអូននៅនិយាយជាមួយបងបន្តបាន ហេតុអីបងត្រូវលុបវា?» បើលុបមានតែល្ងង់សុទ្ធ ការពិតទៅជីមីនអាចនឹងមិនចង់ឲ្យយ៉ុនហ្គីមានអារម្មណ៍មិនល្អ ឬក៏ខ្លាចថាគេឃើញរូបនឹងហើយគេក៏ ទាត់រាងតូចចោលដូចដែលជេឃ្យុងធ្លាប់ធ្វើកាលពីមុន?
«មនុស្សថោកទាប!»
«ហ្ហឹស! ក្រែងពីមុនអូនងប់ងល់នឹងអាប្រុសថោកទាបម្នាក់នេះដែរតើ» ជេឃ្យុងអោនមកកៀកៗនឹងមុខរបស់ជីមីនធ្វើឲ្យរាងតូច ក្ដាប់ដៃណែនលើកឡើងចង់ដាល់មុខគេ ប៉ុន្តែគេក៏ចាប់ដៃនោះជាប់ជាមុន
«ហ្ហឿយ! ឈប់មកចងកម្មចងពៀរជាមួយខ្ញុំទៀតទៅ» នាយតូចពិតជាអស់ការអត់ធ្មត់ពិតមែនហើយ ម្ដងលួងលោមដូចស្រលាញ់ សុំត្រូវរ៉ូវ ម្ដងគម្រាមយករូបអាក្រាតមកគម្រាមចែកចាយបើសិនជាមិនធ្វើតាមអ្វីដែលគេចង់បាន មនុស្សនេះចង់យ៉ាងមិចឲ្យប្រាកដ?
«បងត្រូវការលុយ 1លានវ៉ុននៅសប្ដាហ៍ក្រោយ អូនអាចរកឲ្យបងបានទេ?» ពុទ្ធោ! ចាត់ទុកគ្នាជាកូនមហាសេដ្ឋីមែនទេ? គ្នាជាបុគ្គលិករត់តុក្នុងក្លឹបធម្មតាៗ សុខៗមកឲ្យរកលុយ 1លានវ៉ុនត្រឹម1សប្ដាហ៍បានលឿនដោយរបៀបណា? ឆ្គួតបំផុត!
«លោកឆ្គួតទេហ្អី?» 😧
«ច្ចុច្ចុ...! សង្សារថ្មីអូនប្រាកដជាមាន ហើយ មានលើសហ្នឹងរាប់សិបដង» ជេឃ្យុងលើក ដៃប៉ះថ្ពាល់ជីមីនបានបន្តិច ម្ចាស់គេក៏ងាកមុខចេញ
«រឿងថោកទាបបែបនេះក៏នឹកឃើញដែរ ល្មមបោះបង់ចោលទៅអាថ្នាំឆ្គួត ស្រាល្បែងអស់ហ្នឹងមិនចម្រុងចម្រើនទេ» ជីមីន រុញច្រានគេឲ្យមានគម្លាត ឥលូវនេះមិនត្រឹមតែមិនចង់ត្រលប់ទៅរកស្នេហ៍ចាស់ទេ ថែមទាំងខ្ពើមរអើមគេខ្លាំងទៀតផង
«ចេះដឹងបែបនេះប្រហែលឆ្លងចរឹកអ្នកមាន ពីសង្សារថ្មីហើយមើលទៅ ឲ្យវាស៊ីប៉ុន្មានដងហើយ?» ផាច់! សួរមិនទាន់ចប់ស្រួល បួលផងក៏ស៊ីមួយកំភ្លៀងមិនចាំស្អែក មុខ យ៉ាប់ហើយចរឹកអាក្រក់ សម្ដីបាតផ្សារមើលងាយអ្នកដទៃទៀត
«ចង់ត្រូវវិញហ្ហេះ?» ជេឃ្យុងងាកមុខមក វិញលើកដៃយារបំណងចង់ទះជីមីនវិញ ប៉ុន្តែក៏លឺសម្លេងរបស់ថេយ៉ុងស្រែកកាត់ជាមុនពីក្រោយខ្នងជីមីន
«សាកទះមិត្តយើងមើល យើងចាក់ឯងឲ្យងាប់នឹងកន្លែងនេះតែម្ដង» ថេយ៉ុងដែលបាត់ជីមីនយូរពេកក៏នៅមិនសុខចង់ចេញមកវិញ ចៃដន្យងាកឃើញកូនកាំបិតស្នៀតក៏កាន់មកតាមខ្លួនតែម្ដង
«ឯងហ៊ានហ្អេះ?» ជេឃ្យុង
«អឺយើងហ៊ាន...យ៉ាងច្រើនចូលគុក តែបានសម្លាប់មនុស្សថោកដូចជាឯងដែរ» ថេយ៉ុងមុតមាំណាស់ ទោះមុននោះមិនដឹងគេនិយាយអីខ្លះ តែបើតាមដឹងតិចៗមកថារឿងឈឺចាប់ចាស់ៗរបស់ជីមីនវាបាន
បង្ករឡើងដោយប្រុសគម្រក់ម្នាក់នេះឯង
«ជីមីន! កុំភ្លេចរឿងដែលនិយាយគ្នា បង ទៅវិញសិនក៏បាន» ជេឃ្យុងដកថយព្រោះស្ថានការណ៍មិនសូវល្អទេ ឯគោលដៅក៏មិនភ្លេចរំលឹកដែរ លុយ 1លានវ៉ុនត្រូវតែបានមកក្នុងដៃគេនៅអាទិត្យក្រោយនេះ
«ឯងមិនអីទេហ្អីជីមីន?» ថេយ៉ុង
«មិនអីទេ» ជីមីនតបតិចៗ ក្នុងចិត្តវឹលវល់ មិនដឹងថាត្រូវធ្វើបែបណា បើសិនជារូប នោះត្រូវចែកចាយ តើយ៉ុនហ្គីគេគិតលើខ្លួន បែបណាទៅ? គេធ្លាប់ជាព្រាននារី មានមនុស្សជាច្រើនដែលរងចាំគេ វាមិនមានហេតុផលអីដែលគេត្រូវមកទទួលយកចំនុចអាក្រក់របស់យើងបានទេ
_______
#ថ្ងៃថ្មីនៅសាលារៀន
ជីមីនបានចូលរៀនបន្តពិតមែន ហើយយ៉ុនហ្គីគេជាអ្នកបើកឡានជូនជីមីនមកដោយផ្ទាល់ ដើម្បីបង្ហាញខ្លួនជាអាណាព្យាបាលរបស់រាងតូច ណាមួយក៏ចង់ផ្ញើឲ្យគ្រូមើលថែក្មេងរបស់គេដែរ
«យ៉ាងមិចដែរ? ចូលរៀនថ្ងៃដំបូង អូនអត់និយាយអួតអីប្រាប់បងសោះអញ្ចឹង?» ក្នុងឡានពេលត្រលប់មកផ្ទះវិញ ជីមីនអោនមុខ ចុះរហូត ស្ងាត់ស្ងៀមភ្លឹកៗ មិនដឹងថាគិតអ្វីនោះទេ
«ជីមីន...ក្មេងល្អ...មិចក៏ស្ងាត់ហើយ?» សម្លេងស្រទន់បន្លឺនៅក្បែរត្រចៀករបស់ក្មេងដែលភ្លឹកទើបគេភ្ញាក់អារម្មណ៍មកវិញ
«បាទ?! អស! មិញបងសួរអី?» ជីមីនងាកឆ្វេងងាកស្ដាំធ្វើភ្នែកឡិងឡង់ដូចជាមិនលឺសំណួររបស់នាយសូម្បីតែបន្តិច
«ខ្វល់ចិត្តរឿងរៀនមែនទេ?» យ៉ុនហ្គីចាប់ដៃតូចអង្អែលតិចៗបែបថ្នាក់ថ្នម
«មិនមែនទេ» ជីមីនក្រវីក្បាលប្រឹងញញឹម មិនសូវស្រស់ដាក់គេវិញ គិតច្រើនពេករហូតរកពេលសប្បាយចិត្តមិនបានពិតមែន
«ចង់ញ៊ាំអ្វីទេ? បងនាំអូនទៅ ថ្ងៃនេះបងទុកការងារមួយឡែកសិន ដើម្បីក្មេងល្អរបស់បងបានសប្បាយចិត្តវិញ Ok ទេ?» នាយលើកដៃញីសក់ក្បាលរបស់ជីមីនតិចរបៀបក្នក់ខ្នាញ់ ហើយក៏ Take Care អូនខ្លាំងដែរ សុខចិត្តចោលការងារឲ្យតែលឺថាអូនមិនសប្បាយចិត្ត
«មិ.មិនបាច់ទេ បងកុំធ្វើដល់ម្លឹងអី ការងារបងសំខាន់ជាង» ជីមីនរអៀសចិត្តណាស់ ដល់ពេលគេល្អពេកទៅ តើឲ្យរាងតូចដាច់ចិត្តបោកប្រាស់គេយកលុយបានដោយរបៀបណានៀក?
«គ្មានអ្វីសំខាន់ជាងអូនទៀតទេ បងប្រាប់ហើយបងចង់ឈប់ត្រឹមអូន បងប្រាកដជាផ្ដល់ឲ្យអូនគ្រប់យ៉ាងមិនខាន» យ៉ុនហ្គីចាប់ដៃជីមីនមកថើប កែវភ្នែកនៅតែសម្លឹងគ្នាដដែល ក្មេងតូចនៅចំពោះមុខនេះពិតជាធ្វើឲ្យនាយមានអារម្មណ៍ស៊ីជម្ពូ💞ខុសពីក្មេងពីមុនមែន ទាំងចរឹករឹកពារ សម្ដី រូបរាងកាយ បេះដូង និង កែវភ្នែកថ្លាយង់មួយគូនេះ
«ឧទាហរណ៍ថាបើសិនជាអូន..អូនមិនល្អដូចជាបងគិត តើបងនឹងបោះបង់អូនទេ?» ត្រង់ចំនុចនេះជាចំនុចរសើបដែលជីមីនខ្លាច ប៉ះពាល់បំផុត ហើយក៏ដោយសារតែបែប នេះទើបបានជាមិនហ៊ានដាក់ចិត្ត 100% លើយ៉ុនហ្គីដែរ
យ៉ុនហ្គីមិនទាន់បានឆ្លើយផង សម្លេងសារមួយក៏លោតចូលមក ជីមីនចងចិញ្ចើមក្នុងចិត្តបែរជាគិតឃើញតែជេឃ្យុងផ្ញើរូបភាពមកឲ្យយ៉ុនហ្គី ទើបប្រញាប់ឆក់ទូរសព្ទពីដៃរបស់យ៉ុនហ្គី ទាំងដែលរាល់លើកកុំថា ឡើយហ៊ានឆក់យកសូម្បីតែប៉ះទូរសព្ទគេ រាងតូចមិនដែលហ៊ានផង
«អេ?!» យ៉ុនហ្គីចម្លែកចិត្តខ្លាំងនឹងរឹកពារមួយនេះ ដៃក៏ឈោងយកទូរសព្ទមកវិញ
សារក្នុងទូរសព្ទ [ មិចក៏បងមិនដែលមករកអូនដូចមុនអញ្ចឹងយ៉ុនហ្គី? ស្អែកទំនេរទេ? ទៅជប់លៀងខួបកំណើតអូននៅក្លឹបរបស់លោកជុងហ្គុកណា៎ ] យូអ៉ី 💝
ក្រសែរភ្នែកម្នាក់ៗដូចជាប្រែប្រួលហើយ ទាំងជីមីននិងយ៉ុនហ្គី ដូចជារអៀសចិត្តគ្នាទៅវិញទៅមកមិចមិនដឹងទេ...To be continue....
លីលី វីស្ទែន 🌸
YOU ARE READING
🥀 ស្លាកស្នាមនៃបេះដូង 💔
عاطفيةYoonmin Novel 🖤💛 រឿងខ្លីបែបមនោសញ្ចេតនា ការបោកប្រាស់ ការគម្រាមកំហែង និង ស្នេហារវាងមនុស្ស2នាក់ 🥀💔