🥀 ស្លាកស្នាមនៃបេះដូង 💔

241 27 3
                                    

ភាគទី : 11 » [ ជីមីននៅឯណា?! ]
Yoonmin Novel
___________
ដោយមិនអាចទ្រាំស្ដាប់សម្ដីគ្រោតគ្រាតរបស់នាយជាអតីតសង្សារបានជីមីនក៏ប្រវាយប្រតប់តបតជាមួយជេឃ្យុងវិញតាមតែកំហឹង ប៉ុន្តែមិនងាយស្រួលនោះទេ រាល់លើកមានតែឈឺខ្លួនបន្ថែមប៉ុណ្ណោះ
«មិនពិត!! អ្ហឹកៗ បងយ៉ុនមិនដូចលោកឯងទេ គាត់ជាមនុស្សល្អ» ជីមីនរុញច្រានគេឲ្យងើបចេញប៉ុន្តែគេបែរជាចាប់ច្របាច់.កបង្ខំស្រែកគំហកសើចចំអកមិនក្រែងមាត់
«ហ្ហឹសៗ..ល្អហ្អេះ?! បើឯងល្ងង់ក៏ទទួល ស្គាល់ខ្លួនឯងទៅ គេជាអ្នកមាន គេមានស្រី ច្រើនណាស់ ហើយបើក្មេងប្រុសក៏ច្រើន នាក់ដែរដែលខូចចិត្តដោយសារគេ ចុះឯងជាស្អី? ហ្ហាស? ហ្ហឹសៗ...ក្មេងខ្ចាត់ព្រ័តដូចឯងមិចនឹងសាកសមនឹងគេទៅ» ជេឃ្យុង
«ហ្ហឹក ហ៊ឺ...អត់ទេ...😭» ជីមីនតឹងថប់ស្ទើរតែដកដង្ហើមមិនចង់រួចហើយ ក្នុងចិត្តឈឺចាប់កាន់តែខ្លាំង បើគិតឲ្យដល់ចំនុចនេះ សូម្បីតែថេយ៉ុងក៏ធ្លាប់និយាយដែរ ហើយថ្ងៃមុនក៏បានលឺពីមាត់នាងយូអ៉ីទៀត តើខ្លួន ពិតជាល្ងង់ដូចអ្វីដែលគេបានថាមែនឬ?
«ហ្ហើយនែ! អាជេឃ្យុង ប្រយ័ត្នវាងាប់ ពួក យើងមិនទាន់សម្រេចការងារទេណា» មិត្តម្នាក់បានចូលមកឃាត់ និយាយពីរឿងការ ងារ តើជាការងារអ្វីទៅ?
«ហ្ហឹស! ទុកថាឯងនៅមានប្រយោជន៍ ប៉ុន្តែ យើងមិនដោះលែងឯងទេលើកនេះ» នាយ ងើបចេញពីកាយតូចដែលដេករមួលលើដី ក្រហមជាំត្រង់.កដោយកម្លាំងដៃប្រុសមាឌធំសង្កត់ច្របាច់ដូចចង់ឲ្យដាច់ខ្យល់ភ្លាមៗ
«ខឹខឹ...! ហ្ហឹហ្ហឹ!!» រាងតូចខិតខ្លួនផ្អែកខ្នងនឹងសរសរក្បែរនោះ សក់ក្បាលរញ៉េរញ៉ៃកែវភ្នែកក៏សម្លឹងទៅចំកាមេរ៉ាដែលពួកគេ រៀបចំសម្រាប់ថតពេលបន្តិចទៀតនេះ
________
យ៉ុនហ្គីបានខលមកជុងហ្គុកដែលកំពុងនៅជាមួយថេយ៉ុង ម្នាក់ៗផ្ដើមឆ្លេឆ្លាលើសដើម បន្ទាប់ពីបានដំណឹងថាបាត់ជីមីន
«យើងនឹងទៅដល់ឥលូវហើយ តោះថេយ៍ យ៉ុនហ្គីគេកំពុងឲ្យកូនចៅស៊ើបរកកន្លែងរបស់អាជេឃ្យុងហើយ» ជុងហ្គុកទាញដៃ រាងតូចឲ្យមកតាមខ្លួនដើម្បីឡើងឡានបើក ទៅតាមផ្លូវដែលយ៉ុនហ្គីបានប្រាប់មក
«បង ហេតុអីក៏ជីមីនទៅនៅទីនោះវិញ?»
«អាយ៉ុនប្រាប់ថាជីមីនសុំមកផ្ទះវិញ ទើបគេ មិនបាននឹកនាជូនមក ហើយកាលដែលបាត់ទៅក៏មិនដឹងថាពួកវាចាប់ជីមីនទៅឬយ៉ាងណាដែរ» ជុងហ្គុក
«ឬមួយថ្ងៃមុនដែលវាមកទីនេះព្រោះមកគម្រាមអ្វីដល់ជីមីនទៀត?» ថេយ៉ុង
«គម្រាម?» ជុងហ្គុកបើកឡានបណ្ដើរ
«យប់នោះវាថាសុំនិយាយជាមួយជីមីន ហើយនិយាយពីរូបថតតែអូនមិនដឹងថារូបអ្វីទេ វាអាចជាអ្វីដែលជីមីនខ្លាចមកដល់ពេលនេះទេដឹង?» ថេយ៉ុងចងចិញ្ចើមចូលគ្នា
«វាក៏អាច ព្រោះពីមុនគេធ្លាប់ជាសង្សារគ្នា បងមិនហ៊ាននិយាយថាពួកគេធ្លាប់...»
«តើលោកយ៉ុនគេគិតយ៉ាងមិច? គេខឹងនឹងជីមីនដែរទេ? ហើយគេអាចនឹងធ្វើបាបមិត្តអូនទេ? បង...កុំឲ្យគេធ្វើបាបជីមីនណា» ថេយ៍គិតវែងឆ្ងាយខ្លាចថាយ៉ុនហ្គីខឹងហើយ សម្លាប់ជេឃ្យុងដោយទាំងជីមីនទៀត
«មិនអាចទេ យ៉ុនហ្គីស្រលាញ់មិត្តអូនសឹងលេបហើយ គេមិនដាច់ចិត្តធ្វើអញ្ចឹងទេ បងហ៊ានធានា» ជុងហ្គុកស្គាល់ចរឹកមិត្តច្បាស់ទើបហ៊ានធានាដោយប្រាកដចិត្ត ។
_______
សកម្មភាពដដែលដែលធ្លាប់កើតឡើងលើជីមីនក៏កើតឡើងម្ដងទៀត ប៉ុន្តែលើកនេះកាមេរ៉ាបញ្ឈរថតយកសកម្មភាពអសីលធម៌ នេះសម្រាប់ទុកគម្រាមដល់ថ្ងៃក្រោយ ពីមុនត្រឹមរូបថតក៏ជាស្រមោលខ្មៅងងឹតសម្រាប់រាងតូចហើយទម្រាំតែវីឌីអូទៀត
«អ្ហឹកៗ...សុំអង្វរណា៎ សុំដោះលែងខ្ញុំទៅ» ជីមីនទឹកភ្នែកជោគថ្ពាល់ទាំងគូ ក្នុងចិត្តទាំងភ័យខ្លាចទាំងឈឺចាប់រកពាក្យថ្លែងមិនត្រូវ
«ដោះលែងឲ្យឯងទៅមានក្ដីសុខ ចំនែក យើងត្រូវអាថៅកែនោះតាមសម្លាប់ហ្នឹងមែនទេ? ហ្ហឹស! យើងមិនល្ងង់ដូចឯងទេ» ជេឃ្យុងញញឹមចំអកឲ្យរាងតូចដែលគេងញ័រខ្លួនដូចកូនសត្វក្រោមក្រញ៊ាំសត្វចង្រៃ
«តាំងពីដំបូងគឺបងបោកខ្ញុំ អ្ហឹក បងធ្វើបាបខ្ញុំ មុនទេ វាជាកម្មពៀរបងមិនគិតថាវាតាមមកទាន់ហន់ទេហ្អី?» ជីមីន
«ស្អីគេ?!» ជេឃ្យុងចាប់បោចសក់រាងតូចខ្លាំងៗស្ទើររលើងឬសមកតាមដៃ
«អូយ អ្ហឹកៗ...ពួកយើងមានកម្មពៀរជាមួយគ្នាច្រើនពេកហើយ ឈប់សាងបាបទៀត ទៅណា៎» ជីមីនលើកដៃសំពះអង្វរកគេជាថ្មី អាចថាមានកម្មជាមួយគេពិតមែនទើបមិន ព្រមព្រ័តប្រាស់ទៅណាសោះ
«អត់ទេ យើងគិតថាយើងនឹងចងពៀរជាមួយឯងដល់ស្លាប់ ព្រោះឯងបានចាក់ ភ្នែករបស់យើង នៀក!ភ្នែករបស់យើងខ្វាក់ដោយសារស្នាដៃឯង» នាយចាប់ច្របាច់ចង្ការតូចខ្លាំងៗនិងអូសដៃដេញទៅដល់ថ្ពាល់និងក្បែរៗភ្នែករបស់ជីមីន ក៏មានអារម្មណ៍ថាញញើតខ្លាំងដែរខ្លាចក្រែងនាយហ៊ានចាក់ភ្នែករបស់ជីមីនវិញ
មិនបង្អង់យូរម្នាក់ៗនាំគ្នាចាប់ដោះអាវចេញទោះបីជាត្រូវគេបដិសេដក៏ដោយ
«អ្អា៎..អ្ហឹកៗ កុំធ្វើបាបខ្ញុំអី បងយ៉ុនជួយអូនផង អ្ហឹកៗ...» កាលៈទេសៈបែបនេះបាននាំ ចិត្តរាងតូចឲ្យនឹកដល់នាយជាសង្សារ ដែលតែងតែមើលថែថ្នាក់ថ្នមខ្លួនយ៉ាងល្អ ឲ្យឆាប់មកជួយទោះជាដឹងថាគេមិនមកក៏ដោយចុះ
«ហ្ហើយ! ហៅរកវាធ្វើស្អី? អាណាមកជួយឯងទៀត? វាខ្ពើមឯងសឹងស្លាប់ហើយមិនដឹងខ្លួនទេហ្អី?» ជេឃ្យុងទះរាងតូចមួយ ដៃបែកឈាមតាមគែមមាត់ វឹលមុខខ្ញាល់
«អត់ទេ យ៉ាងណាក៏គាត់មិនធ្វើអញ្ចឹងដែរ អ្ហឹកៗ លែ.ល្ហែង...» ជីមីន
«ចង់ស្ដាប់ថាវានិយាយអីខ្លះទេ?» ជេឃ្យុង ដកយកទូរសព្ទមកបើកសម្លេងរបស់យ៉ុនហ្គី ដែលក្នុងនោះគេនិយាយសើចពីរឿងក្មេងដែលគេធ្លាប់បានលេងសើចជាមួយ វាជាសម្លេងចាស់ៗកាលយ៉ុនហ្គីមិនទាន់មក
ស្គាល់ជីមីនម្លេះ ប៉ុន្តែគេបានវាមកពីណា?
«អត់! អត់ទេ អ្ហឹក អត់ទេ!!» រាងតូចស្រែក ប្រកែកខ្លាំងៗមិនព្រមទទួលជឿស្ដាប់នូវសម្លេងដែលស្គាល់ច្បាស់ហើយថាជារបស់យ៉ុនហ្គីពិតមែន គេពិតជាយកយើងលេងសើច កាលដែលគេធ្វើល្អទុកយើងដូចជាគ្រាប់ពេជ្រព្រោះគេកំពុងស្រលាញ់យើង ពេលអស់ចិត្តអ្វីៗក៏ត្រលប់ទៅដូចអ្នកមុនៗ គេនឹងទាត់យើងចោលហើយរកអ្នកថ្មីមកជំនួសយើងដដែល
«អ្អា៎...!! អ្ហឹកៗ ល្ហែង កុំៗ អ្អា៎...» រាងតូចស្រែកខ្លាំងៗដូចគេចាក់.កទប់អារម្មណ៍ខ្លួនឯងមិនបាន ខួរក្បាលរបស់គេច្របូកច្របល់វឹលវល់ជាមួយទឹកមុខចំអករបស់ជេឃ្យុង និងយ៉ុនហ្គីរួមជាមួយអ្នកគ្រប់គ្នានៅជុំវិញខ្លួន ជីមីនងើយមើលទៅគេសើចចំអកនៅព័ទជុំវិញ ងាកទៅណាក៏មានតែមនុស្សសើចចំអក មានតែមនុស្សរុញច្រានឲ្យខ្លួនគេចេញឆ្ងាយ គ្រប់គ្នាខ្ពើមរអើម គ្រប់គ្នាបោះបង់ខ្លួនចោលអស់ហើយ
«អ្ហឹកៗៗ...អ្ហា៎...ខ្ញុំមិនជឿអ្នកណាទេ ខ្ញុំមិនចង់ឆ្គួត ខ្ញុំមិនចង់នៅម្នាក់ឯងទេ អ្ហឹកៗ កុំចោលខ្ញុំអី កុំៗ កុំសើចចំអកឲ្យខ្ញុំអី អ្ហឹកៗ... មិនមែនទេគាត់ស្រលាញ់ខ្ញុំ គាត់មិនអ្អា៎...» 😭 ដៃជើងជីមីនញ័រតតាក់ក្ដាប់ខ្ញាំខ្លួនឯង ខ្វាចខ្លួនឯង លែងដឹងឈឺលែងដឹងផ្សាអ្វីអស់ហើយ ចិត្តនិងខួរក្បាលប្រាប់ថាយ៉ុនហ្គីគេមិនបាននិយាយពាក្យដែលខ្លួនបានលឺទេ
«គេឆ្គួតទេដឹង?» មិត្តជេឃ្យុងសួរគ្នាទៅមកក្រោយឃើញទង្វើរបស់ជីមីន
«នែ! ឈប់! ន្ហែ...» ជេឃ្យុងចាប់កដៃជីមីនឲ្យស្ដាប់គេនិយាយ មិចក៏សុខៗដូចមនុស្សឆ្គួតចូលអញ្ចឹង?
«គេស្រលាញ់ខ្ញុំ គេមិនខ្ពើមខ្ញុំទេ អ្ហឹកៗ...» ជីមីនងើយប្រាប់ជេឃ្យុងទាំងបើកភ្នែកធំៗ ក្រឡោតៗលើកដៃចាប់កអាវជេឃ្យុងវិញ ដូចជាចង់ប្រាប់នាយថាយ៉ុនហ្គីស្រលាញ់ខ្លួនណាស់ 😢
«យើងថាគេឆ្គួតហើយ មើលសភាពចុះ»
«ឆ្គួតហ្អេះ? ហេតុអី?» នៅសួរថាហេតុអីបានទៀត វាកើតឡើងមករាប់ខែហើយ គ្រាន់តែជីមីនមិនដែលនិយាយ ស្រមោលខ្មៅដែលតាមលងបន្លាចរាល់យប់ ក្នុងខួរក្បាលបានប្រសើរឡើងមួយគ្រាហើយ
ចុងក្រោយក៏មកជួបរឿងដដែលៗម្ដងទៀត
______
ជំនិតរបស់យ៉ុនហ្គីបាននាំគេមកដល់ឃ្លាំងដែលជេឃ្យុងនាំជីមីនមកហើយ នាយមិនរងចាំកូនចៅចូលមុនទេ អន្ទះសារស្ទុះរត់ចូលទៅខាងក្នុងយ៉ាងរហ័ស
សម្លេងធាក់ទ្វារមិត្តជេឃ្យុងដែលដើរទៅអើតមើលដូចជាជួនពេលគេធាក់របូតគន្លឹះល្មម ទើបធ្វើឲ្យអាម្នាក់នោះខ្ទាតតាមកម្លាំងជើងអ្នកធាក់ពីក្រៅផ្ងាកក្រោយមួយទំហឹង
«អូយ...!!»
«ហ្ហឿយ ស្អីអញ្ចេះ?» ជេឃ្យុងស្ទុះងើបមើលអ្នកណាចូលមក តែដូចជាចូលទៅឲ្យគេហក់ធាក់បន្ថែមម្នាក់ទៀត
ឌឹបបប!! មួយជើងពីយ៉ុនហ្គីចំកណ្ដាលដើម ទ្រូងរបស់ជេឃ្យុង នាយហក់ធាក់តាមកំហឹងដែលឆេះណែនពេញក្នុងទ្រូង
ឌឹបបបៗៗ...!! មិនត្រឹមតែហក់ធាក់ទេថែម ទាំងឡើងជិះដាល់ខ្លាំងៗពេញកណ្ដាប់ដៃ ទៀត មុខរបស់នាយដូចខ្មោចចូលអញ្ចឹង
«ជីមីននៅឯណា? អាចង្រៃ ប្រាប់មកជីមីន នៅឯណា?!» យ៉ុនហ្គីដាល់ជេឃ្យុងញាប់ដៃបែកមុខបែកមាត់ ឈាមជោគមុខនិងខ្លួន សន្លប់ស្ដូកក៏យ៉ុនហ្គីមិនព្រមបញ្ឈប់ព្រោះតែខឹងខ្លាំងនូវសារសម្លេងដែលគេផ្ញើទៅឌឺដងឲ្យខ្លួន
«នែឈប់! ឈប់យ៉ុនហ្គី បើវាងាប់ឯងនឹងមានទោស បានហើយឆាប់ទៅរកជីមីនវិញ» ជុងហ្គុកងាករកមើលជីមីននិងឃាត់មិត្តដែលគិតតែពីវាយជេឃ្យុងមិនដកដៃ
«ជីមីននៅឯណា?» យ៉ុនហ្គីចាប់ក្របួច.ក អាវអាម្នាក់ដែលជាមិត្តរបស់ជេឃ្យុង
«ជេឃ្យុងបានប្រាប់គេថាលោកលែងចង់ជួបគេ ហើយលោកក៏ព្រមឲ្យជេឃ្យុងយកគេមកធ្វើអីក៏បានតាមចិត្ត តែ! ពួកយើងមិនទាន់បាន...អ្ហា៎...បាក់ដៃខ្ញុំហើយ អ្ហាស៎!»
«អូយ...គេរត់បាត់ហើយ» មុននោះពេលដែលជីមីនកំពុងតែវង្វេងខ្លាំងម្នាក់ៗមិនបានចាប់ភ្លឹកថារាងតូចក្ដាប់បានកាំបិតក្នុងដៃទេ សុខៗគេក៏លើកឡើងផ្ជង់គ្រប់គ្នាមិនឲ្យចូលជិត អាម្នាក់ដែលឆ្លើយនេះក៏របួសដៃបន្តិចដោយសារកាំបិតនោះដែរ
«រត់?!» យ៉ុនហ្គីងាកមើលមុខជុងហ្គុកនិងថេយ៉ុង ម្នាក់ៗប្រញាប់ដកយកទូរសព្ទមក មើលក្រែងជីមីនខលរកជំនួយបន្ទាប់ពីរត់ គេចបាន ប៉ុន្តែមិនមានលេខណាខលមកទេ ចុះគេរត់ទៅណា??

To be continue.....
លីលី វីស្ទែន 🌸

🥀 ស្លាកស្នាមនៃបេះដូង 💔Where stories live. Discover now