ភាគ:៣៩

33 1 0
                                    


    ពេលវេលាមួយនេះបានមកដល់ហើយរីហ្វីដានិងបងស្រីបានរៀបចំពិធីបុណ្យសពរបស់ប៉ាម៉ាក់យ៉ាងធំដុំក៏ព្រោះតែគ្រួសារនាងមានមុខមាត់កេរ្តិ៍ឈ្មោះក្នុងសង្គមគ្រប់គ្នាក៏បានស្គាល់ដែរ ។ នៅក្នុងពិធីបុណ្យមានភ្ញៀវកិត្តិយសជាច្រើនសុទ្ធតែបុគ្គលល្បីល្បាញពេញប្រទេសជប៉ុនផងក៏មានអ្នកផ្សេងៗទៀតជាច្រើនរាប់មិនអស់រីហ្វីដានាងជាអ្នកនៅឈរចាំទទួលភ្ញៀវញឹកញាប់ឃើញមានគេមកជាហូរហែរ ។
« ពូសូមចូលរួមសោកស្ដាយផងថាក្មួយ » លោកពូម្នាក់ដែលជាអ្នកជំនួញរកស៊ីដៃគូរសហការរបស់លោកប៉ានាងគាត់បានមកចូលរួមដែរម៉្យាងគាត់បានឃើញបានស្គាល់រីហ្វីដាហើយថានាងជាកូនពៅប្រចាំគ្រួសារពីព្រោះលោកវ៉ាងជាអ្នកនិយាយដោយខ្លួនឯងថានាងជាកូនបង្កើតដែលបានទៅរឥននៅក្រៅប្រទេសតែប៉ុណ្ណឹងបានគ្រប់គ្នាមិនសួរនាំទៀត ។
«ចា៎ស!ក្មួយអរគុណលោកពូហើយដែលបានមកចូលរួម » រីហ្វីដានាងនិយាយទាំងគួរសមដាក់គាត់ នាងបានស្គាល់នឹងយល់ពីគាត់ច្បាស់ហើយ ។
«មិនអីទេក្មួយយ៉ាងណាលោកវ៉ាងជាដៃគូររកស៊ីជាមួយគ្នាហើយស្គាល់គ្នាបានច្បាស់ដែរបើពូមិនមកវាដូចមិនសមសោះ » លោក យ៉ាហាកុ ពោលទាំងញញឹម បើគាត់មិនមកដូចមិនសមជាអ្នកធ្លាប់ស្គាល់សោះបែបនេះហើយបានគាត់ត្រូវតែមករកស៊ីជំនួញតែមួយជាមួយគ្នាមកច្រើនឆ្នាំដែរហ្នឹង ។
« អញ្ជើញលោកពូចូលទៅខាងក្នុង » គាត់ចូលទៅខាងក្នុងតាមការនិយាយរបស់រីហ្វីដា នាងឈរចាំមើលមានមនុស្សមករហូតមិនឲ្យដាច់កន្ទុយភ្នែកទេ ។ ស្រាប់តែពេលនោះមានឡានទំនើបមួយគ្រឿងឈប់ចតនៅក្បែរផ្ទះនាង រីហ្វីដាឈរមើលទាំងងឿយឆ្ងល់ថាជានរណា?
«ខ្ញុំសូមចូលរួមសោកស្ដាយចំពោះហេតុការណ៍ដែលបានកើតឡើងនេះផងណាអ្នកនាង ខ្ញុំមិនគិតថាវាលឿនដល់ថ្នាក់នេះសោះ » អ្នកដែលបានជិះឡាននោះមកជានគូឡេស្ទីននេះហើយគេមកជាមួយជីជីប្អូនស្រីនាយគូឡេស្ទីននាយមិនទាន់បានជួបនិយាយគ្នាជាមួយប៉ាម៉ាក់របស់ហ្វាន់ឌីម៉ាផងក៏មានរឿងកើតបានមុនបាត់ហើយគេស្លុតចិត្តនិងរឿងមួយនេះខ្លាំងណាស់ ។
« ពិតមែនហើយបង ខ្ញុំក៏សោកស្ដាយដូចគ្នា ខ្ញុំគិតថាថ្ងៃនេះមកលេងលោកពូអ្នកប៉ុន្ដែជាអកុសលពួកគាត់បានស្លាប់ទៅហើយ ហ៊ឹកៗៗៗ » ជីជី នាងតូចនិយាយទាំងអួលដើមកស្ទុះមកអោបករីហ្វីដាភ្លាមៗនាងសោកស្ដាយខ្លាំងមែនទែន ។

🤍ត្រឡប់ស្នេហ៍ថែបេះដូង🤍(រដូវកាលទី2បន្ទាប់ពីរឿង សំឡេងបេះដូង)Where stories live. Discover now