ភាគ:២៨

23 1 0
                                    


ភាគ:២៨
   និយាយពីថាហ្វាន់ឌីម៉ានាងមើលរបស់របរក្នុងភូមិគ្រឹះនេះមិនដាក់ភ្នែកទេនាងមើលរហូតតាំងពីដើរចូលមកដំបូងរីហ្វីដានាងបានតែក្រវីក្បាលអស់អីត្រូវនិយាយហើយ បើបងនាងគាត់ធ្វើរឹកពាចឹង ។
« អង្គុយចុះសិនមក » រីហ្វីដានាងញញឹមដាក់គាត់ប៉ុន្តែត្រូវគាំងស្ញញវិញពេលឃើញជុងគុកនៅទីនេះជាមួយលោកប៉ាធម៌របស់នាង ហ្វីដានាងធ្វើខ្លួនមិនត្រូវទាល់តែសោះបើខានជួបគ្នាច្រើនថ្ងៃហើយតាំងពីពេលនាងបានទៅខនដូររបស់គេមកម្លេះឥឡូវនេះមកជួបគេឆៅៗបែបហ្នឹងនាងមិនហ៊ានសម្លឹងមើលមុខគេទេនាងខ្លាចថាគេដឹងពីអាថ៌កំបាំងរបស់នាងណាស់ ជុងគុកវិញគេមើលទៅរីហ្វីដា ហ្វាន់ឌីម៉ា ម្ដងម្នាក់ៗ។
( ម៉េចក៏នាងមកទីនេះបាន? អូរ! ឬក៏ជានាង? ) ជុងគុកគិតពិចារណាក្នុងចិត្តថានាងជាក្រុមតែមួយជាមួយនិងគេឬ? ដូចមិនជឿសោះថារីហ្វីដា ហ្វៀឌីណា ចូលមកគ្រប់គ្រងក្នុងសង្គមងងឹតដូច្នេះ?
( ហេតុអ្វីគេមកទីនេះ? គេត្រូវជាអ្វីជាមួយលោកប៉ាដែរទៅ? ) រីហ្វីដានាងក៏គិតក្នុងចិត្តដែរ គេត្រូវជាអ្វីនឹងលោកប៉ារបស់នាង? គេមកបានដោយរបៀបណា? គេជាអ្នកណាឲ្យប្រកដដែរទៅ? តាមមើលទៅគេគួរឲកយសង្ស័យណាស់!
« ពេលនេះមកគ្រប់គ្នាអស់ហើយឬ? » លោក យ៉ាគូសាស្រដីពេលមើលទៅក្មួយសម្លាញ់និងកូនស្រីគាត់ដូចមិនចង់ត្រូវគ្នាសោះមើលមុខគ្នាដូចចង់គំនុំតាំងពីពេលណាមិនដឹងទេ?
« ខ្ញុំមិនដឹងទេ » ជុងគុកគេឆ្លើយបែបមិនដឹងពិតមែនព្រោះមិនដឹងថាមានគ្នាប៉ុន្មាននាក់ផងឲ្យគេទៅដឹងដោយដូចម្ដេច?
« ហ៊ឹម....! ដូចជានៅខ្វះម្នាក់ទៀត » លោកយកដៃមកទ្រចង្ការរកនឹកថានៅសល់អ្នកណាម្នាក់ទៀតទៅ? រីហ្វីដានាងក៏កំពុងតែរងចាំស្ដាប់ចម្លើយដែរថាម្នាក់នោះជានរណា?
« អ្នកណាទៅលោកប៉ា? » លឺនាងហៅតែលោកប៉ាមួយម៉ាត់នេះភ្លាមជុងគុកចាប់ផ្ដើមស្លេស្លឺនាងទៅក្លាយជាកូនរបស់លោកពូគេពីពេលណា? ហេតុអ្វីក៏ទៅជាចឹង? ជុងគុកគេមិនយល់ មិនដឹងថាមកពីមូលហេតុអ្វីឲ្យប្រកដដែរទៅ? គេស្មុកស្មាញទៀតបាត់នៅពេលចូលរឿងមួយនេះមក ៊
«ជុងគុកឯណាហាមិ?ក្មួយមិនហៅគេមកជាមួយដែរទេ? » ម្ដងនេះគ្មានអ្នកណាទៀតទេរីហ្វីដា និង ហ្វាន់ឌីម៉ា ស្លឺភ្នែកអស់ត្រចៀកទាំងគូរលឺពេញៗថាគាត់ហៅជុងគុកថា"ក្មួយ" ហ្វាន់ឌីម៉ាក៏មិនខុសពីប្អូនដែរនាងមិនដែលនឹកស្មានទាល់តែសោះថានាងជាកូនធម៌របស់គាត់ហើយគាត់ក៏ជាលោកពូរបស់ជុងគុកនេះដូចក្រឡាប់ក្រឡិនណាស់ ។
« ហាមិនៅឯខាងក្រៅឯណោះ ខ្ញុំស្មានតែលោកពូមិនឲ្យគេចូលមកហើយ » ជុងគុកគេនិយាយមកជាហេតុផលវាជាសិទ្ធរបស់លោកពូរបស់គេ ។
« អញ្ចឹងឯងទៅហៅគេមក  » គាត់បង្គាប់បញ្ជាឲ្យជុងគុកអ្នកទៅហៅហាមិខ្លួនឯង គេចង្អុលមើលទៅខ្លួនឯងហេតុអ្វីត្រូវគេជាអ្នកទៅ? គេមិនទៅឡើយ។
« ខ្ជិលណាស់ ពូឲ្យអ្នកផ្សេងទៅហៅបន្តិចមក »ណ៎កកូនចៅខ្លួនឯងមកចង់ពឹងអ្នកផ្សេងឲ្យទៅហៅចៅហ្វាយគេអីក៏ខ្ជិលយ៉ាងនេះ? ចេញចរិតមកឲ្យកូនចៅមើលងាយណាស់ ។
« ន៎ែក..! កុំមើលមកខ្ញុំណា » ហ្វាន់ឌីម៉ានាងហាមមិនឲ្យគេមើលមុខនាងទេបំណងនេះចង់ឲ្យនាងទៅហៅច្បាស់ណាស់នាងមិនទៅជាមួយទេមកមើលមុខនាងទៅកើតដែរ ។
«ឌីម៉ាក្មួយទៅបន្តិចទៅណាពូសុំទៅចុះកុំទៅប្រកាន់ក្មួយប្រុសពូអីគេជាមនុស្សខ្ជិលណាស់ ដូច្នេះហើយសូម្បីតែរឿងបន្តិចសោះគេធ្វើមិនបាន » លោកពូនិយាយពីគេឲ្យអ្នកទាំងពីរបានស្ដាប់ ជុងគុកអាម៉ាសមុខមិនតិចដែរពេលលោកពូរបស់ខ្លួនមកហែកក្ដេរ៌គេទៅមុខស្រីៗ ។
« ច៎ាសបានលោកពូ » មុនដំបូងនាងចង់ប្រកែកមិនទៅប៉ុន្ដែនាងក៏យល់ព្រមទៅទាល់តែបានមិនចង់ឲ្យលោកពូខកចិត្តលើនាងទេ ។
នាងខំដើររកមើហាមិនៅមុខផ្ទះហើយមិនបានឃើញសោះមិនដឹងជាគេទៅដល់ទីណាទេបើនៅកន្លែងឡានចតទុកនោះគេមិនបាននៅក្នុងឡានទៀត ។
« លោកមានបានឃើញហាមិដែរទេ? » នាងសួរទៅអង្គរក្សម្នាក់ឈរយាមនៅមុខនោះ ថាបានឃើញហាមិដើរមកកាត់នេះទេ?
« ឃើញតើអ្នកនាង ខ្ញុំឃើញគេដើរទៅខាងក្រោយផ្ទះមិញនេះឯង » អង្គរក្សនោះក៏ឆ្លើយប្រាប់នាង ហ្វាន់ឌីម៉ាបានលឺហើយមិននៅបង្អង់យូរក៏រត់ចេញទៅយ៉ាងលឿនមិនបានទៅនិយាយអរគុណគេអីមួយម៉ាត់ដឹងភ្លាមរត់ទៅវឹង ។
« លោក » ហ្វាន់ឌីម៉ានាងមកដល់ឃើញហាមិនៅអង្គយលើបង់មួយកន្លែងហើយនាងស្រែកហៅគេតែមិនបានហៅទាំងឈ្មោះទេ ហាមិងាកមកតាមប្រភពសម្លេងដែលបានស្រែកហៅគេយឺតៗរហូតបានដឹងថាជាស្រីមាត់ដាចម្នាក់នេះសោះនាងមកដល់ទីនេះដោយរបៀបណា? ហើយម៉េចនាងដឹងថាខ្លួននៅទីនេះ?
« នាងមកបានយ៉ាងម៉េច? » ហាមិអត់ងឿយឆ្ងល់មិនបានមែនឃើញនាងមកដល់ជិតហើយក៏សួរនាងមនុស្សធម្មតាៗដូចនាងចូលមកទីនេះបានរបៀបម៉េច? នេះទាល់តែជាអ្នកស្គាល់គ្នាជាមួយម្ចាស់ភូមិគ្រឹះនេះទើបអាចចូលមកបាន ។
«ខ្ញុំគ្មានពេលបកស្រាយប្រាប់លោកទេឥឡូវនេះឆាប់ងើបឡើងមកខ្ញុំប្រញាប់នាំលោកទៅជួបលោកពូ » ហ្វាន់ឌីម៉ានាងឈរស្រែកប្រាប់គេមិនបាននិយាយអីស្រួលៗឲ្យស្រួលស្ដាប់គ្នាសោះនិយាយសុទ្ធតែគំហកមិនបាត់ ហាមិឆ្ងល់ទៀតហើយ អ្នកណាទៀលោកពូរបស់នាង? មកហៅគេរកស្អី? នាងចេញមកប្លែកៗ ។
« ខ្ញុំអត់ទៅទេ ខ្ញុំនៅចាំចៅហ្វាយរបស់ខ្ញុំនាងទៅមុនចុះ » ហាមិនៅប្រកាន់ជំហររបស់ខ្លួនដដែលមិនព្រមទៅជាមួយនិងនាងទេដល់ពេលចឹងនាងខឹងគេឡើងញ័រសាច់ហើយម៉េចក៏និយាយមិនចេះស្ដាប់គ្នាសោះអញ្ចឹង? គេនៅរងចាំចៅហ្វាយនាយចេញមកសិនទលបគេអាចទៅណាបានដោយសេរីប៉ុន្ដែឥឡូវគេជាប់រវល់ហើយ ។
« លោកខ្ញុំហៅទៅពិតមែនណា? គ្រប់គ្នានៅរងចាំវត្តមានរបស់លោកឥឡូវនេះលោកអាចទៅជាមួយខ្ញុំបានទេ? » ហ្វាន់ឌីម៉ានាងចង់ទៅបោកក្បាលឲ្យងាប់ណាសៀនាងនិយាយប៉ុណ្ណឹងហើយគេនៅមិនយល់ន័យនាងទៀត? នាងឡើងអស់វិធីហើយប្រាប់ត្រង់ហលយនៅមិនទៅ ។
« នាងចង់នាំខ្ញុំទៅណា? » គេលើកចិញ្ចើមម្ខាងសួរនាង
«លោកងើបសិនមកគុំតែដឹងទេបើលោកនៅយឺតយ៉ាវទៀតគ្មានអ្នកណាបានព័ត៌មានអីទៅវិញឡើយលោកខ្ញុំសុំម្ដងទៅចុះណា » ហ្វាន់ឌីម៉ានាងអង្វរគេឲ្យទៅនាងនិយាយអស់ច្រើនហើយគេនៅអូសក្រឡាយូរសាំច្រើនណាស់ ។
« នាងឲ្យខ្ញុំទៅជួបលោកពូណារបស់នាង? »
« លោកពូ យ៉ាគូសា លោកប្រហែលជាស្គាល់ហើយព្រោះតែគាត់ប្រើតែឈ្មោះមួយនេះប៉ុណ្ណោះ » នាងនិយាយរៀបរាប់ប្រាប់គេមួយៗ នេះគេនិយាយមិនស្ដាប់គ្នាពិបាកជាងក្មេងមត្តេយ្យទៀតលោកព្រះឲ្យនាងនៅវាចារ៉ាយរ៉ាប់ដល់ស្មានណាទៀតទើបគេព្រមទៅ ។

🤍ត្រឡប់ស្នេហ៍ថែបេះដូង🤍(រដូវកាលទី2បន្ទាប់ពីរឿង សំឡេងបេះដូង)Where stories live. Discover now