Ep 05: មិនច្បាស់លាស់
☆Skip☆
ជុងវ៉ុន អង្គុយលេងម្នាក់ឯងលើសាឡុងទាំងឯកា គេត្រលប់មកពីសាលាវិញមួយសន្ទុះហើយ តែថ្ងៃនេះមិនទាន់ឃើញពូជេយ៍ត្រលប់មកពីរមន្ទីរពេទ្យវិញទៀត ប្រហែលមិនបានញ៉ាំបាយថ្ងៃត្រង់ជាមួយទេមើលទៅ គិតហើយក៏ Sad បណ្តោយ។
«អ្នកប្រុសតូច! លោក ជេយ៍ ខលមកប្រាប់ថាថ្ងៃនេះគាត់មិនត្រលប់មកផ្ទះវិញទេ ឱ្យអ្នកប្រុសញ៉ាំបាយជាមួយលោកគ្រីសមុនទៅ»
«ហ៊ឺម!» ជុងវ៉ុន ដកដង្ហើមធំរួចក៏ងក់ក្បាល ឱ្យញ៉ាំបាយជាមួយគ្រីសមែនទេ គ្រីសក៏មិនបានត្រលប់មកវិញដែរ អ៊ីចឹងមានតែ alone ហ្នឹងឯង។ មិនដឹងជាស្អីទេភូមិគ្រឹះធំប៉ុនណាណីតែកុំមើលគ្មានមនុស្សសោះ។
«ម្នាក់ៗចូលចិត្តទុកខ្ញុំចោលណាស់ ដឹងអត់ថាវាឯកាប៉ុណ្ណា?» ជុងវ៉ុន គិតក្នុងចិត្តហើយក៏អង្គុយញ៉ាំអីទាំងកណ្តោចកណ្តែងម្នាក់ឯងទៅ។
------
យើងក្រឡេកទៅមើលនៅឯមន្ទីរពេទ្យវិញថ្ងៃនេះ ជេយ៍ មិនបានមកញ៉ាំបាយ ក៏ដោយសារតែសង្សារសំណព្វចិត្តរបស់គេបានយកអាហារមកឱ្យហ្នឹងឯង។
«ឆ្ងាញ់ទេ?»
«អ៊ឺម!» ជេយ៍ ងក់ក្បាលដាក់សង្សារហើយក៏បន្តញ៉ាំ មីគីអង្គុយមើលសង្សារទាំងញញឹម។
«អូនញ៉ាំជាមួយបងមក!»
«អត់ទេ! អូនធ្វើវាសម្រាប់បង បងញ៉ាំទៅ»
«អត់ទេ! អូនមកញ៉ាំដែរមក» ជេយ៍ទាញដៃសង្សារឱ្យមកអង្គុយញ៉ាំបាយជាមួយគ្នា ដោយខ្ជិលប្រកែកទើប មីគី យល់ស្របតាមគេទៅ។ ជេយ៍ មិនយល់ទេគេនៅជាមួយមីគី តែហេតុអីក៏គេស្រាប់តែនឹកឃើញដល់ ជុងវ៉ុន ទៅវិញ?
«បងឈឺមែនទេ? ហេតុអ្វីធ្មឹងៗអ៊ីចឹង?» មីគី ឃើញសង្សារភ្លឹកៗនាងក៏សួរ នាងគិតថាប្រហែលជាមកពី ជេយ៍ ធ្វើការច្រើនពេកគ្មានពេលសម្រាកហើយមើលទៅ។
«បងមិនអីទេ!»
«បងអ្ហា៎ អូនចង់ទៅលេងផ្ទះបងនិងជុងវ៉ុន» មីគីនិយាយឡើងទាំងធ្វើមុខគួរឱ្យអាណិត។
«ល្អតើបើអូនចង់ទៅ ល្ងាចនេះចាំបងទៅទទួលអូន»
«មិនបាច់ពិបាកបងទេ អូនអាចឱ្យប្អូនអូនជូនទៅក៏បានដែរ»
YOU ARE READING
លោកពូកំពូលស្នេហ៍ "My Love Uncle"
Romance...រឿងនេះអំពីស្នេហារវាងពូនិងក្មួយចិញ្ចឹម។ ដែលជេយ៍ គឺជាពូរបស់ ជុងវ៉ុន នាយបានចិញ្ចឹមគេតាំងពីប៉ាម៉ាក់គេបានគ្រោះថ្នាក់ចរាចរស្លាប់មកម្ល៉េះ។ ចង់ដឹងថាសាច់រឿងបន្តយ៉ាងណា អាចចូលអានទៅបាន...