VIII (a)/X

171 17 7
                                    

Ep 08

«អូននិយាយបែបនេះ ចង់ឱ្យយើងទៅទាក់ទងក្មេងស្រីនោះឬ?» ជេយ៍ និយាយទាំងលួចសើចនឹងចរិតប្រពន្ធក្មេងរបស់គេ ហើយមិនដឹងជាគិតអីនិយាយហើយក៏តាំងធ្វើឯងអន់ចិត្តតែខ្លួនឯង។

«គ្រាន់តែប្រាប់ បើចង់ទាក់ទងក៏នឹងងាយស្រួលនោះអី!» ជុងវ៉ុន តបទាំងសម្លក់ ជេយ៍ ចង់ជ្រុះគ្រាប់ភ្នែក អីយ៉ូយ! មើលចុះចេញចរិតខ្លាមកបណ្តើរៗហើយតើ។

«កាចម៉េះ? មិនបានគិតចង់ទាក់ទងអ្នកណាទៀតនោះទេ» ជេយ៍ និយាយទាំងញញឹមតិចៗ ព្រោះអត់សំណើចនឹងចរិតអ្នកខ្លះពេក។

«ស្រេចតែពូ ទោះពូចង់ទាក់ទងក៏មិនពាក់ព័ន្ធអីជាមួយខ្ញុំផង»

«ពិតមែន?!» ជេយ៍ ញាក់ចិញ្ចើមសួរអាល្អិតបែបលក្ខណៈចង់ឌឺដង ឯអ្នកម្ខាងទៀតក៏មិនឱ្យចាញ់គ្នា។

«ប្រាកដហើយ!» ជុងវ៉ុន ឆ្លើយយ៉ាងជឿជាក់។

...

«ញ៉ាំទៅ ម៉េចក៏ធ្វើដូចមិនឃ្លានចឹង?»

«ក៏មិនឃ្លានហ្នឹងហើយ ខ្ញុំឆ្អែតហើយ»

«ញ៉ាំទៅ ឬក៏ចង់ឈឺដើម្បីឱ្យ Doctor ម្នាក់នេះមើលថែ?»

«...? ពូគិតច្រើនពេកហើយ ខ្ញុំគ្មានគំនិតដូចដែលពូនិយាយទេ និយាយតែផ្តាស»

«បើអ៊ីចឹងឆាប់ញ៉ាំទៅ បើមិនញ៉ាំទេចាំយើងបញ្ចុកអូន»

«គិតអីរបស់ពូហ្នឹង ឈប់ហៅខ្ញុំថាអូនទៅ មិនទម្លាប់ទេ» ជុងវ៉ុន ធ្វើមុខដូចជាអ្នកពុលឡាន ធ្វើឱ្យរាងក្រាស់អង្គុយញញឹមមិនឈប់ រួចក៏ញ៉ាំអាហារវិញទៅ។

«រៀនទម្លាប់ឱ្យហើយទៅ បន្តិចទៀតក៏គង់នឹងអនុវត្តតើ យល់ល្អរៀនទម្លាប់ហៅយើង បង ឱ្យហើយក៏ល្អ គ្មានប្រពន្ធឯណាហៅប្តីថា ពូ នោះទេ»

«ពូនិយាយអី មិនចេះខ្មាសគេទេហេស៎»

«ខ្មាសនរណាទៅ?» ជេយ៍ សួរធ្វើពើ។

«ឈប់និយាយចូលហើយ» អាល្អិតថាហើយក៏ញ៉ាំបាយបន្តទៅ មិនចង់និយាយចូលច្រើនទេ តិចដាចឥឡូវហើយ។

ក្រោយពីញ៉ាំបាយរួច ជុងវ៉ុន ក៏ធ្វើការងាររបស់ខ្លួនតាម Online បន្ត។ ហើយភ្លាមនោះក៏លេចវត្តមាន ជេយ៍ ដើរចូលមកដោយមិនបានគោះទ្វារ នាយដើរទៅទម្លាក់ខ្លួនគេងលើគ្រែអាល្អិតធ្វើមិនដឹង។

លោកពូកំពូលស្នេហ៍ "My Love Uncle"Where stories live. Discover now