I/X

194 19 4
                                    

Ep1: ក្មេងគួរឱ្យស្រលាញ់

ជេយ៍ ផាក មានអាយុ33ឆ្នាំ គេមានរូបរាងស្រស់សង្ហាខ្លាំងណាស់ ឃើញភ្លាមលង់ដកចិត្តមិនរួចទេ សព្វថ្ងៃគេគឺជា Doctor ផ្នែកខួរក្បាលមានមន្ទីរពេទ្យផ្ទាល់ខ្លួនពីរកន្លែង និងមានខុនដូជាច្រើន ហើយសព្វថ្ងៃនេះក៏ជាសេដ្ឋីកាតខ្មៅដែរ។ ថ្វីដ្បិតតែអាយុរាងច្រើនមែនតែគេមិនទាន់មានគ្រួសារនៅឡើយទេអាចដាក់ពាក្យបាន នឹងបើកទទួល CV ឆាប់ៗ។ សព្វថ្ងៃនេះគេរស់នភូមិគ្រឹះមួយកន្លែងជាមួយក្មួយប្រុសរបស់គេ។

តុក! តុក!

«អ្នកប្រុសតូច! អ្នកប្រុសតូចក្រោកឡើង ដល់ម៉ោងទៅរៀនហើយ» សំឡេងគោះទ្វារបន្លឺឡើង ហើយអ្នកដែលមាននាមជាអ្នកបម្រើក៏បន្តស្រែកហៅទៅកាន់ចៅហ្វាយតូច។

«ខ្ញុំទៅឥឡូវហើយ!» សំឡេងអ្នកខាងក្នុងស្រែកប្រាប់មកវិញ។

«ចាស៎ អ៊ីចឹងខ្ញុំទៅវិញហើយ តែអ្នកប្រុសកុំភ្លេចប្រញាប់ចុះទៅក្រោមផង»

«បាទ៎ ខ្ញុំដឹងហើយ» រាងតូចតបហើយក៏ក្រោកពីលើគ្រែដើរទាំងបិទភ្នែកទ្រេតទោតទៅទៅបន្ទប់ទឹក កូនកំលោះនរណាគេទេខ្ជិលអស់ទាស់។

10 minutes ago...

អាល្អិតចុះទៅខាងក្រោមក្នុងទម្រង់ជាសម្លៀកបំពាក់សិស្សសាលា ទៅដល់តុអាហារក៏បោះកាតាបព្រូសលើតុហើយក៏អង្គុយចុះទៅ។ ដែលសកម្មភាពនេះមិនបានរំលងផុតពីក្រសែភ្នែកលោកពូកំលោះរបស់គេដែលឱបដៃឈរមើលដោយហួសចិត្តនោះទេ។ ហើយបន្តិចក្រោយមក ជេយ៍ ក៏ដើរទៅតុអាហារអង្គុយទល់មុខក្មួយរបស់គេ។ រីឯអ្នកបម្រើក៏ដួសបាយឱ្យចៅហ្វាយនាយ។

«បាយអ៊ីចឹងលេបមិនចូលទេ! ទំនើងបានតែមីទេតើឯង» ជេយ៍ ថាឱ្យក្មួយដែលកំពុងអង្គុយជ្រុំបាយ។

អ្នកដែលមាននាមជាក្មួយគ្រាន់តែឮពូថាឱ្យភ្លាមក៏តបវិញភ្លែត ឌឺដងមិនឱ្យចាញ់ទេ៖

«បាទ៎ ខ្ញុំទំនើងតែអ៊ីចឹង»

«យើងឱ្យឯងទៅរៀនឱ្យចេះដឹង មិនមែនឱ្យឯងមកវិញតមាត់យើងប៉ប៉ែសបែបនេះទេ ជាក្មេងឱ្យចេះគោរពមនុស្សចាស់ផង» ជេយ៍ ព្រលះមួយខ្សែទៅកាន់ក្មួយ។

លោកពូកំពូលស្នេហ៍ "My Love Uncle"Where stories live. Discover now