ភ្លើងប្រចណ្ឌ.

1.3K 26 0
                                    

ស្នេហាកាន់តែស្រឡាញ់ គឺកាន់តែងប់ងល់វង្វេងរង្វាន់គ្មានផ្លូវរក ហេតុ និងផលឃើញនោះទេ។ កាន់តែស្រឡាញ់ កាន់តែហួងហែង រហូតដល់ទង្វើមួយនេះ វាជ្រុលហួសកើតជាកំហឹងទោសៈក៏មាន

« ម៉ោះៗ! ជល់មួយ » សម្លេងផឹកសុីសប្បាយទ្រហឹងអឹងកងក្នុងភូមិ គ្រិះណូដាសៀ សុទ្ធតែជាបងប្អូនញាតិសន្ដានមកចូលរួមអបអរដែលយ៉ុនហ្គី ណូដាសៀក្លាយជាម្ចាស់ក្រុមហ៊ុននៃសង្វាក់ផលិតកម្ម ស្រាក្រហម ។  គេជាកូនទោលកំពូលអ្នកមានមួយរូបដែរ ទើបតែអាយុ ២៩ ឆ្នាំមានប្រពន្ធ មានកូនមួយហើយ ប្រពន្ធដែលគេបានស្រឡាញ់មិនមែនកូនអ្នកមានអីទេ ជីវភាពសមរម្យប៉ុណ្ណោះ មិនដឹងថាមានអ្វីពិសេសអាចយកបេះដូងណូដាសៀស្រឡាញ់ដល់ថ្នាក់ នេះនោះទេ ពួកគេរៀបការគឺគេធ្វើឲ្យប្រពន្ធគេមានកូនមុនការ....

« មកមួយថ្ងៃហើយ មិនឃើញប្រពន្ធវាសោះ » ជេយ៍សុងចាប់ និយាយឡើង កាលបើមកមួយថ្ងៃហើយ មិនសូម្បីឃើញមុខប្រពន្ធរបស់មិត្តខ្លួនទាល់តែសោះ

«មែនតើ! អានេះមានប្រពន្ធស្អាតលាក់ទុក » គ្រប់គ្នាចាប់ផ្ដើមនិយាយបង្អាប់ចុះឡើងៗ មិនដឹងឡើយថាក្នុងចិត្តប្រុសម្នាក់នេះក្ដៅរងំខាំថ្គាមមិនឈប់ ដៃកាន់តែស្រាចេះតែសម្លឹងមើលទៅបន្ទប់របស់គេបើកភ្លើងរហូត

« ចុះឯងចង់ដឹងធ្វើស្អី? គេប្រពន្ធឯង ក៏ប្រពន្ធយើង? » យ៉ុនហ្គី ស្រាប់តែចាប់គំហ៊កខ្លាំងៗ មិនពេញចិត្តពាក្យញ៉ោះផ្លែផ្កាទាំងនេះ ទាល់តែសោះ។ និយាយតាមត្រង់ទៅគេប្រចណ្ឌសូម្បីតែជាមួយ មិត្តខ្លួនឯងលេងសើចច្រើនបែបនឹង គេមិនដែលពេញចិត្តទេ

« នែ៎ពួកឯង ក៏ដឹងចរិកវាមិច វាស្រវឹងហើយឈប់និយាយទៅវើយ អានេះឆ្កួតឲ្យរាល់តែលើក » ណាមជុនស្រាប់តែនិយាយឡើងឃាត់ពួកគេកុំឲ្យនិយាយ ក៏ដឹងថាគេស្រវឹងខ្លាចមានរឿងវែងឆ្ងាយ តទៅទៀត ធ្វើមិចបើវាស្រឡាញ់ប្រពន្ធវា អ្នកណានិយាយប៉ះក៏មិនបាន ក្ដៅឆេវតែម្ដង។

« យើងឃើញតើ បីកូនចុះក្រោមល្ងាចមិញ ក្មេងសាច់ឡើងខ្ចីចឹងតើ បានវាហួងហែងប្រពន្ធវាយ៉ាងនេះ » យ៉ុនហ្គីមិនតប បែរជាស្ទុះ ក្រោយដើរសាប់ជើងទៅខាងលើ កាលបើឃើញភ្លើងបន្ទប់របស់ខ្លួនស្រាប់តែបិទភ្លើង ធ្វើឲ្យកើតចិត្តឆេះឆួល ១០០ អង្សា

EIGHTEEN +Where stories live. Discover now