Parasite (2)

1.2K 33 0
                                    

កង់រថយន្តខ្មៅរលោងទំនើបសេរីចុងក្រោយមួយគ្រឿងបោលចូល ភូមិគ្រឹះហ្វ្រង់ភីលទាំងព្រលឹម។ មកដល់ទីចំណត់ត្រូវឈប់ មានអង្គរក្សចុះមកបើកទ្វា បង្ហាញឃើញពីរូបរាងបុរសសង្ហារខាបព្រលឹងវ័យប្រហែល ២៦ឆ្នាំ ដើរលូកដៃចូលហោប៉ាវខោយ៉ាងទំនើងចូលក្នុងផ្ទះដែលចាកចេញរយៈពេលជិតមួយឆ្នាំ។

« កូនម៉ាក់! » សេវ៉ុនរត់មកទទួលកូនប្រុស។ យ៉ុនហ្គី ហ្វ្រង់ភីលគឺជាកូនប្រុសទី១របស់ លោកភីល ទីបំផុតគេត្រឡប់មកជាន់ទីនេះវិញហើយបន្ទាប់ពីបាត់មុខក្នុងវិស័យម៉ាហ្វៀរកោងកាចរបស់គេ តែថាវត្តមានរបស់គេមកទីនេះ វាមិនសូវល្អសម្រាប់គ្រប់គ្នាឡើយ។

« ម៉ាក់! » យ៉ុនហ្គីញញឹមស្ងួតច្រឺងគ្មានជាតិទាល់តែសោះបោះដៃអោបអ្នកស្រីសេរ៉ុនវិញ។ គ្រាប់ភ្នែកខ្មៅនិលចាប់សម្លឹងមើលសភាពផ្ទះទាំងមូលហាក់ដូចជាស្ងប់ស្ងាត់ចម្លែក គេមកដល់ផ្ទះហើយចុះឯណាលោកប៉ាដ៏សែនល្អរបស់គេ?

« ហេតុអីយករបស់ទាំងនេះមកដាក់ក្នុងផ្ទះ » សម្ដីដំបូងធំក្រអួនចាប់និយាយឡើងក្រោយសម្លឹងទៅប៉ះចំផើងផ្កាកុលាបក្រហមមកដាក់ក្បែរជណ្ដើរ ហើយជាក្លិនដែលម៉ាក់គេមិនចូលចិត្តឡើយ

« គឺ...គឺ...គឺជារបស់ »
« ជារបស់ប្រពន្ធចុងប៉ាឯង » សេវ៉ុននិយាតកាត់អ្នកបម្រើភ្លាមធ្វើឲ្យរាងក្រាស់លើកចិញ្ចើមឆ្ងល់ ចង់ដឹង ចង់ឃើញភ្លាមតែម្ដងព្រោះគេមិនដែលជួបមុខនោះទេ លឺថាជាក្មេងប្រុសទៀតអញ្ចឹងហើយបានគេខឹងលោកភីលខ្លាំងយ៉ាងនេះយកប្រពន្ធចុងជាក្មេងប្រុសអាយុ ១៩-២០ឆ្នាំធ្វើប្រពន្ធ គេចង់ដឹងណាស់ក្មេងម្នាក់នឹងមុខបែបណាក៏សាហាវហ៊ានមកផ្ចាញ់ផ្ចាលម៉ាក់គេសូម្បីតែផើងផ្កា?

« លើកយកទៅចោលភ្លាមទៅ! »
« ជារបស់ម៉ាក់! » សម្ដីស្រួយស្រឹបចេញពីរង្វង់បបូមាត់ក្រហមឆិលរបស់ ជីមីន រ៉ូម្យាន ដើរដើមដៃលោកម្ចាស់ហ្វ្រង់ភីលយ៉ាងស្អិតចុះមកពីខាងលើជាមួយគ្នា ហើយវាក៏ជាទិដ្ឋភាពមួយធ្វើឲ្យយ៉ុនហ្គីយល់ស្ថានភាពគ្រប់យ៉ាងនៅក្នុងផ្ទះនេះ។

« ឯងបង្កើតយើងពីអង្កាល? » យ៉ុនហ្គីដើរសន្សឹមៗទៅឈរទល់មុខម្ដាយចុងជាសត្វក្ងានពាក់ស្លាបហង្សត្រឹមទ្រូងរបស់ខ្លួនសម្ដីលើមេឃគួរឲ្យស្អប់ ដោយមិនខ្លាចលោកហ្រ្វង់ភីលអីបន្តិច។ ជាន់អ្នកនៅទីនេះបានគិតថាជាស្ពានអាចជាន់គេបានមែនទេ? គេមកបកស្បែកមុខក្មេងកញ្ជ្រោងនេះច្រើនជាង។

EIGHTEEN +Where stories live. Discover now