Fiancé

1.7K 38 2
                                    

គ្រួសារខ្ញុំមានជីវភាពមិនធូរធារទេ។ ខ្ញុំបានឈប់បន្តការសិក្សានៅអាយុ ២០ឆ្នាំខណៈទើបតែជានិស្សិតឆ្នាំទី ២ ព្រោះខ្ញុំបានស្រឡាញ់ ប្រុសម្នាក់ដែលគាត់អាចផ្ដល់ឲ្យខ្ញុំមកវិញនូវគ្រប់យ៉ាង មិនថាក្ដីស្រឡាញ់ លុយកាក់ទ្រព្យផ្គង់ផ្គង់គ្រួសារខ្ញុំច្រើនសន្ធឹក។ មានមនុស្សច្រើនណាស់ ពិសេសមិត្តភិក្តវ័យស្របាលខ្ញុំពួកគេសួរថា: ហែងមិនខ្មាស់ទេឬទៅស្រឡាញ់មនុស្សចាស់ជាង? ព្រោះតែគាត់ មានលុយមែនទេទើបហែងស្រឡាញ់គាត់? ហែងយកខ្លួនដូរជាមួយលុយពិតឬអត់??

ខ្ញុំមិនខ្វល់ពីរសំនួរទាំងនេះទេ ព្រោះថាជីវិតខ្ញុំផ្លាស់ប្ដូរទាំងស្រុងដោយសារតែគាត់ចិញ្ចឹមខ្ញុំពិតមែន តែគាត់សន្យារហូតខ្ញុំក្លាយជាគូរដណ្ដឹងរបស់គាត់ពិតប្រាកដ ជីវិតខ្ញុំលូយឆាយខ្លាំងណាស់...

« បងសម្លាញ់! » សម្លេងស្រទន់ស្រេកពីខាងលើ រត់ចុះញាប់ជើង ហក់អោបបុរសជាទីស្រឡាញ់ បន្ទាប់ពីបែបគ្នាអស់រយះជិត ៣ខែ ព្រោះតែរាងក្រាស់មានការងារនៅសហរដ្ឋអាមេរិក។

« ខ្សឺតៗៗ នឹកណាស់ » ថ្ពាល់ក្រពុំត្រូវរាងក្រាស់ចាប់ថើបសងខាង មុននឹងបឺតបបូមាត់ខាងប៉ះជាយូរចំពោះមុខប៉ាម៉ាក់ទាំងសងខាងចូល មក មិនបានប្រកាន់ពួកគេឡើយ ព្រោះវាសាំទៅដែលពួកគេផ្អែម ល្ហែមជាមួយគ្នាបែបនេះ ជាពិសេសរស់នៅជាមួយគ្នាក្នុងផ្ទះនេះទៀតផង។

« អូននឹកបងដូចគ្នា » រាងតូចច្រឡឹង ផាក ជីមីន ញញឹមលឹបភ្នែក គួរឲ្យស្រឡាញ់ដាក់រាងក្រាស់មើលទៅចំណាស់អាយុប្រហែល ៤០ឆ្នាំ ហើយក៏ខ្ពស់ជាងខ្លួនបានត្រឹងទ្រូងគេប៉ុណ្ណា នាយមានឈ្មោះថា មីន យ៉ុនហ្គី ជាអគ្គនាយកក្រុមហ៊ុនអ៊ែរឡាញមួយរូប។

« នេះមិននឹង ប៉ានិងម៉ាក់ផងទេហេស៎ » រាងតូចរហ័សចូលទៅអោបប៉ាម៉ាក់រាងក្រាស់ចាស់ៗណាស់ទៅហើយ គ្រាហ៍ពួកគាត់ មកអង្គុយ រួចដេញឲ្យអ្នកបម្រើលើកទឹកមក អង្គុយជជែកគ្នាជាមួយ ប៉ាម៉ាក់គេ គាត់មកលេងនេះគ្មានអីក្រៅពីនិយាយរឿងកូនៗនោះទេ

« បងមកពីឆ្ងាយប្រហែលហត់ខ្លាំងហើយ ចាំអូននាំបងទៅសម្រាក ណាបងយ៉ុន » រាងតូចច្រឡឹងពូកែសម្ដីផ្អែម ថ្នមចិត្ត បុិនស្រសព្វខាងយកចិត្តទុកដាក់ខ្វល់ខ្វាយ ចាប់អូសដៃរាងក្រាស់ទៅខាងលើ ជាមួយវ៉ាលីនាយ មិនរំខានចាស់ៗជជែកគ្នាខាងក្រោម

EIGHTEEN +Where stories live. Discover now