ភាគ៧

663 83 17
                                    

ក្រោយនិយាយគ្នាដឹងរឿងអស់ហើយស៊ុននូចាកចេញទៅបាត់ដោយគេត្រូវបន្តទៅរៀនវេនថ្ងៃដោយឡែកជេយ៉ុនគេមិនបានទៅជាមួយនោះទេបើទៅទាំងសភាពបែបនេះច្បាស់ណាស់ថាគ្រប់គ្នាសង្ស័យតែម្តង។គេឈឺឡើងស្រកៀរសព្វសាច់ទៅហើយនេះចាត់ថាអាចដើររួចវាល្អណាស់ហើយ។
"លោកកំពុងមើលងាយខ្ញុំ"ជេយ៉ុនដើរចូលបន្ទប់ដោះសម្លៀកបំពាក់ចេញអស់រួចឈរសម្លឹងមើលរាងកាយអាក្រាតរបស់ខ្លួន។ភ្លាមៗស្នាមញញឹមផុសឡើងលើផ្ទៃមុខស្រស់ស្អាតរបស់គេហាក់កំពុងមានគំនិតអ្វីម្យ៉ាង។
ក្រឹប!!សំឡេងឮចេញមកពីទូរស័ព្ទដៃ ជេយ៉ុនញញឹមពេញចិត្តទើបទៅដាក់ខ្លួនដេកទៅពូកដោយដៃកំពុងមមាញឹកឆាតទៅអ្នកណាក៏មិនដឹង។
[ក្នុងកាតមាន10000$តិចពេកហើយខ្ញុំចង់ដូរផ្ទះថ្មី]
ជេយ៉ុនផ្ញើសារខាងលើទៅអ្នកណាក៏មិនដឹងដោយភ្ជាប់ជាមួយរូបភាពរបស់ខ្លួនដែលថតអម្បាញ់មិញ។
មិនបានប៉ុន្មាននាទីផងសំឡេងសារម្ខាងទៀតក៏លោត
ឡើង។
^80000.0000$^
ចំនួនទឹកប្រាក់លោតឡើងស្តែងៗចូលក្នុងកុងគណនីរបស់ជេយ៉ុនដែលវេរមកគ្មានប្រភពអ្វីច្បាស់លាស់ថាជាអ្នកណាឲ្យប្រាកដជាអ្នកផ្ញើមកឡើយ។
"នេះឬវាជាវាសនារបស់ខ្ញុំ"ជេយ៉ុនទម្លាក់ទូរស័ព្ទទៅម្ខាងងើបឡើងទាំងអស់កម្លាំងពីខ្លួនដើរចូលបន្ទប់ទឹកសម្អាតខ្លួនគេនៅមានការងារជាច្រើនទៀតត្រូវធ្វើថ្ងៃនេះ។

+++
នៅក្រោយអគារសាលាដែលជាសំណង់អគារចាស់
ទុកចោលពេលនេះកំពុងមានសិស្សប្រុសពីរនាក់
ឈរទល់មុខគ្នា។ម្នាក់ៗទឹកមុខមួយបែបម្នាក់ដោយឡែករាងខ្ពស់ដែលសិស្សគ្រប់គ្នាស្គាល់ច្បាស់ថាជារីគីនិងម្នាក់ទៀតជាស៊ុននូ។ពួកគេបន្តសម្លឹងមុខគ្នាបានមួយសន្ទុះទើបរីគីបន្លឺឡើង។
"ហេតុអីជេយ៉ុនមិនមករៀន"នេះជាហេតុផលដែលរីគីហៅស៊ុននូមកជួបព្រោះដឹងហើយថាជេយ៉ុនមិនបានមកសាលាឡើយ។ទឹកមុខរបស់រីគីស្តែងចេញយ៉ាងច្បាស់ថាមិនសប្បាយចិត្ត។មនុស្សជួបមុខគ្នារាល់ថ្ងៃ
មិនបានជួបនាយស្ទើរស្ទះខ្យល់។មិនតែប៉ុណ្ណោះគេទាំងតេទាំងផ្ញើសារជេយ៉ុនមិនឆ្លើយតបទាំងអស់រហូតមិនអស់ចិត្តនាយបើកឡានទៅដល់ផ្ទះក៏ឃើញថាផ្ទះស្ងាត់ជ្រាបទើបជម្រើសចុងក្រោយជាស៊ុននូ។
"គេមិនស្រួលខ្លួនទើបសម្រាកនៅផ្ទះ"ស៊ុននូដកដង្ហើមធំទាំងតឹងទ្រូង។ពេលនេះជាម៉ោងរៀនសិស្សគ្រប់គ្នានៅក្នុងបន្ទប់ខុសអីតែគេត្រូវដង្ហក់ខ្យល់ក្រោយរត់មកក្រោយអគារជួបនាយទៅវិញ។នាយម្នាក់នេះចំជាទំនេរហួសហេតុមែននេះពិតជាត្រូវមកខាតពេលវេលារៀនរបស់គេទៅវិញ។
"ឯងជាបងប្អូនគេយ៉ាងមិចទើបបណ្តោយឲ្យជេយ៉ុនឈឺ"រីគីប្រែទឹកមុខឡើងមកព្រោះកំពុងមិនពេញចិត្តនិងស៊ុននូ។ជាបងប្អូនស្និតស្នាលគ្នាហេតុអីមិនមើលថែគ្នា។
"អ្នកប្រុសរីគីគួរតែដឹងថាមនុស្សណាមានថ្ងៃឈឺមានថ្ងៃជាមិនមែនចេះតែសុខមួយមុខនោះទេដូចអ្នកប្រុសពេលនេះចឹងអត់ឈឺណាមែនទេ"ស៊ុននូហួសចិត្តជាខ្លាំង។ស្តាប់សម្តីនាយធ្វើដូចគេជាអ្នកដែលធ្វើឲ្យជេយ៉ុនឈឺ។មនុស្សម្នាក់នេះអស់និយាយពិតមែន។
"ប្រយ័ត្នសម្តីបន្តិចទៅកុំអាងយើងមិនធ្វើអីឯងហើយឯងហ៊ានតំឡើងរឹកខ្ពស់ស្មើយើង"នាយស្រាប់តែច្រាលកំហឹងឡើងមកភ្លាមៗចាប់ក្របួចកអាវស៊ុននូឡើងនាយស្អប់បំផុតអ្នកដែលនិយាយសម្តីសូកសៀតដាក់ខ្លួន។ដូចដែលដឹងរីគីនាយជាមនុស្សឆាប់ឆេវឆាវណាស់។ខឹងអ្វីស្អប់អ្វីក៏នាយអាចបំផ្លាញចោលទាំងអស់។
"ខ្ញុំក៏និយាយពិតមិនបានបំភ្លើស"ស៊ុននូតបហីៗមិនបានខ្លាចរអាជាមួយអ្នកចំពោះមុខដែលនិងអាចដាល់គេបាននោះទេ។អ្នកផ្សេងអាចមើលមកស៊ុននូថាជាមនុស្សមិនសូវឆ្លាត ជាមនុស្សលេងសើចច្រើន។ប៉ុន្តែគេម្នាក់នេះគ្មានអ្នកណាស្គាល់គេច្បាស់ជាង
ជេយ៉ុនឡើយសូម្បីម្តាយរបស់គេ។
"យើងយល់ដល់ជេយ៉ុនទើបមិនចង់បំផ្លាញមុខ
ស្អាតៗរបស់ឯងប៉ុន្តែវាមិនអាចរហូតទេណា
គីមស៊ុននូ"រីគីសើចឡើងតិចៗនិងដើម-ក។ដៃក៏ប្តូរឡើងមកអូសលេងចុះឡើងលើផ្ទៃមុខស្រស់ស្អាត។
"អ្នកប្រុសចង់ធ្វើអី"ស៊ុននូបុកពោះភឹបៗភ័យក្រោយនាយយកដៃម្ខាងទៀតចាប់ទាញចង្កេះរបស់គេមកបុកនិងទ្រូងមាំរបស់នាយ។ដៃនាយមិនបាននៅស្ងៀម
បង្អូសរហូតដល់ក្រោមប្រើបាតដៃចាប់ច្របាច់សាច់គូទរបស់ស៊ុននូលេងយ៉ាងគន្លើសដោយឡែករាងតូច
មានតែនៅស្ងៀមឲ្យនាយធ្វើអ្វីតាមចិត្តចង់ប៉ុណ្ណោះ។
"កុំភ័យអីយើងមិនចូលចិត្តស៉ីរបស់ដដែលៗច្រើនដងទេវាត្រលាន់"ថាចប់រីគីក៏រុញស៊ុននូចេញមួយទំហឹងហើយដើរចាកចេញទៅបាត់។
"អាក្មេងល្មោភកាម"

++++

ម៉ោង8ទៅ9យប់ជាវេលាមួយរបស់យុវវ័យពេញសប្បាយ។នៅតាមក្លឹបនីមួយៗកំពុងមានភ្ញៀវចេញចូលមិនដាច់។ជេយ៉ុនក្នុងសម្លៀកបំពាក់ជាប្រចាំអាវHodieដៃវែងពណ៌ខ្មៅក្របក្បាលខោត្រឹមជង្គង់កំពុងជិះកង់ដែលទើបនិងទិញថ្មីៗកាលពីថ្ងៃមិញព្រោះយល់ថាវាក៏អាចជួយរំលែកទុកបានជាច្រើនរឿងដូចគ្នា។គេឈប់កង់ង៉ក់មុខក្លឹបកម្សាន្តនោះរួចសម្លឹងមើលទៅខាងក្នុងមួយសន្ទុះធំក៏ជិះចាកចេញទៅបាត់ដោយមានការតាមសម្លឹងមើលពីសំណាក់សន្តិសុខយាមទីនេះទាំងឆ្ងល់។តែពួកគេមិនដឹងឡើយថាជេយ៉ុនតាមសម្លឹងមើលទៅមនុស្សប្រុសម្នាក់យ៉ាងយកចិត្តទុកដាក់។

ជំហានជើងស្រឡូនបោះឈានទៅមុខមួយៗទឹកមុខស្មើធេងបញ្ជាក់ពីអារម្មណ៍ធុញទ្រាន់។គេស្អប់បំផុតកន្លែងនេះព្រោះមានតែអ្នកដែលឆ្គួតងប់ងល់និងល្បែងងើបមុខមិនរួច។គ្រាន់តែជំហានដំបូងក៏សឹងតែធ្វើឲ្យគេវិលមុខទៅហើយ ក្លិនខ្លួនពួកគេម្នាក់ៗមិនល្អឡើយមិនដឹងជាម្នាក់ៗឆ្គួតងប់និងវារហូតភ្លេចបាយទឹកសម្អាតខ្លួនទៅហើយ។បូករួមជាមួយក្លិនបារី
ហុយផ្សែងយ៉ាងត្រលោមទៀត។គេស្បត់បើមិនមែនរឿងសំខាន់ត្រូវមកគេមិនមកជាន់ទីនេះឡើយ។
"អាណាវើយ"សំឡេងស្រែកទាំងការខឹងក្រោធរបស់បុរសម្នាក់វ័យប្រហែលសាបសិបព្រោះពេលនេះ
នាយកំពុងចាញ់សុខៗក៏មានអ្នកមករំខានទើបមួលម៉ៅបែបនេះ។ប៉ុន្តែគ្រាន់តែងាកឃើញថាជាជេយ៉ុនក៏
ញញឹមភ្លែត។
"លោកពូទៅផ្ទះវិញបានហើយ"ជេយ៉ុនព្យាយាមនិយាយទាំងតឹងទ្រូង។ក្លិនស្រាក្លិនបារីគេស្ទើរដកដង្ហើមមិនរួច។
"ឯងមកចំពេលល្អណាស់មានលុយដែរទេឲ្យយើងខ្លះមកយើងស្រង់ដើមវិញខ្លះរួចត្រឡប់ទៅផ្ទះហើយ"
ជេយ៉ុនដកដង្ហើមធំរួចក៏ដកលុយចេញពីហោប៉ៅឲ្យគាត់ព្រោះបើមិនចឹងទេគាត់មិនព្រមត្រឡប់ទៅវិញដែរ។
"ខ្ញុំមានមិនច្រើនទេ"គេក៏ហុចឲ្យគាត់200$
"ស្អីលុយប៉ុន្នឹងលេងតែមួយក្តារក៏អស់បាត់ទៅហើយ"គាត់ទម្លាក់ទឹកមុខរួចក៏កញ្ឆក់លុយពីដៃ
ជេយ៉ុនមកដើម្បីបន្តការលេងទៀត។ដរាបណាមិនបានស្រង់ដើមត្រឡប់មកវិញគាត់មិនទៅណាទាំងអស់។

ជេយ៉ុនរកកន្លែងអង្គុយចាំគាត់លេងចប់នៅជ្រុងម្ខាងឆ្ងាយពីកន្លែងលេងបន្តិចព្រោះគេអាចនិងស្លាប់បើឈរនៅទីនេះយូរទៀត។សកម្មភាពទាំងអស់នៅខាងក្នុងត្រូវបានបំពាក់ដោយកាមេរ៉ាគ្រប់ជ្រក។
"ប្រាប់គ្នាយើងទៅថាធ្វើយ៉ាងមិចក៏ដោយឲ្យស៉ីម
ដេហ្យុងឈ្នះបានលុយត្រឡប់ទៅវិញគុណនឹងពីរនិងលុយដែរគេចាញ់"

សូមរង់ចាំភាគបន្ត....
សុំទោសចំពោះការយឺតយ៉ាវដោយសាររវល់ខ្លាំងពិតមែ

→YOUR BODY🔞 SIM JAEYUNWhere stories live. Discover now