ភាគ៨

599 78 29
                                    

មិនបានកន្លះម៉ោងផងដេហ្យុងក៏ដើរមករកជេយ៉ុនទាំងញញឹមខ្ជឹបមើលទៅក៏ដឹងថាឈ្នះមកមិនតិចទេ។
ជេយ៉ុនអស់សំណើចដើម-កសម្លឹងលោកពូដែល
ឆ្គួតនិងល្បែងទើបមកបន្តចាប់អារម្មណ៍និងទូរស័ព្ទរបស់គេវិញ។ដៃមមាញឹកចុចចំណែកមាត់ក៏មិនទំនេរ
អស់ស្ករ2ដើមទៅហើយនេះជាដើមទី3។
"ឯងជាផ្កាយសំណាងយើងពិតមែនមកពេលណាយើងតែងតែឈ្នះគ្រប់ពេល"ដេហ្យុងលើកដៃគោះស្មាររាងតូចភឹបៗញញឹមញញែមក្របួចបិទមាត់មិនចឹង។បើជេយ៉ុនគិតគាត់ដូចជាមនុស្សឆ្គួតយ៉ាងចឹង។
"លោកពូទៅផ្ទះមុនចុះខ្ញុំមានការត្រូវធ្វើទៀត"ជេយ៉ុន
ក្រវាសដៃលោកពូចេញទាំងមុខស្មើ។ត្បិតអីគេមិនចូលចិត្តឲ្យអ្នកណាប៉ៈខ្លួន។ទោះគាត់ជាពូក៏ដោយគេមិនអនុញ្ញាតអ្នកណាក៏មិនអាចប៉ៈ។
"ប្រយ័ត្នប្រយែងវើយក្រែងគេចាប់ស៉ីបាត់"ដេហ្យុង
ដកដៃចេញហើយហើយក៏មិនភ្លេចផ្តែផ្តាំបំណងល្អ។
"យល់ល្អគួរតែបារម្ភខ្លួនឯងវិញទៅ តិចឆ្គួតខានបានចាយលុយ"ថាចប់មិនឲ្យលោកពូស្តីទាន់ជេយ៉ុនក៏ដើរ
ចាកចេញទៅណាបាត់។ដេហ្យុងមិនខ្វល់ច្រើនក៏ត្រឡប់ទៅផ្ទះវិញបានឈ្នះច្រើនបែបនេះទឹកមុខស្រស់ថ្លាដល់ហើយ។

ជេយ៉ុនដើរបានបន្តិចក៏មកដល់ជ្រុងម្ខាងដោយមាន
បុរសមាឌធំពីរនាក់ចាំទទួលគេរួចជាស្រាច់ទៅហើយ។រាងតូចមិនខ្វល់ច្រើនក៏ដើរទៅមុខបន្តដោយ
មានបុរសពីរនាក់នោះតាមពីក្រោយជាប់។
"លោកលីឲ្យមនុស្សមកអញ្ចើញខ្ញុំដោយផ្ទាល់បែបនេះប្រហែលមានរឿងសំខាន់ហើយ"មកដល់គោលដៅភ្លាមគេបើកទ្វារចូលភ្លែត។គេមិនខ្វល់ថាអ្នកខាងក្នុងអនុញ្ញាតឬនៅ។អ្វីសំខាន់គេដឹងថាអ្នកខាងក្នុងក៏ពេញចិត្ត។
"ពួកឯងចេញឲ្យអស់ទៅ"សំឡេងគ្រលរពោពេញ
ដោយអំណាចបញ្ជាដេញកូនចៅក្រោមឱវាទចេញអស់។ជេយ៉ុនសម្លឹងមើលអ្នកដែលអង្គុយកៅអីបង្វិល
បែរមុខទៅទេសភាពជក់បារីបង្ហុយផ្សែងត្រលោម
ទាំងកាយវិការជ្រេញទើបដាក់បង្គុយចុះគងអន្ទាក់ខ្លាលើសាឡុងមិនក្រែងចិត្តម្ចាស់បន្ទប់សូម្បីបន្តិច។
"អរគុណណា"សំឡេងតូចក្រូចឆ្មារស្រដីឡើងភ្លាម
ទាញឲ្យកៅអីបង្វិលបែរមកមុខវិញភ្លែតបង្ហាញឲ្យឃើញនរៈសង្ហាក្នុងសម្លៀកបំពាក់អាវសាច់ក្រណាត់
ពណ៍ខ្មៅដៃវែងមួលដៃដែលជាម៉ាកប្រេនល្បីតម្លៃរាប់ពាន់។នាយបោះកន្ទុយបារីដែលជក់រួចចូលទៅក្នុងចាន។ទើបងើបដើរសម្តៅទៅរករាងតូច។គេមកដើម្បីអរគុណដល់នាយធ្វើឲ្យលោកពូរបស់គេឈ្នះបានលុយច្រើននោះមែនទេ??
"ដេកជាមួយយើងទៅឯងលែងពិបាកដូចពេកនេះហើយ"នាយដាក់បង្គុយចុះក្បែរគេរួចក៏ចាក់Wine
ផឹកដែលមានស្រាប់នៅលើតុ។សម្លឹងមុខរាងតូចដែលកំពុងលេងទូរស័ព្ទបៀមស្ករគ្រាប់ធ្វើមិនដឹង។នេះជាទង្វើចង់អរគុណនាយចេញពីចិត្ត។
"ថ្ងៃនេះងងុយដេកចម្លែក"ជេយ៉ុនបិទទូរស័ព្ទរួចដាក់ចូលហោប៉ៅធ្វើជាស្ងាប។ទាំងដែលគេមិនងាយនិងដេកឡើយនៅពេលយប់។
"ចង់បានប៉ុន្មានប្រាប់យើងមក"
"បើតាមចាំបានស្អែកខ្ញុំត្រូវប្រឡង"ជេយ៉ុនសម្លឹងមុខនាយរួចក៏ញញឹម។សម្តីចេញមកមួយម៉ាត់ៗរបស់គេ
តែងតែឆ្លើយខុសប្រធានបទ។ធ្វើឲ្យនាយកំលោះក្រឺតខ្នាញ់ជាខ្លាំង។
"ឯងដេកជាមួយអ្នកណា"នាយចាប់ភ្លឹកក្រោយសម្លឹងប៉ៈចំស្នាមលើ-ករាងតូច។ជេយ៉ុនមានចេតនាបង្ហាញដោយមិនបានលាបអ្វីបិទបាំងឡើយ។
"គេមិនត្រឹមតែសង្ហាទេថែមទាំងជាអ្នកមានទៀតកម្លាំងវិញក៏ខ្លាំង"រាងតូចញញឹមខ្ជឹប។រៀបរាប់ប្រាប់រឿងដែលគេមានSexជាមួយអ្នកដទៃទាំងមិនអៀនខ្មាស់។
"ជ្រុលជាដេកជាមួយគេម្នាក់ហើយដេកជាមួយយើងម្នាក់ទៀតក៏មិនថ្វីដែរយើងមិនប្រកាន់"នាយផុសស្នាមញញឹមលើផ្ទៃមុខ។ព្រោះយល់អំពីគោលបំណងក្មេង។គេធ្វើបែបនេះព្រោះគេគិតថាបើខ្លួនដេកជាមួយអ្នកដទៃហើយនាយមិនមិនប៉ៈពាល់ខ្លួនគេទៀតទេ។
"មិនត្រូវថ្លៃសុំលាសិនហើយ"ជេយ៉ុនងើបវឹងព្រោះបើនៅបន្តក៏មិនបានសាច់ការអីដែរ។យ៉ាងណាក៏គ្រាន់តែជាពាក្យសម្តីដដែលៗ។
"គេជាអ្នកណា"នាយចាប់កដៃតូចចាប់។ចង់ដឹងណាស់ថាអ្នកណាដែលអាចធ្វើឲ្យក្មេងម្នាក់នេះព្រមដេកជាមួយបាន។ថ្នាក់នាយមានអ្វីៗគ្រប់យ៉ាងគេនៅបដិសេធ។មើលទៅម្នាក់នោះអស្ចារ្យពេកហើយ។
"អស្ចារ្យ"សម្តីតែពីរម៉ាត់របស់រាងតូចពោលឡើងក៏សបញ្ជាក់យ៉ាងច្បាស់ថាមានន័យបែបណា។មើលទៅម្នាក់នោះមិនធម្មតាឡើយ។

→YOUR BODY🔞 SIM JAEYUNWhere stories live. Discover now