បេីកឱកាសឲ្យបងបានទេ

79 10 0
                                    

   បន្ទាប់ពីមានការប្រតាយប្រតប់គ្នារហូតដល់មានសន្តិសុខចូលមកឃាត់ ពួកគេក៏មកលាបរបួសរៀងៗខ្លួនៗ ដោយមាន prim ជាអ្នកលាបរបួសឲ្យ satang ចំណែក chimonce គ្មានអ្នកណាទេក្រៅពី love    ហេីយក៏មាន dunk ដែលជាម្ចាស់ហាងមកអង្គុយជេរស្តីពួកគេទាំងពីរផងដែរ

  "ពួកឯងនេះឈ្លោះគ្នាដូចជាក្មេងទៅកេីត" Dunk

   "គឺក្មេងវាឈ្លេីយ យេីងត្រូវតែប្រដៅវាខ្លះចឹងហេីយ"chimonce
 
  "ខ្ញុំឈ្លេីយចំពោះតែមនុស្សដែលខ្ញុំមិនចូលចិត្តតែប៉ុណ្ណោះ" satang និយាយឌឺដង

  "ឯង!!!"

"បានហេីយ ចង់នៅឈ្លោះគ្នាដល់ណាទៀតហាស រឺក៏ចង់វាយគ្នាដល់ស្លាប់ម្ខាងៗទេីបព្រមឈប់" love និយាយទាំងខឹង  ដឹងស្រាប់ហេីយគេមនុស្សម្នចូលចិត្តហិង្សា

"ឲ្យបងសូមទោសផង ដែលមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង " chimonce និយាយបែបដឹងខ្លួនខុស

"មិនអីទេ phi dunk ខ្ញុំលាទៅផ្ទះសិនហេីយ" love

"Aww ឯងមិនទៅផ្ទះជាមួយគ្នាទេហ៎" prim

"អត់ទេចាំឲ្យ phi gem មកយក"

"ចាំយេីងជូនទៅវិញ" satang ដឹងថាមិត្តខ្លួនកំពុងតែខឹង ក៏ព្យាយាមលួងលោម

"មិនបាច់!!!"  និយាយហេីយនាងក៏ដេីរចេញទៅមុខហាងបាត់ទៅ

"Hello phi gem នៅឯណាមកយកខ្ញុំបន្តិចបានទេ"

(នៅហាងកាហេ្វនោះមែនទេ ចាំបន្តិចបងទៅដល់ឥឡូវហេីយ)

"ចាស" ស្របដែលនាងកំពុងតែឈររង់ចាំgeminiនោះ chimonce ក៏ដេីរមកនិយាយជាមួយនាង

"ឲ្យបងជូនទៅផ្ទះដែរទេ"

"អរ មិនអីទេចា៎ បងប្រុសខ្ញុំមកដល់ឥលូវហេីយ"

"មុននេះឲ្យបងសូមទោសផងណា៎ តែបងពិតជាទ្រាំមិនបានពិតមែន"

"មិនអីទេphi មកពីមិត្តខ្ញុំដែរទេ "

"បាទ និយាយចឹង love រៀនឆ្ទីបួនត្រូវទេ"

"ចាស៎ ប៉ុន្មានខែទៀតក៏បញ្ចប់ការសិក្សាហេីយ"

"ចុះរៀនចប់ គិតនឹងធ្វេីអីបន្ត"

"ក៏មកគ្រប់គ្រងក្រុមហ៊ុនខ្លួនឯង ខ្ចិលគិតច្រេីនណាស់" love និយាយហេីយសេីចស្ញេញដាក់គេ

The loverWhere stories live. Discover now