|part2: ធ្វើមិត្ត|

220 30 0
                                    

     ផ្តើមសាច់រឿងស្ថិតនៅទីក្រុង Seoulបានឲ្យយើងឃើញថានីគីក៏បានចូលសិក្សាបន្តនៅសកលវិទ្យាល័យមួយកន្លែងនិងបានចូលបម្រើការងារសមប្រកបមួយសម្រាប់ចិញ្ចិមខ្លួនឯងព្រោះនាយមិនបានពឹងពាក់នឹងលុយរបស់ឪពុកនាយទៀតទេ។
+ថ្នាក់សិក្សា
ខាងក្នុងថ្នាក់សិក្សាសិស្សានុសិស្សបានចូលមកដល់កន្លែងអង្គុយរៀងៗខ្លួនហើយនេះក៏ជាពេលដែលត្រូវចាប់ផ្តើមវគ្គសិក្សាដំបូងផងដែរ នីគីបានដើរមកអង្គុយនៅតុរបស់ខ្លួនដោយដៃម្ខាងលូកខោប៉ៅរបស់ខ្លួនយ៉ាងស្រស់សង្ហា ដោយភ្ជាប់ជាមួយសក់ពណ៍Oreo ធ្វើឲ្យអ្នកក្នុងថ្នាក់ដឹងថានាយជាជនជាតិផ្សេងមិនមែនមនុស្សនៅទីនេះទេ(កុំឆ្ងល់មិចបាននីគីមកកូរ៉េហើយចូលរៀនសកលបានព្រោះនាយបានរៀនភាសាកូរ៉េតាំងពីនៅជប៉ុនឯណោះ កូនអ្នកមានប៉ុននឹងដែររឿងរៀនអត់ចេះអន់សោះ)
ការសិក្សាប្រព្រឹត្តទៅយ៉ាងរលូនបានមួយម៉ោងកន្លះក្រោយមកស្រាប់តែមានសម្លេងរុញទ្វារចូលយ៉ាងលឺរំពងដោយចាប់រុញដោយបុរសម្នាក់មានសក់ពណ៍blonde កម្ពស់មិនសូវជាខ្ពស់ប៉ុន្មានទេ ដែលរត់ត្រហក់ឡើងចង់ដាច់ខ្យល់ដោយភ័យផងហត់ផង
គ្រាំង!!!!!...
"សំុំទោសMaster ខ្ញុំមកយឺត" ស៊ុននូអោនគោរពMaster និយាយទាំងហត់
" ជាសិស្សយ៉ាងមិចនឹងបានជាមករៀនថ្ងៃដំបូងហើយនៅយឺតបែបនេះនោះចុះបើថ្ងៃបន្ទាប់រៀនមិចនឹងទាន់គេ??!!!" Master និយាយស្តីឲ្យស៊ុននូម៉ាត់ៗ
" ខ្ញុំពិតជាសុំទោសពិតមែនណា ខ្ញុំឈប់អញ្ចឹងទៀតហើយ!!" ស៊ុននូនិយាយញឹមៗដាក់អ្នកគ្រូដែលធ្វើឲ្យសិស្សគ្រប់គ្នាគិតតែពីសម្លឹមមើលទៅស៊ុននូគ្រប់គ្នាមិនខ្វល់ពីមេរៀនទេ
"ឯងឈ្មោះអី?"Master
"គឺ..ស៊ុននូ បាទ!!"ស៊ុននូអោនគោរព
"បានហើយៗឯងពិតជារំខាណាស់ចូលតុអង្គុយទៅ"Master ក្រវីក្បាលហើយឲ្យស៊ុននូរកតុអង្គុយ
ស៊ុននូដើរអេះក្បាលសម្លឹងមើលគ្រប់តុសុទ្ធតែមានម្ចាស់តែស្រាប់តែឃើញតុគីនីមានតែម្នាក់ឯងក៏រត់សំដៅទៅអង្គុយភ្លាមគ្មានសុំអនុញ្ញាតពីគេបន្តិច
ចំណែកគីនីគេក៏មិនខ្វល់ច្រើនដែរគិតតែពីស្តាប់Masterពន្យល់មេរៀន ស៊ុននូគ្រាន់តែដាក់គូទអង្គុយភ្លាមចាប់ផ្តើមទាញសៀវភៅមកគូរគំនូរភ្លាមគ្មានគិតចម្លងមេរៀនស្តាប់គ្រូពន្យល់ទេ តាមមើលទៅស៊ុននូគេចូលចិត្តគូរគំនូរណាស់គូរស្អាតទៀតផង
ម៉ោងសិក្សាក៏ត្រូវបានបញ្ចប់សិស្សគ្រប់គ្នានាំគ្នាចេញទៅកង់ទីនបរិភោគអាហារពេលព្រឹក។
នីគីនាយមិនបានទៅកង់ទីនទេព្រោះមិនចូលចិត្តញ៊ាំអាហារជុំមនុស្សច្រើនព្រោះនាយនៅជប៉ុនញ៊ាំតែអាហារពីផ្ទះខ្លួនឯង។ ចំណែកឯងស៊ុននូវិញក៏រឹតតែអត់ទៀតអង្គុយគូរតែរូបអត់ងើបគូទចេញពីកៅអីសោះ នីគីឃើញបែបនេះក៏ដាច់ចិត្តហាមាត់សួរព្រោះថាមិត្តរួមតុបុិននឹងដែលមិនសួរតិចតួចវាមិនកើតហលើយអ្នកម្ខាងទៀតនឹងក៏មិនខ្ចីសួរនាំនិយាយអីដែរ(រឹកទាំងពីរសុំអង្វរ)
"ឯងធុញទេដែលគូររហូតចឹង?" នីគីសួរទៅកាន់ស៊ុននូដោយភ្នែកខ្លួនមើលសៀវភៅ
"ចុះឯងមិនធុញទេហីដែលអង្គុយមើលតែសៀវភៅបែបនេះ?"ស៊ុននូក៏មិនខ្ចីមើលមុខគេដែលភ្នែកផ្តោតលើតែគំនូររបស់ខ្លួន(នែ៎ពីរនាក់នឹងចង់ឈ្លោះគ្នាបាត់ទៅហើយនាគ)
"យើងមិនធុញទេព្រោះជាចំណង់ចំណូលចិត្តយើង!"នីគី
"យើងក៏ដូចគ្នា!"ស៊ុននូ(ឈ្លើយទាំងពីរយាយមួយគ្នាសុទ្ធយើង)
នីគីគិតថានិយាយដូចមិនចូលគ្នាក៏ងើបដើរចេញទៅក្រៅតែម្តងទុកឲ្យអ្នកម្ខាងនៅម្នាក់ឯង ស៊ុននូនាយក៏មិនខ្វល់ក៏គិតតែពីគូរ នីគីដើរចេញមកក្រៅហើយក៏ដើរទៅអង្គុយបង់ក្រោមដើមឈើ
"អាម្នាក់ល្អិតនោះចម្លែកម្លេះដូចមនុស្សមិនគ្រប់!" គីនីអង្គុយនិយាយម្នាក់ឯងឆ្ងល់នឹងស៊ុននូ
ឯស៊ុននូនៅក្នុងថ្នាក់ម្នាក់ឯងនាយក៏បង្ហើយគំនូររបស់ខ្លួនរួចក៏ដើរចេញមកក្រៅដែរ ដាក់ភ្នែកទៅឃើញនីគីអង្គុយបង់ម្នាក់ឯងក៏ដើរទៅរកគេទៅ(កុំឆ្ងល់មិចបានពីរនាក់នឹងម្នាក់ៗឯងមកពីអត់មានមិត្តនឹងហើយ)
+ស៊ុននូអាយុទើបតែ17ឆ្នាំទេចូលសកលបាត់ទៅហើយចំណង់ចំណូលរបស់នាយគឺគូរគំនូរ រូបរាងវិញទាប សាច់សម៉ដ្ឋច្រមុះស្រួចស្លេម សក់ពណ៍Blonde នាយជាមនុស្សមិនសូវខ្វល់ខ្វាយជាមួយមនុស្សជាវិញខ្លួនទេជាមនុស្សដែលដាច់ចិត្តណាស់ដែរ នាយក៏បានចាកចេញពីគ្រួសារនៅ Australiaមករស់នៅទីនេះម្នាក់ឯងដែរព្រោះនាយក៏ដូចនីគីអញ្ចឹងចង់ស្វែងរកអនាគតខ្លួនឯង មើលទៅស៊ុននូនាយដូចជាមនុស្សឯកោចឹង ទៅណាក៏ម្នាក់ឯងមិនសូវចេះរាប់មិត្តដូចនីគីដែរ។

ស៊ុននូ បាទ!!"ស៊ុននូអោនគោរព"បានហើយៗឯងពិតជារំខាណាស់ចូលតុអង្គុយទៅ"Master ក្រវីក្បាលហើយឲ្យស៊ុននូរកតុអង្គុយស៊ុននូដើរអេះក្បាលសម្លឹងមើលគ្រប់តុសុទ្ធតែមានម្ចាស់តែស្រាប់តែឃើញតុគីនីមានតែម្នាក់ឯងក៏រត់សំដៅទៅអង្គុយភ្លាមគ្មានសុំអនុញ្ញាតពីគេបន្តិចចំណែកគីនីគេក៏មិន...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

នីគីកាលដែលឃើញស៊ុននូដាក់គូទអង្គុយគៀនខ្លួនបែបនេះក៏សួរថា
"ឯងមកអង្គុយទីនេះធ្វើអី ទីនេះមិនមែនកន្លែងគូរគំនូរទេ!" នីគីនិយាយឌឺដងបន្តិចតែមិនធ្វើឲ្យស៊ុននូខឹងទេបែរជា
"បង់សាលាមិនមែនកម្មសិទ្ធិឯង "ស៊ុននូមិនខ្វល់
នីគីនាយគ្រាន់តែនិយាយលេងទេអម្បាញ់មិញនេះ
"ឯងឈ្មោះអី ស៊ុននូហេ??" នីគីសួរទៅស៊ុននូ
"ឈ្មោះស្អីក៏បានអត់ខ្វល់"ស៊ុននូខ្មើតសាហាវ
"យើងឈ្មោះ នីគី"នីគីប្រាប់ឈ្មោះទាំងដែលគេអត់បានសួរ
"អ្នកណាសួរឯង ឈ្មោះអីក៏អីទៅ" ស៊ុននូញ៉ាក់ស្មានិយាយទៅកាន់នីគី
នីគីនាយមិនមែនមនុស្សរាប់ញាតិទេតែបែរជាមករួសរាយដាក់ស៊ុននូវិញមើលចោះគិតអីលើគេនឹងចង់ធ្វើមិត្តគេហ៎កូនប្រុស
"ធ្វើមិត្តយើងទៅ"នីគីនិយាយឡើងអត់ជាតិសោះសុំគេធ្វើមិត្តដូចមិចៗទេនីគី
"មិត្តហ៎?? យើងមិនចង់មានមិត្តមាត់ទាដូចឯងទេ"ស៊ុននូនិយាយទាំងយកដៃទៅប៉ះមាត់នីគីហើយក៏ងើបចេញ តាមពិតស៊ុននូនិយាយមិញលេងទេ នីគីក៏មិនបានខឹងអីដែរ ព្រោះស៊ុននូមុននឹងងើបចេញបានលើកដៃសញ្ញា អូខេ បញ្ជាក់ថាព្រម
នីគីអង្គុយញញឹបន្តិចហើយបានងើបទៅតាមព្រោះដល់ម៉ោងចូលរៀនវិញហើយ
សិស្សក្នុងថ្នាក់គ្រប់គ្នាបានបញ្ចប់ការសិក្សាយ៉ាងរលូនក៏ត្រូវដល់ពេលចេញពីរៀនហើយ
នីគីនិងស៊ុននូមិនទាន់បានមួយថ្ងៃពេញផងបានគ្នាជាមិត្តបាត់ទៅហើយ
នីគីនឹងស៊ុននូបណ្តើរគ្នា និយាយគ្នាលេងតាមផ្លូវតែកុំមើល មាត់និយាយគ្នា មុខបែរអត់មើលគ្នាទេ(រឹកទាំងពី)
នាយកម្លោះទាំងពីរបានដើរទៅបន្ទប់ជួលរៀងៗខ្លួនព្រោះពួកគេរស់នៅក្នុងបន្ទប់ជួល និងធ្វើការក្រៅម៉ោងពេលយប់ដូចគ្នាតែអត់ទាន់ប្រាប់ទេថាធ្វើការអ្វី
ភាគក្រោយដឹងកន្លែងការងារហើយ ហើយពីរនាក់នឹងក៏កាន់តែស្និទ្ធគ្នាដែរ សូមរង់ចាំភាគបន្ត អរគុណSaranghee reader😚❤️
To be continued

និស្ស័យ និង ជោគវាសនា𐙚SunkiWhere stories live. Discover now