ភាគទី15: u did it!!

159 21 0
                                    

មួយសប្តាហ៍កន្លងមកនេះ minji តែងតែមកមីេលថែ hanni រាល់ថ្ងៃហីេយរឿងដែលនាងទាក់ទងគ្នាជាមួយ hanni វិញក៏ត្រូវបានម៉ាក់ប៉ារបស់នាងដឹងដូចគ្នា។ ដំបូងពួកគាត់ហាក់ទទួលយកមិនទាន់បានព្រោះនាងមិនបានបញ្ជាក់ថានាងទាក់ទងជាមួយអ្នកណាទោះទេ ប៉ុន្តែក្រោយពេលនាងប្រាប់ថានាងទាក់ទងគ្នាជាមួយ hanni ពួកគាត់ក៏មិនបានថាអ្វីដែរព្រោះពួកគាត់សុទ្ធតែស្គាល់ hanni ចំណែករឿងរៀបការរបស់ minji ជាមួយ danielle វិញពួកគាត់បានទៅនិយាយជាមួយម៉ាក់ប៉ា danielle ហើយពួកគាត់ក៏មិនថាថ្វីដែរណាមួយកូនៗមិនបានស្រឡាញ់គ្នាពួកគាត់មិនចង់ធ្វីេជាមាជ្រែកស្នេហាកូនៗទេ។

កាត់ចូលមកដល់ថ្ងៃវះកាត់របស់ hanni គ្រប់គ្នាបានមកមន្ទីេរពេទ្យដីេម្បីផ្តល់កម្លាំងចិត្ដដល់ hanni រួមទាំងប៉ាម៉ាក់របស់ minji ពួកគាត់មកផ្តល់កម្លាំងចិត្តដល់កូនប្រសារ។

-នៅក្នុងបន្ទប់

minji បានអង្គុយកាន់ដៃរបស់ hanni ជាប់

"Han អូនកុំភ័យណាអូនត្រូវតែឆ្លងកាត់វាឲ្យបាន!"
នាងនិយាយទាំងញញឹមជាកម្លាំងចិត្តដល់អ្នកជាសង្សារអោនទៅថីេបមាត់របស់នាងមុនពេល គ្រូពេទ្យចូលមកប្រាប់ថាដល់ម៉ោងត្រូវវះកាត់ហីេយ។
minji នៅតែរក្សាស្នាមញញឹមនៅលីេមុខរបស់នាងដីេម្បីកុំអោយ hanni ភិតភ័យប៉ុន្តែក្រោយពីងាកទៅឃីេញបងប្រុសម៉ាក់និងមិត្តៗរបស់នាងហីេយធ្វីេឲ្យនាងមានអារម្មណ៍ប្រសើរឡើងមកវិញគ្រែគេងរបស់ hanni ត្រូវបានអូសចេញទៅកាន់បន្ទប់ ICU ហើយគ្រប់គ្នាមីេលទៅនាងដោយបារម្ភ អស់រយៈពេលប្រហែលជា 2 ម៉ោង គ្រូពេទ្យដែល hanni តែងទៅពិភាក្សាជំងឺជាមួយបានដីេរចេញមកថ្ងៃនេះគាត់បានមកវះកាត់ដោយផ្ទាល់អោយ hanni ដោយគាត់មានឈ្មោះថា san គាត់ដីេរចេញមករកគ្រួសារអ្នកជំងឺមុននឹងនិយាយ។

"សូមអភ័យទោសផងបាទខ្ញុំព្យាយាមអស់ពីសម្ថតភាពហើយតែ-"
និយាយតែប៉ុណ្ណោះគ្រប់គ្នាចាប់ផ្តើមស្រក់ទឹកភ្នែកមកគ្រប់ៗគ្នាជាពិសេសគឺ minji តែម្តងនាងទន់ជីេងហីេយដួលទៅលីេឥដ្ឋហើយគ្រប់គ្នាបានប្រញាប់ទៅមីេលនាង។

"អឺសុំទោសបាទ ខ្ញុំ prank ទេ"

"អបអសាទរអ្នកជំងឺវះកាត់បានជោគជ័យហីេយ!!!!!!!!"
គ្រប់គ្នាបានធូរទ្រូងមកវិញហីេយមានស្នាមញញឹមនៅលីេមុខគ្រប់ៗគ្នាចង់តែវៃគ្រូពេទ្យទេមែនតីេចេះមក prank ចឹងទៅកីេត។ លោកគ្រូពេទ្យ san បានលាគ្រប់គ្នាចេញទៅហើយបានអនុញ្ញាតឲ្យពួកគេចូលទៅសួរសុខទុក្ខអ្នកជំងឺប៉ុន្តែក្រោយពីវះកាត់ហើយភ្លាមៗអ្នកជំងឺនៅមិនទាន់ដឹងខ្លួននៅឡីេយទេ។

You're my star (bbangsaz)Where stories live. Discover now