"ឥឡូវរវាងបងនឹងមិត្តអូន អូនយកមួយណា?" Mingyuនឹងseungcheolនិយាយទៅកាន់wonwooនឹងjeonghan ក្នុងបន្ទប់ពួកគេម្នាក់ៗប្រែជាស្ងាត!
Wonwooមើលខ្នងmingyuទឹកភ្នែកហូរចុះមកតិចៗ "ហេតុអ្វីបងត្រូវបង្កើតជម្រើស?" Wonwooសួរដោយទឹកភ្នែកហូរចុះមក mingyuងាកមើលwonwooបន្ទិចតែនៅមិនបន្តមើលមុខwonwooនាយក្រាសបែរមុខចេញដោយខឹងនឹងមិនចង់និយាយ
"ឆ្លើយនឹងបងមកwon!" សម្លេងMingyuរឹងកម្រើស នាយក្រាសខឹងឡើងមុខក្រហមអស់
"ហេតុអ្វីអូនត្រូវជ្រើសរើសរវាងបងនឹងjeonghanហឹកៗ" wonwooយំដៃឡើងញ័រ បេះដូងឈឺស្ទើរតែនិយាយមិនចេញ នាយតូចដើរទៅជិតមិត្តប្រុសចង់អោបmingyu
"ពេលនេះអូនក៏ឃើញ! មិត្តប្រុសjeonghanនឹងបងគឺមិនអាចត្រូវគ្នានោះទេ" mingyuដើរទៅមុខមួយជំហ៊ាន ធ្វើអោយបេះដូងwonwooធ្លាក់ដល់ដី
"ហឹកៗអូនដឹង អូនដឹងពីមូលហេតុពួកបងឈ្លោះគ្នាហឹកៗ" wonwooឈរអោបដៃខ្លួនឯងយំនៅក្រោយខ្នងmingyuមើលទៅខ្នងក្រាសទាំងឈឺចាប់
"ហឹកៗអូនជ្រើសរើសរួចហើយហឹកៗ" wonwooនិយាយទាំងអួលដើមករលើសដើមWonwooដាក់ខ្លួនអង្គុយចុះនៅលើគ្រែ ក្នុងបេះដូងលោតឡើងញាប់ ដៃជើងឡើងញ័រមាត់និយាយស្ទើរតែមិនចេញ ហើយក៌មិនដឹងនិយាយអ្វីដែល
"ល្អៗ! អញ្ចឹងឈប់យំណា" mingyuលឺហើយបែរអោននៅជិតនឹងខ្លួនwonwooជូតទឹកភ្នែកហូរជាប់ថ្ពាលតិចៗ តែwonwooងាកមុខចេញពីដៃmingyu
"ហឹកៗបងចេញទៅ!" Wonwooហាមាត់ដេញmingyuដោយមិនមើលមុខនាយក្រាស mingyuឡើងគាំងអស់ បេះដូងនាយធ្លាក់មកដល់ដីពេលលឺពាក្យwonwooបែបនេះ
"Won? អូន--?" Mingyuទុនជង្គង់ចុះនៅក្បែរនោះ
"អូនជ្រើសរើសរួចហើយហឹកៗ! បងចេញទៅហឹកៗ" wonwooបែរមុខចេញពីmingyu ទឹកភ្នែកនៅតែហូរងើបខ្លួនចេញបើកទ្វាបន្ទប់អោយmingyuចេញក្រៅ