ស្នេហាវ័យក្មេងរបស់ក្មេងប្រុសកំពុងរៀននៅវិទ្យាល័យមួយគូ ដែលបែកគ្នាអស់រយៈពេលជាយូរដោយសារការមិនពេញចិត្តរបស់ម្ដាយតួប្រុស ទោះពួកគេតស៊ូជាមួយគ្នាយ៉ាងណាក៏នៅតែបែកគ្នា បែកដោយមិនបានលាទោះយំអង្វរក៏គ្មានបានផលអ្វី
Skip
"អាប៉ាកូនមកវិញហើយ"jungwonក្មេងប្រុសអាយុ16ឆ្នាំមានរូបសម្រស់ស្រស់ស្អាត មានថ្ពាល់ខួចប៉ោងៗភ្នែកឆ្មារចរិកcute ឆ្លាត ពូកែ ចេះគោរពចាស់ទុំ ជើងដៃស្រលូនស្ទើរតែមិនអាចបែងចែកថាជាមនុស្សប្រុសបាន គេរត់យ៉ាងលឿនទៅអោបអាប៉ារបស់គេយ៉ាងលឿន
"ថ្ងៃនេះចេញលឿនម្លេះកូន"Hong jisooគេគឺជាអាប៉ារបស់junwonគេ ជាអ្នកពរពោះjunwonដោយផ្ទាល់ jisooមានរូបសម្រស់ស្រស់ស្អាតមិនចាញ់junwonនោះទេ ទោះអាយុច្រើនហើយក៏ដោយ តែបើមិនប្រាប់គេយល់ថាអាយុ20ឆ្នាំមិនខាន គេធ្វើការជាអ្នកឌីហ្សាញ ផលិតផល(ខាងskincearអីនិង)មួយរូបមានគេឈ្មោះល្បីនៅសហរដ្ឋអាមេរិកនេះ
"ដោយសារតែថ្ងៃនេះសាលាបានវ៉ាកងរយៈយូរ ចឹងហើយបានចេញលឿនត្រៀមចូលកងថ្មី"junwon
"រយះពេលប៉ុន្មានថ្ងៃ"jisoo
"រយះពេល1ខែ"
"អាប៉ាទៅដើរលេងជាមួយកូនទៅ"junwonសម្លឹងទៅអាប៉ារបស់ខ្លួន
"ប្រហែលអត់បានទេកូន អាប៉ាត្រូវធ្វើការ "jisooអង្អែលសក់ក្បាលកូនថ្នមៗនិយាយទៅកាន់កូនប្រុសបណ្ដូលចិត្ត ខ្លួនពិតជាសុំទោសពិតមែនដែលមិនអាចជូនកូនដើរលេងបាន
"អាប៉ាសុំទោសផងកូន អាប៉ារវល់ពិតមែន"
"អុឹម..អត់អីទេ កូនយល់ "
"អាប៉ាប្រហែលជាហត់ហើយ ចិញ្ចឹមកូនមកតែម្នាក់ឯងមករហូត "jungwonគេយល់ពីចិត្តអាប៉ាគេណាស់ខំចិញ្ចឹមគេតាំងពីតូចមកម្នាក់ឯង រកលុយឲគេរៀនសាលាល្អៗ គេពិតជាចង់ទៅរកប៉ាធំរបស់គេណាស់ ចង់ឲពួកគាត់ត្រូវគ្នាវិញ មកមើលថែទាំគេនិងអាប៉ារបស់គេវិញ ពេលនោះគុំគិតមួយបានលេចឡើងក្នុងក្បាល់របស់jungwonគេមិននិយាយអ្វី ទេ បានត្រឹមតែញញឹមចុងមាត់
"កូនរបស់អាប៉ាឡូវឆ្លាតណាស់ "
"កូនឆ្លាតតាមអាប៉ានិងហើយ"
"ចិញ្ចឹមកូនតែម្នាក់ឯងហើយ តស៊ូធ្វើការរហូតមានលុយចាយ ស្ទើតែមិនអស់"jungwonមិនត្រឹមតែនិយាយទេគេធ្វើកាយវិការទៀតផងមើលទៅគួឲស្រលាញ់ខ្លាំងណាស់
Jisoo ពិតជាគ្រឺតខ្នាញ់កូនប្រុសម្នាក់នេះយ៉ាងខ្លាំងកាន់តែធំកាន់តែឆ្លាត រាងតូចចាប់ក្រសោបមុខកូនរបស់ខ្លួនយកមកថើប និងអោបទៅកាន់គេ ក្នុងចិត្តពិតជាសុំទោសកូនដែល ខ្លួនគ្មានឪពុកហៅដូចគេ ហើយខ្លួនមិនមែនជាមនុស្សស្រីដែលអាចឲកូនហៅថាម្ដាយបាន តែទោះជាយ៉ាងណាសន្យាខ្លួនឯងថាធ្វើជាម្ដាយផងនិងឪពុកផងបំពេញក្ដីសុខឲកូន
"ឃ្លានទេកូន?"ប្រលែងពីការអោបjisooសួរទៅកាន់កូនយ៉ាងលឿន
"អុឹម..ខ្លាំងទៀតផង"
"ចឹងតោះ ទៅងូតទឹកទៅនិងបានចុះមកញាំអាហារ អាប៉ាបានឲអ៊ុំគាត់ធ្វើឲហើយ"
"តោះ"ថារួចនាយតូចjungwonរត់ទៅបន្ទប់យ៉ាងលឿង មានjisooមើលដំណើរកូនរបស់ខ្លួន
+កាត់មកពេលយប់ការទទួលទានអាហាររបស់គ្រួសារតូចមួយនេះ ក៏បានរួចរាល់
"តុកៗ...គឺអាប៉ាណា"
"ចូលមកទ្វាអត់បានចាក់សោទេប៉ា"
"អារ..នេះទឹកដោះគោកូន"jisooហូចឲកូនប្រុស គេទទួលនិងបានផឹកទាល់តែអស់
"ស្អែកអាប៉ាទៅធ្វើការទេ"សុខៗjungwonក៏សួរឡើង
