ភាគទី3: មិត្តភក្តិថ្មី

210 25 1
                                    

Beomgyu និង minji កំពុងស្វែងរកកន្លែងអង្គុយញុំាបាយកំពុងរកសុខៗស្រាប់តែប្រទះនឹង Karina yujin ដែលកំពុងអង្គុយញាំបាយជាមិត្តរបស់ពួកគេ 3នាក់ទៀត។ yujin ចៃដន្យក្រលែកមកឃីេញពួកគេរួចស្រែកហៅ។

"Minji beomgyu!!!!!!!!"
អ្នកទាំងពីរដែលកំពុងឈរលេឡឺនោះបានងាកមកមីេល yujin ដែលកំពុងបក់ដៃហៅពួកគេ ឃើញដូច្នេះអ្នកទាំងពីរបានដីេរទៅរកក្រុមរបស់ yujin គ្រាន់តែទៅដល់ភ្លាម yujin បានប្រាប់អោយពួកគេអង្គុយចុះ។

"Yujin នេះជាសិស្សប្អូនផ្ទាស់មកពីប៊ូសានដែលឯងប្រាប់យីេងមែនទេ?"
មិត្តភិក្តស្រីរបស់ yujin បានសួរដោយនាងមានឈ្មោះថា chaewon។

"ត្រូវហើយគឺពួកគេនេះហីេយ"

"ភ្នែកឯងម្ញ៉ូមមែនទេបានជាពាក់វ៉ែនតាបែបនេះ?"
Chaewon សួរទៅកាន់ minji ដែលអង្គុយជិតនាងលឺចឹងហើយមិត្តភក្តិប្រុសរបស់ពួកគេម្នាក់ទៀតមានឈ្មោះថា hyunjin និយាយឡើងដោយហួសចិត្ត។

"Chaewon បីេប្អូនមិនម្ញ៉ូមគេពាក់វ៉ែនតាធ្វើអី? ចេះសួរទៅកីេត"

"មែនហ្នឹង"
មិត្តម្នាក់ទៀតមានឈ្មោះថា ryujin បាននិយាយតពីក្រោយ។

"ឆីេស ryujin វាស្អីឯងដែរលួចស្រឡាញ់ស្រីបងគេហីេយមកនិយាយយកចិត្តប្អូនប្រុសគេអាហ្នឹងគេហៅថាហុចទឹកសម្លឹងកាក"

"យីេងមិនទៅខ្វល់ទេណាមួយ hyunjin វាទទួលយីេងធ្វីេជាបងថ្លៃរួចទៅហីេយ"

"អេណាគេយាយ?"
hyunjin ប្រញាប់ប្រកែក

"យើងអ្នកយាយ"

"បានហើយពួកឯងឈប់ឈ្លោះគ្នាទៅគ្មានចេះខ្មាស់សិស្សប្អូនសោះ beomgyu minji នេះគឺមិត្តរបស់បងគឺ chaewon ryujin និង hyunjin"
Karina បាននិយាយណែនាំមិត្តៗរបស់ទៅកាន់អ្នកជាសិស្សប្អូន។

"ជំរាបសួរសិស្សច្បងរីករាយដែលបានជួប"
Beomgyu minji ងីេបឡីេងរួចអោនគោរពទៅពួកគេ។

"ពួកបងក៏រីករាយដែលបានជួបពួកឯងដែរ លឺថាជាសិស្សពូកែមកពីប៊ូសានផងមែនទេ?"
ពួកគេសួរហើយអ្នកជាសិស្សប្អូនបានងក់ក្បាល អំឡុងពេលញាំបាយគ្រប់គ្នាបានខ្សឹបខ្សៀវពី beomgyu និង minji ដែលបានទៅរួមតុជាមួយក្រុមរបស់ karina កុំឆ្ងល់អីពួកគេនេះសុទ្ធជាកូនអ្នកមានរៀនពូកែហីេយថែមទាំងដាក់ខ្លួនទីេបគ្រប់សិស្សប្រាថ្នាចង់នៅក្បែរពួកគេអ្នកដែលមានគេចាប់អារម្មណ៍ច្រីេនគឺ karina និង yujin ព្រោះអ្នកទាំងពីរជាកូនស្រីរបស់គ្រួសារ kim ត្រូវជាគ្រូសារមានលំដាប់ទី 1 នៅកូរ៉េ។ សិស្សៗក៏ឆ្ងល់ដែរថា beomgyu និង minji ត្រូវជាស្អីនិងពួកគេមិចបានរួមតុជាមួយយ៉ាងចឹងក្រលែកមីេលមក minji វិញនាងមានអារម្មណ៍ថាមិនស្រួលឃីេញដូច្នេះ chaewon ក៏កាន់នាង។

ស្អប់ (Hate)/Bbangsaz Where stories live. Discover now