ពេលវេលាបានវិលត្រឡប់ថយក្រោយមកក្នុងសម័យបុរាណកាល។ ដោយជីមីនបានកើត និងរស់ក្នុងគ្រួសាររាជវង្សយ៉ាងមានក្តីសុខ ហើយគេក៏ជាទាយាទនៃនគរថែមទៀតផង។ ប៉ុន្តែឋានៈ និងតួនាទីរបស់គេពុំសាកសមនឹងរូបរាងរបស់គេឡើយ។ តាមពិតគេមានទាំងអំណាច មានទាំងទ្រព្យសម្បត្តិតែគេមានរាងកាយតូចច្រឡឹងទៅវិញ សូម្បីតែពួកមន្ត្រីផ្សេងៗក៏មិនបានដឹងអំពីរឿងនេះដែរ។
ព្រះរាជបុត្រកំពុងតែជម្រះកាយក្នុងអាងទឹកដែលមានទំហំធំ ហើយមានស្រទាប់ផ្កាពណ៌ចម្រុះយ៉ាងច្រើនជាមួយគ្នានេះដែរ។ មានអ្នកបម្រើឆ្វេង ស្តាំចាំគាប់បម្រើប៉ុន្តែទ្រង់បានដេញពួកនាងៗចេញ។ ដូចដែលដឹងស្រាប់ហើយថាទ្រង់ជាមនុស្សប្រកាន់ខ្លួនមិនចូលចិត្តឲ្យមានអ្នកណារញ៉រញ៉ៃគ្រប់ពេលវេលាទាំងអស់។
បានមួយសន្ទុះក្រោយមកទ្រង់បានក្រោកចេញពីទឹកក្នុងអាង ហើយដើរទាំងខ្លួនប្រាណពេញដោយតំណក់ទឹកសំដៅទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ដែលនៅក្បែរនោះ។ ទ្រង់ស្លៀកពាក់ដោយអង្គឯង បន្ទាប់មកក៏ដើរទៅកាន់កន្លែងសមគួរដើម្បីហៅបាវបម្រើមកធ្វើសក់ឲ្យទ្រង់តាមទំនៀម។
«ម៉ូយ៉ាង!» ទ្រង់ពោលហៅអ្នកបម្រើស្រីដែលតែងតែគាប់បម្រើដោយសំឡេងមាំៗ បើស្តាប់តែសំឡេងមិនបានឃើញព្រះភ័ក្រ្តទេនោះច្បាស់ជាស្មានថាទ្រង់នេះជាបុត្រាអង់អាច មានកម្លាំងពលំស្រស់សង្ហាមិនខានទេ។
«ព្រះរាជបុត្រមានអ្វីឲ្យទូលបង្គំគាប់បម្រើច៎ាស?» នាងក្រមុំម៉ូយ៉ាងជាស្រីបម្រើស្អាតដាច់គេដែលរាជបុត្ររើសដោយផ្ទាល់មកគាប់បម្រើ។ មិនមែនដោយសារតែសម្រស់ដ៏ផូផង់របស់នាងឡើយ តែជាភាពស្មោះត្រង់ ឈ្លាសវៃរបស់នាងទៅវិញទេដែលទ្រង់ជាប់ព្រះហរទ័យ។
«នាងរៀបចំខ្លួនឲ្យយើងសម្រាប់ពិធីតែងតាំងរាជទាយាទថ្ងៃនេះ» រាជបុត្រអង្គុយមុខកញ្ចក់ដោយមានសក់វែងផាយផាត់ទៅមកយ៉ាងស្រស់។ នាងអ្នកបម្រើនៅពេលឮសម្តីរាជបុត្រហើយក៏ដើរមកជួយតុបតែងម៉ូតសក់យ៉ាងលឿនហើយក៏លួចសរសើរក្នុងចិត្តពីភាពរលោងស្អាតរបស់វាផងដែរ។
«សក់ទ្រង់ក្រអូបខ្លាំងណាស់ក្រាបទូលលើសស្រីទាំងពួងទៅទៀត» ម៉ូយ៉ាងសរសើរពេលដែលក្លិនរបស់សក់របស់រាជបុត្រតូចនាងបង្ហើរក្លិនក្រអូបដែលគ្មានអ្នកណាប្រដូចបាន។
YOU ARE READING
Just Remember Me (វគ្គ2)
Romanceមានបែកមានជួប តែជួបព្រោះនិស្ស័យ បែកព្រោះបងចង់ដោះលែងអូន