«អ្នកណាទៅបិតា?» ជីមីនមមៃក្នុងចិត្តចង់ដឹងថាអ្នកណាដែលធ្វើឲ្យបិតាគេពេញចិត្ត ពេញថ្លើមតែងតាំងជាគ្រូបង្រៀនដល់រជ្ជទាយាទដូចគេទៅ។ ប៉ុន្តែចម្ងល់ត្រូវបានបកស្រាយនៅពេលបិតាគេហៅមនុស្សម្នាក់នោះ៖
«មីន យ៉ុនហ្គី! គេសាកសមបំផុតក្នុងការជួយដល់បុត្រលើដាវកាំបិត ហើយគេក៏ជាទ័ពដែលពូកែបំផុតដែរក្នុងជួររាជការនេះ ម៉្យាងបច្ចុប្បន្ននគរយើងមានសន្តិភាពគ្រប់គ្រាន់ហើយ បុត្រអាចសិក្សាពីគេបាន» ព្រះរាជាលើកឈ្មោះយ៉ុនហ្គីមកនិយាយធ្វើឲ្យជីមីនដាច់ចង្កេះតែម្តង។ មនុស្សកំពុងមិនពេញចិត្តដែលនាយមិនទុកកិត្តិយសឲ្យមកយឺតពេលមិនទាន់ទាំងបានបញ្ចេញកំហឹងផងនៅមកត្រូវរៀនជាមួយទៀត។ ព្រះជាម្ចាស់លេងសើចជាមួយផ្លូវចិត្តរបស់គេពេកហើយ។
«បិតា!» ជីមីនពោលហៅបិតាម្ហបៗស្តាប់មិនចង់ឮដូចកូនក្មេងដែលមិនចេះធំធាត់ទៅណាសោះ
«បុត្រា! បុត្រជាអនាគតនៃនគរយើងកុំធ្វើអ្វីតាមតែអារម្មណ៍ខ្លួនឯងត្រូវគិតគូរាស្ត្រជាធំ! យ៉ុនហ្គីយើងទុកចិត្តលើឯងហើយថានឹងអាចធ្វើឲ្យបុត្ររបស់យើងក្លាយជាមនុស្សប្រុសរឹងមាំបាន» ព្រះអង្គទ្រង់ងាកមកនិយាយជាមួយបុត្រាដោយសម្តីម៉ឺងម៉ាត់ ដូច្នេះគេម៉េចនឹងអាចបដិសេធបានទៅ។ ហើយទ្រង់ក៏បាននិយាយទៅកាន់យ៉ុនហ្គីកម្លោះខ្លួនមួយនោះដោយការជឿទុកចិត្តដែរ។
«ក្រាបទូលព្រះអង្គ! ទូលបង្គំនឹងមិនធ្វើឲ្យព្រះអង្គខកព្រះទ័យឡើយ» យ៉ុនហ្គីក្រោកឡើងគោរពព្រះអង្គហើយធ្វើការប្តេជ្ញាចិត្តចំពោះការជួយបង្ហាត់បង្រៀនអនាគតស្តេចនៃនគរនេះដោយមិនរារែកចិត្ត។ ប៉ុន្តែនាយក៏មិនជាពេញចិត្តចំពោះកិរិយាទន់ជ្រាយដូចស្រីរបស់ជីមីនប៉ុន្មានដែរ បើថាមនុស្សស្រីទូទៅវិញគឺមនុស្សស្រីទន់ភ្លន់ សុភាពរាបសា ចុះជីមីនវិញនោះ?
«ចំណែកលោកឧបរាជវ៉ាងជួយមើលព្រះរាជទាយាទក្នុងកិច្ចការអក្សរសាស្ត្រផង លោកជាព្រះបិតុលា ហើយក៏ជាចាស់ទុំដែរដូច្នេះកិច្ចការនេះលោកសក្តិសមបំផុត» ព្រះអង្គមានព្រះឱង្ការទៅកាន់លោកឧបរាជវ៉ាងដែលជាម្ចាស់អ៊ំរបស់ជីមីនហើយក៏ត្រូវជាបងប្រុសរបស់ព្រះមហេសីស៊ូយ៉ុងផងដែរ។ មិនមែនព្រះអង្គចង់ត្រួសត្រាយផ្លូវសម្រាប់រាជបុត្រទេ តែទ្រង់ទុកចិត្តឧបរាជវ៉ាងជាមនុស្សស្មោះត្រង់ក្នុងជួររាជការ។
![](https://img.wattpad.com/cover/358508386-288-k177328.jpg)
YOU ARE READING
Just Remember Me (វគ្គ2)
Romanceមានបែកមានជួប តែជួបព្រោះនិស្ស័យ បែកព្រោះបងចង់ដោះលែងអូន