«អ្ហឹម!» ម៉ោងប្រហែលជាប្រាំបួនព្រឹកទៅហើយក្មេងកម្ជិលទើបតែតើនឡើង ព្រោះហត់នឿយអស់កម្លាំងជាពន់ពេក។ តាមពិតអ្វីដែលគេចង់គឺការប្រឆាំងប៉ុន្តែមិនអាចធ្វើទៅបានរាងកាយហាក់ចាញ់ច្រាបគេខ្លាំងសម្បើមអស្ចារ្យ។ នាយតូចពត់ខ្លួនតិចៗ និងបើកភ្នែកឡើងសន្សឹមៗសម្លឹងជុំវិញខ្លួនហាក់កំពុងស្វែងរកអ្វីម៉្យាង។
ក្រាក! បន្ទាប់សម្លៀកបំពាក់របើកឡើងបង្ហាញនាយសង្ហាកំពុងរមូលដៃអាវឡើងលើនិងសម្លឹងមកគេដោយទឹកមុខគួរឲ្យខ្លាចរអា។ ជីមីនសែនស្អប់ចរិតពូកែរករឿងរបស់នាយណាស់សឹងតែជ្រែកភពឲ្យបាត់ទេ។ នាយសង្ហាតែរូបរាងកាយ តែចិត្តគំនិតខ្មៅកង្វក់គួរស្អប់បើសិននាយប្រែជាទន់ភ្លន់វិញណាគេគ្មានថ្ងៃស្រក់ទឹកភ្នែកឡើយ។
«ក្រោកហើយ? មិនស្អិតខ្លួនទេហ៎េសបានអង្គុយសម្លឹងបែបនេះមិនព្រមទៅសម្អាតខ្លួន?» នាយអង្គុយចុះលើពូកទន់ៗសម្លឹងជីមីនមិនដាក់ភ្នែក
«ស្អិតមិនស្អិតជាខ្លួនរបស់ខ្ញុំ តែនេះម៉ោងប៉ុន្មានហើយ?» ជីមីននៅតែមានអារម្មណ៍ខឹងអាក់អន់ចិត្តជាមួយនាយដដែលទើបនិយាយទាំងមិនសម្លឹងមុខនាយចំ បើមើលទៅនាយហើយធ្វើឲ្យខ្លួនឯងទន់ជ្រាយដដែលគេសុខចិត្តមិនងាកទៅរកជារៀងរហូត។
«ម៉ោងប្រាំបួនហើយ!»
«ចុះជូអានោះគេទៅរៀនហើយមែនទេ? ខ្ញុំនេះចំមែនហើយមិនបានរៀបអាហារឲ្យគេទាន់ពេល» ជីមីនស្រាប់តែស្លន់ស្លោស្ទើរតែរបូតភួយដែលបាំងរាងកាយទៅហើយ គេបន្ទោសខ្លួនឯងដដែលៗព្រោះតែការគេងស្ពឹកទើបបណ្តាលឲ្យកូនប្រុសត្រូវអត់អាហារ។
«ឈប់ឆ្លេឆ្លាទៅជីអាមានអាហារដែលអ្នកបម្រើរៀបចំហើយ គិតតែខ្លួនឯងទៅសម្អាតខ្លួនស្លៀកពាក់ឲ្យហើយនឹងអ៎ាលទៅសាលាដំបូងមិនបាច់ភ័យចំពោះការដាក់ពាក្យស្នើសុំលែងលះទេខ្ញុំបានធ្វើតាំងពីល្ងាចមកម៉្លេះ»
«ខ្ញុំគ្រាន់តែគិតមិនដល់ថាវាលឿនថ្នាក់នេះប៉ុណ្ណោះសុំទោសផងសូមចាំខ្ញុំបន្តិច» ជីមីនស្រាប់តែបង្ហាញឫកពារស្លូតបូតស្ពាយភួយជាប់ប្រាណដើរសម្តៅទៅកាន់បន្ទប់ទឹកដើម្បីសម្អាតកាយ។ ចំំណែកយ៉ុនហ្គីមិនបង្អង់យូរឡើយនាយចុះទៅខាងក្រោមដើម្បីរង់ចាំអ្នកម្ខាងទៀត។
YOU ARE READING
Just Remember Me (វគ្គ2)
Romanceមានបែកមានជួប តែជួបព្រោះនិស្ស័យ បែកព្រោះបងចង់ដោះលែងអូន