#និពន្ធ=admin
pov & រង្វង់ក្រចក=ការគិតរបស់តួអង្គ
//.....//សញ្ញា=ការសន្ទនា#និពន្ធ
នៅក្រោមផ្ទៃមេឃអួរអាប់មានរលឹមស្រឹចៗមនុស្សម្នារប្រញាប់ប្រញាល់ត្រលប់ទៅផ្ទះ រៀងខ្លួន ហើយក៏មានក្មេងប្រុសវ័យជំទង់ម្នាក់ស្លៀកឈុតសិស្សវិទ្យាល័យប្រញាប់រត់ទូលកាបូបទៅផ្ទះ.។ សូរសំលេង(ផាំងៗ)លាយជាមួយសំលេងផ្គរធ្វើអោយក្មេងប្រុសដែលឈរនៅម៉ាត់ទ្វាផ្ទះផ្ញាក់ផ្អើល គេប្រញាប់បើកទ្វាផ្ទះក៏ឃើញឪពុកម្តាយខ្លួនឯងដេកផ្កាប់មុខនៅក្នុងថ្លុកឈាមសម្រែកក្តីដោយសង្វេគរបស់ក្មេងដែលឈរនឹងថ្កល់មិនអាចកំរើក
(POV war)
(ម៉ាក់....ប៉ា)..ខ្ញុំស្រែកមួយទំហឹងរហូតបាត់សំលេងទឹកភ្នែកស្រក់ចុះ ជង្គុងរបស់ខ្ញុំក៏ទន់លុតចុះក្រោម ភ្នែករបស់ខ្ញុំសំលឹងមុខឃាតករក្នុងដៃកាន់កាំភ្លើងតំរង់មកខ្ញុំ នៅពីក្រោយគេមានស្ត្រីវ័យកណ្តាលអាយុប្រហែល៣៥ឆ្នាំបញ្ជាថា:
ស្រីចាស់:..អាចោលម្សៀតមិនឆាប់បាញ់ទៅ (ស្រែកដោយកំហឹង)
ឃាតករ : លោកស្រីគេគ្រាន់តែជាក្មេងទេ..😟
ស្រីចាស់ : បើឯងមិនបាញ់ទុក្ខអោយយើងបាញ់វិញ.អាចង្រៃយរ៍ .អើយ...ពេលពួកគេប្រកែកគ្នាខ្ញុំក៏ប្រញាប់លើកខ្លួនឯងរត់ចេញពីទីនោះ រត់ដោយមិនងាកក្រោយទោះលឺសំលេងគេស្រែកហៅយ៉ាងណា ខួរក្បាលខ្ញុំប្រាប់ថារត់អោយលឿន ខ្ញុំត្រូវតែរស់ ដើម្បីប្តឹងប៉ូលីសហើយចាប់ពួកឃាតករដាក់ទោស រត់បណ្តើរយំបណ្តើរទឹកភ្នែករបស់ខ្ញុំលាយជាមួយទឹកភ្លៀងវាធ្វើអោយខ្ញុំស្រវាំងសំលឹងផ្លូវមិនច្បាស់ ខ្ញុំបានលឺសំលេងរថយន្តនៅពីក្រោយ (ផាំង ផ្រាវ.)រាងកាយរបស់ខ្ញុំហោះទៅលើអាកាសហើយធ្លាក់ចុះមកវិញ(ផ្រុស) រាងកាយកំរើកលែងបានមានកំដៅត្រង់ទ្រូងឡើងមកដល់ក្បាលហើយហៀរចេញមកតាមម៉ាត់(ក្តួយឈាម😓)ដង្ហើមខ្ញុំចាប់ផ្តើមដាច់ៗ ខ្ញុំឈឺចុកអួលនៅក្នុងទ្រូងឈឺខ្លាំងណាស់ខ្ញុំទ្រាំលែងបានហើយភ្នែកក៏ព្រិលដែរ..ភ្លៀងក៏រាំង ខ្ញុំដេកនៅលើផ្លូវស្តូកមនុស្សចាប់ផ្តើមឈរជុំវិញខ្ញុំ (សំលេងរអ៊ូរៗ :អាលូ911មានក្មេងប្រុសត្រូវឡានបុកក្បាលរបស់គេបែក. ..មានៗឈាមតាមម៉ាត់ទៀតឈាមច្រើនណាស់ សូមមេត្តាមកអោយលឿនផង ចាសនៅសង្កាត់សុខុមវិត..,..ចាសអរគុណ😟)សំលេងញ័រៗរបស់ពួកគេកាន់ខ្សោយទៅៗហើយ ភ្នែករបស់ខ្ញុំចាប់ផ្តើមងងឹតទៅៗដែរ😶🌫️
#និពន្ធ
នៅមុខបន្ទប់ICUមានក្មេងប្រុសម្នាក់ផ្សេងទៀតឈររងចាំទឹកភ្នែករបស់គេស្រកចុះ ក្មេងនោះលុតជង្គង់អោនក្បាលដល់ឥដ្ធចុះឡើងជាច្រើនដងខួរក្បាលគិតរហូតដល់គ្រូពេទ្យម្នាក់ចេញមកសួរថា //: អត់ទោសផងប្អូនជាសាច់ញាតិអ្នកជំងឺមែនទេ ..
//សំលេងញ័រៗរបស់ក្មេង //: បាទ..តើ..អ្នក..ខាងក្នុងយ៉ាងមិចហើយ.អ្នកគ្រូពេទ្យ.?
//ពេទ្យ//: តាមរយៈCTស្កេនអ្នកជំងឺមានឈាមកកនៅក្នុងខួរក្បាល បាក់ឆ្អឹងជំនី ប្រះសួត អ្នកជំងឺមានឈាមAB+ឈាមហូរច្រើនត្រូវការបញ្ចូលឈាមបន្ទាន់ ម្យ៉ាងទៀតពេទ្យត្រូវវះបន្ទាន់ត្រូវការអាណាព្យាបាលមកផ្តឹតមេដៃផងដែរចាស..
//ក្មេង//ឪពុកម្តាយគេស្លាប់អស់ហើយ ..។
ក្មេងចាប់ដៃពេទ្យសងខាងហើយពោល//អ្នកគ្រូពេទ្យសូមជួយគេផង បូមឈាមខ្ញុំបានខ្ញុំមានឈាមO+..ហឹកៗ កុំទុក្ខអោយគេស្លាប់អី ..សុំអង្វរ...ហឺៗៗៗជួយគេផង//
#និពន្ធ#
ក្មេងពោលបណ្តើរលុតជង្គង់បណ្តើរពោលពាក្យដដែល😓
មិនយូរក៏មានអ្នកចាស់ម្នាក់ឈរនៅទីនោះចេញមុខជាអាណាព្យាបាលអ្នកជំងឺចេញថ្លៃចាយវាយគ្រប់យ៉ាងរហូតដល់អ្នកជំងឺជាសះស្បើយ ឈាមរបស់ក្មេងអាចត្រូវជាមួយវ៉រ វ៉របានឆ្លងផុតគ្រោះថ្នាក់បន្ទាប់ពីវះកាត់អស់តយះពេល5ម៉ោង។
//អ្នកចាស់// ជាកូនប្រុសយំខូចចិត្តបានតែហាមទន់ខ្សោយបើទន់ខ្សោយអ្នកស្លាប់បន្ទាប់គឺខ្លួនឯង.ការចាកចេញលើកនេះមិនមែនចាញ់ប៉ុន្តែចេញដើម្បីចាប់ផ្តើម។កូនប្រុស១០ឆ្នាំសងសឹកក៏មិនទាន់ហួសពេលដែរ.សម្រាប់ពួកវាឈាមសងដោយឈាម😐#និពន្ធ#
អ្នកចាស់ពោលដោយទឹកមុខស្មើរប៉ុន្តែភ្នែកក្រហមដោយសារយំ ក្មេងប្រុសនោះស្តាប់ហើយចាប់ផ្តើមជូតទឹកភ្នែកហើយសំលឹងទៅក្រៅបង្អួចរថយន្តគិត(ត្រូវរងចាំបងសិនវ៉រ😓បេះដូងរបស់ប្អូនមិនអាចឈប់លោតបានទេព្រោះវាមានឈាមរបស់បងរត់នៅទីនោះ បេះដូងប្អូនត្រូវលោតរងចាំបងប្រុសម្នាក់នេះត្រឡប់មកសងគុណវិញ) ។📜ខ្ញុំមិនមែនអ្នកនិពន្ធអាជីពទេបើមានអ្វីមិនសមរម្យសូមអភ័យទោសផង😊
YOU ARE READING
រឿង បេះដូង💓ចាំស្នេហ៍(យិន&វ៉រ)
Fiksi Penggemar{យិនអាណាន់វង្សជាទាយាទតែម្នាក់របស់អាណាចក្រវង្សគ្រុបប្រចាំប្រទេសថៃបានបាត់ខ្លួនយ៉ាងអាថ៍កំបាំងអស់រយះពេល10ឆ្នាំបន្ទាប់ពីការស្លាប់ឪពុកម្តាយរបស់គេ។តាមការសន្និដ្ធានរបស់ប៉ូលីសថាជាករណីភ្លើងប្រចន្ទប្រពន្ធតាមទាន់ប្តីនឹងស្រ្តីជាអ្នកបំរើនៅក្នុងបន្ទប់វិមានវង្សរួមម...