🚨សូមមេត្តាអភ័យទោសចំពោះពាក្យពេចន៍ដែលប្រើប្រាស់មិនសមរម្យនៅក្នុងរឿងមួយនេះ🚨
ឆ្នាំ 2003 នៅប្រទេសរុស្ស៊ីភាពស្ងប់ស្ងាត់នៃពេលរាត្រីបានរំលេចឡើង ក្រោយភាពភ្លឺថ្លានៃពន្លឺត្រូវបានភាពងងឹតលេបត្របាក់ខាំយកទៅ។
ផ្សែងអ័ព្ទជាច្រើនចាប់ផ្ដើមបន្តធ្លាក់ចុះមកឥតឈប់ នាំយកមកនូវភាពត្រជាក់និងសំណើមមកកាន់រុក្ខជាតិទាំងឡាយតូចធំ ដែលដុះនៅព័ទ្ធជុំវិញមន្ទីរពិសោធន៍ដ៏អាថ៌កំបាំងនិងចម្លែកមួយកន្លែង ដែលវាមានទីតាំងស្ថិតនៅតំបន់ជួរភ្នំក្នុងតំបន់ព្រៃដ៏ក្រាស់ខ្មឹកមួយកន្លែង ដែលមានចម្ងាយដាច់ឆ្ងាយពីតំបន់ទីប្រជុំជនដែលនៅក្បែរនោះ។
បើយើងក្រលេកភ្នែកសម្លឹងមើលទៅតែមួយភ្លែត យើងអាចនិយាយថាវាគ្រាន់តែជារោងចក្រមួយដែលត្រូវបានគេបោះបង់ចោលឈប់ប្រើប្រាស់តែប៉ុណ្ណោះ ប៉ុន្តែការពិតនៅពីក្នុងនោះវិញ វាមិនដូចជាអ្វីដែលអ្នកគ្រប់គ្នាស្មាននោះឡើយ។
" អាៗៗៗៗៗ...អឺស..ហឺសៗៗៗ "
សម្រែកដែលបង្ហាញពីការឈឺចាប់ដ៏ខ្លាំងក្លាត្រូវបានបន្លឺឡើង ក្រោយការធ្វើទារុណកម្មដ៏ព្រៃផ្សៃត្រូវបានចាប់ផ្ដើម។
ដៃនិងជើងទាំងគូររបស់បុរសដែលជាចំណាត់ខ្មាំងត្រូវបានចងជាប់ទៅនឹងតុ ដោយមិនអាចឱ្យគេរើបម្រាស់ខ្លួន រត់គេចទៅណាបានកើតនោះឡើយ។
ម៉ាស៊ីនខួងពីរត្រូវបានបំពាក់នៅសងខាងសៀតផ្ការបស់បុរសដែលជាចំណាត់ខ្មាំងនោះ ដោយវាបានខួងចូលទៅខាងក្នុងលលាក្បាលរបស់គេ បណ្ដាលឱ្យឈាមជាច្រើនត្រូវបានហូរតាមចន្លោះប្រហោងដែលបានខួងចូលទៅនោះ ដាបមកលើផ្ទៃឥដ្ឋយ៉ាងសំបើម ក្រោយគេមាត់រឹងមិនព្រមបង្ហើបប្រាប់នូវចម្លើយទៅកាន់ម្ចាស់នៃសំណួរ។
" បើសិនជាឯងព្រមឆ្លើយតាមអ្វីដែលយើងសួរ ម៉្លេះមិនពិបាកដល់ថ្នាក់នេះនោះទេ " heejun ឈរអោបដៃស្រដីទាំងញញឹម សម្លឹងមើលមកការធ្វើទារុណកម្មដោយក្ដីពេញចិត្ត។
" សម្លាប់យើងទៅ*អាចង្រៃ* បើទោះជាយើងស្លាប់ ក៏យើងមិនប្រាប់ឯងដែរ "
YOU ARE READING
💥 THE TARGET 🎯 [បំណែកដែលសេសសល់ចុងក្រោយ]
Action" នៅពេលស្ដេចខ្លា បន្លំខ្លួនធ្វើជាកូនទន្សាយរស់នៅម្ដុំគុំស្មៅ ក្បែរវ៉្វូងចចក "